សួស្តីលោកសំណាង បើតាមការដែលខ្ញុំវិញ លោកកពុងតែមានចិត្តឆេះឆួក
ចង់អោយខ្មែរមាន​ការ​រីកចំរើនណាស់ ប៉ុន្តែ​ខ្ញុំសូមបញ្ចាក់ប្រាប់​លោកថា​
អ្វីៗទាំងអស់គឺ​ចាប់ផ្តើមពីខ្លួនយើងទៅ។ ពេលដែលយើងនាំគ្នាប្រើប្រាស់អក្សរ
ខ្មែរ​អោយបាន​ច្រើន​ថ្ងៃ​ក្រោយគេនិង​ប្រើដែរជាមិនខា​ន។
អ្នកណាដែលស្រលាញ់អក្សរខ្មែរ​ចង់អោយខ្មែរ រីកចំរើន ផ្នែក បច្ចេកវិទ្យា
អ្នកនោះ​និង​នាំគ្នា​​ប្រើប្រាស់​អក្សរខ្មែរជាមិន​ខាន តែ
អ្នកដែលមិនចង់ប្រើ គឺមានន័យថា​អ្នកនោះមិនចង់​អោយខ្មែរមាន​ការ​រីកចំរើន​
ឡើងទេ​.ដូចនេះតាមគំនិតខ្ញុំមិនចាំបាច់ទៅ អង្វពួកគាត់ទាំងនោះទេ។

On Jan 8, 10:44 am, "ហេង សំណាង" <[email protected]> wrote:
> បច្ចេកវិទ្យា សម័យនេះ ពិតជាទំនើបណាស់ ចំនែកខ្មែរ​ក៏មាន​ការ
> ក្រោកឡើង​នូវ​ផ្នែក​ខាង​បច្ចេកវិទ្យា​ដែរ ប៉ុន្តែ
> ទាស់ត្រង់​ថា​មាន​មនុស្ស​មួយ​ចំនួន​មិន​ព្របទទួល​យក​នូវ​អ្វីដែល​ជាស្នាដៃ
> កូនខ្មែរ​សោះ
> ។​ពេលដែល​មិនព្រមទទួលយកក៏ហីទៅចុះ តែ​សូមកុំបង្អាប់អី។ អ្វីដែល​ខ្ញុំចង់និយាយនោះ
> គឺ កុំព្យូទ័រ ខ្មែរ ពុម្ពអក្សរ ខ្មែរ ខាង​ផ្នែក បច្ចេកវិទ្យា និង មានអ្វីៗ
> ច្រើនទៀត។
> កាលពីលើកមុន ខ្ញុំធ្លាប់បានឃើញអត្ថបទមួយ របស់​លោក Samady KS បានសរសេ​ថា​សូម
> អោយ​យើងនាំក្នាសរសេ​អក្សរខ្មែរ អោយ​បាន​ច្រើន។ ខ្ញុំគាំទ្រនូវ
> ចំនុច​នេះទាំងស្រុង។
> ឥឡូវក្នុងរយះពេលប្រហែលជា 2 សប្តាហ៏ នេះ ខ្ញុំបានឃើញ​មាន ពុម្ពអក្សរខ្មែរ ក្នុង
> ក្រុមនេះ ច្រើន​បន្តិច​ម្តងៗ សង្ឃើមថា អ្នកទាំងអស់គ្នា​និង​នាំ គ្នាបន្តរ
> ការសរសេ ក្នុង Google Group ជាបន្តទៀត។
>
> 2009/1/8 Monibuth Chheng <[email protected]>
>
>
>
> > បញ្ចេញផ្សព្វផ្សាយអជីវកម្មបច្ចេកវិទ្យា
> > នាពេលសេដ្ឋកិច្ចកំពុងដុនដាប
> >  <http://www.cambodia.org/blogs/techie/uploaded_images/ces-745690.jpg>Attendees
> > arrive at the International Consumer Electronics Show (CES) in Las Vegas,
> > Wednesday, Jan. 7, 2009.
>
> > ដកស្រង់ចេញពី ស៊ីអ៊ិនអ៊ិន បច្ចេកវិទ្យា (CNN - 
> > Tech)<http://www.cnn.com/2009/TECH/01/07/ces.2009.preview/index.html>
>
> > ដោយ ហ៊ុន មន្នីបុត
> > ថ្ងៃពុធ ទី ៧ ខែ មករា ឆ្នាំ ២០០៩
>
> > នៅក្រុងកាស៊ីណូ ហៅថា​ ឡាស​ វ៉េហ្គាស រដ្ឋនេវ៉ាដា សហរដ្ឋអាមេរិច មាន ១៣០០
> > ក្រុមហ៊ុនខាងបច្ចេកវិទ្យា
> > កំពុង​រៀបចំតុបតែងពិព៌ណអេឡិចត្រូនិចអន្ដរជាតិប្រចាំឆ្នាំលើកទី​ ៤២ "42nd Annual
> > International Consumer Electronics Show - 42nd ICE"។
> > ការរៀបចំផ្សព្វផ្សាយពិព៌ណនេះ គឺជួនពេល សេដ្ឋកិច្ច
> > កំពុងធ្លាក់ចុះដុនដាបទូទាំងពិភពលោក។​ នេះជាការ​ ចាយវាយ ខ្ជះខ្ខ្ជាយ ដ៏សម្បើមមួយ
> > ទៅលើការទិញរបស់ អេឡិចត្រូនិច ព្រោះនាពេលប្ចុប្បន្ននេះ ប្រជារាស្រ្ដ​អាមេរិកាំង
> > កំពុងតែជួប​ប្រទះនឹង​បញ្ហាការរស់នៅ ដូចជា​ពុំមាន​ប្រាក់ប៊ៀវត្ដគ្រប់គ្រាន់
> > ដើម្បីបង់ថ្លៃ សេវ៉ាកម្ម​ផ្សេងៗ ខ្លះពុំមាន​ការងារធ្វើ និង ខ្លះទៀត​កំពុងតែ
> > ដើរចោល​មិនបង់ថ្លៃផ្ទះ ដោយ​ពុំមានលុយ គ្រប់គ្រាន់ ។
>
> > ពីព្រោះបញ្ហាសេដ្ឋកិច្ចនេះ ប្រជារាស្រ្ដអាមេរិកាំង ចង់ចំណាយពេលនៅផ្ទះច្រើន
> > ជាជាងការចាយវាយ សោហ៊ុយ ធ្វើដំណើរទៅឆ្ងាយ​ ដូចជាទៅចូលរួម ពីព៌តនេះ ឬ
> > ក៏ទៅកន្លែងកំសាន្ដឆ្ងាយៗ ។​ ពីព៌ណនេះ នឹងសម្ភោធបើក បង្ហាញជាផ្លូវការ នៅថ្ងៃ
> > ព្រហស្បន៍ ទី ៨​ ខែមករា នេះ ការចូលរួមពី​អតិថិជន​នឹង​ធ្លាក់​ចុះ​ ៨​​ ភាគរយ ។
> > ទោះបីយ៉ាងណាក៏ដោយ ឆ្នាំនេះមានអ្នកបង្ហាញពិពណ៌​ដល់ទៅ ២៧០០​ ហើយក្នុងនេះ
> > មានក្រុមហ៊ុនល្បីៗដូចជា Blockbuster, Electronic Arts, Mattel, និង Verizon
> > Wireless។ អ្នកសង្កេតការបង្ហាញថាមានក្រុមហ៊ុន ដូចជា​ Cisