បញ្ចេញផ្សព្វផ្សាយអជីវកម្មបច្ចេកវិទ្យានាពេលសេដ្ឋកិច្ចកំពុងដុនដាបAttendees arrive 
at the
International Consumer Electronics Show (CES) in Las Vegas, Wednesday,
Jan. 7, 2009.ដកស្រង់ចេញពី ស៊ីអ៊ិនអ៊ិន បច្ចេកវិទ្យា (CNN - Tech)​ដោយ ហ៊ុន 
មន្នីបុតថ្ងៃពុធ ទី
៧ ខែ មករា ឆ្នាំ ២០០៩នៅក្រុងកាស៊ីណូ ហៅថា​ឡាស​វ៉េហ្គាស រដ្ឋនេវ៉ាដា សហរដ្ឋអាមេរិច 
មាន
១៣០០ ក្រុមហ៊ុនខាងបច្ចេកវិទ្យា 
កំពុង​រៀបចំតុបតែងពិព៌ណអេឡិចត្រូនិចអន្ដរជាតិប្រចាំឆ្នាំលើកទី
៤២ "42nd Annual International Consumer Electronics Show - 42nd ICE"។
ការរៀបចំផ្សព្វផ្សាយពិព៌ណនេះ គឺជួនពេល សេដ្ឋកិច្ច 
កំពុងធ្លាក់ចុះដុនដាបទូទាំងពិភពលោក។​នេះជាការ
ចាយវាយ ខ្ជះខ្ខ្ជាយ ដ៏សម្បើមមួយ ទៅលើការទិញរបស់ អេឡិចត្រូនិច 
ព្រោះនាពេលប្ចុប្បន្ននេះ
ប្រជារាស្រ្ដ​អាមេរិកាំង កំពុងតែជួប​ប្រទះនឹង​បញ្ហាការរស់នៅ 
ដូចជា​ពុំមាន​ប្រាក់ប៊ៀវត្ដគ្រប់គ្រាន់
ដើម្បីបង់ថ្លៃ សេវ៉ាកម្ម​ផ្សេងៗ ខ្លះពុំមាន​ការងារធ្វើ និង 
ខ្លះទៀត​កំពុងតែ​ដើរចោល​មិនបង់ថ្លៃផ្ទះ
ដោយ​ពុំមានលុយ គ្រប់គ្រាន់ ។ពីព្រោះបញ្ហាសេដ្ឋកិច្ចនេះ ប្រជារាស្រ្ដអាមេរិកាំង
ចង់ចំណាយពេលនៅផ្ទះច្រើន ជាជាងការចាយវាយ សោហ៊ុយ ធ្វើដំណើរទៅឆ្ងាយ​ដូចជាទៅចូលរួម 
ពីព៌តនេះ ឬ
ក៏ទៅកន្លែងកំសាន្ដឆ្ងាយៗ ។​ពីព៌ណនេះ នឹងសម្ភោធបើក បង្ហាញជាផ្លូវការ នៅថ្ងៃ 
ព្រហស្បន៍ ទី ៨
ខែមករា នេះ ការចូលរួមពី​អតិថិជន​នឹង​ធ្លាក់​ចុះ​៨​ភាគរយ ។​ទោះបីយ៉ាងណាក៏ដោយ
ឆ្នាំនេះមានអ្នកបង្ហាញពិពណ៌​ដល់ទៅ ២៧០០​ហើយក្នុងនេះ មានក្រុមហ៊ុនល្បីៗដូចជា 
Blockbuster,
Electronic Arts, Mattel, និង Verizon Wireless។
អ្នកសង្កេតការបង្ហាញថាមានក្រុមហ៊ុន ដូចជា​Cisco Systems នឹងលាតត្រដាង 
គ្រឿងរបស់​អេឡិចត្រូនិច
ថ្មីៗជាច្រើន ហើយ Palm នឹងលាតត្រដាង នូវ Nova Operation System ហើយនិង Microsoft
នឹងលាតត្រដាងបង្ហាញ Window 7។ឆ្នាំនេះ
ពិពណ៌នឹងបង្ហញគ្រឿងអេឡិចត្រូនិចដូចជា៖ឡាបថប់តូចៗសំរាប់អ៊ីនតានិត (Netbooks)​៖ 
ឡាបថប់តូចៗនេះមាន
ចេញលក់​នៅលើទីផ្សារ​ដ៏ច្រើន ហើយ​មានការនិយមប្រើសំរាប់អតថិជនទូទៅ ដោយឡាបថប់នេះ
អាចប្រើការបាន ដូចជា មាន Wi-Fi សំរាប់ភ្ជាប់អ៊ិនតានិត មានWebcam
កាំម៉ារ៉ាសំរាប់មើលគ្នាឃើញតាមរយះភ្ជាប់អ៊ិនតានិត មានTouchScreen
កញ្ចក់វាអាចប៉ះទៅធ្វើប្រតិបត្ដិតែម្ដង មានGPS សំរាប់ប្រើរកទិសដៅទៅណាតាម
ការប្រាប់នៃផែនទីផ្កាយរណប និង​មានរបស់ប្រើរបៀបផ្សេងៗទៀតដូចឡាប់ថប់ធម្មតា ពិសេសនោះ
វាមានតំលៃថោក ប្រហែល ៥០០​ដុល្លា ឬក៏ថោកជាងនេះទៀត។ទូរទស្សស្ដើង Thin OLED TVs៖
ទូរទស្សន៍នេះបង្កើតដោយប្រើបច្ចេកវិទ្យាផ្គុំគ្នារវាង LCD និង LED 
ហើយពាក្យកាត់ខ្លាយជា OLED
(Organic Light-Emitting Diode) ជាបច្ចេកវិទ្យាយដែលបញ្ចេញពន្លឺ
សំរាប់ធ្វើឧ្យរូបភាពចេញច្បាស់លើកញ្ចក់។ ទូរទស្សន៍នេះមានចេញលក់តែថ្លៃណាស់ ដូចជា 
Sony's
XEL-1 ជាទូរទស្សន៍ទីមួយប្រើបច្ចេកវិទ្យានេះ ហើយតំលៃវា ២៥០០​ដុល្លាអាមេរិក សំរាប់តែ
ទូរទស្សន៍ទំហ៊ំ ១១ អ៊ីញប៉ុណ្ណោះ ។ទូរស័ព្ទ (Mobile Devices) ៖ កញ្ចក់ប៉ះប្រតិបត្តិ 
TouchScreen
មានភាពល្បីសំរាប់ទូរស័ព្ទ 
Smartphones​(ជាប្រភេទ​ទូរសព្ទសំរាប់ប្រើលើស​ពីទូរសព្ទធម្មតា
ដូចជាប្រើសំរាបស្ដាប់ភ្លេង មើលវីដេអូ ភ្ជាប់អ៊ិនតានិត​) ដូចជា Apple's iPhone។ 
ក្រុមហ៊ុន Palm
ជាក្រុមហ៊ុនធ្លាប់ល្បី ខាង Palm Pilot ឥឡូវនេះ ក្រុមហ៊ុននេះ នឹងបង្កើត Nova 
Operating
System សំរាប់ទូរស័ព្ទ។Wireless home electronics
ការភ្ជាប់គ្រឿងអេឡិចត្រូនិចដោយពុំប្រើខ្សែរ ៖ នេះមានការបើកទីផ្សាថ្មី ទៀតហើយ
ដោយពុំបាច់ប្រើខ្សែរក្នុងការភ្ជាប់ គ្រឿងអេឡិចត្រូនិច ដូចជាពី ភ្ជាប់ពី ទូរសព្ទ 
ទៅកុំព្យូទ័រ
ឬក៏ទៅឡាបថប់​ភ្ជាប់បន្ថែមទៅរបស់លេងហ្គែម ភ្ជាប់ពីសំរាប់ចាក់ស៊ីឌី ឌីវីឌី ទៅអំភ្លី
ទៅឡាន ។ល។និង​។ល។មើលវីដេអូតាមរយះអ៊ិនតានិត ដោយមានម៉ាស៊ីនអាចទាញយករូបភាពពីអ៊ិនតានិត 
ហើយ
រក្សា គុណ ភាព ដូចជា ប៊្លូរ៉េ (Blu-Ray) ឬក៏ High Definition (full HD -
1080p)។គ្រឿងអេឡិចត្រូនិចធ្វើពីរបស់ចាស់ ក្នុងការរក្សាបរិដ្ឋាន។

--
Posted By Monibuth Chheng to Technology at 1/07/2009 05:15:00 PM
--~--~---------~--~----~------------~-------~--~----~
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.

To post to this group, send email to [email protected]
To unsubscribe from this group, send email to 
[email protected]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org
-~----------~----~----~----~------~----~------~--~---

Reply via email to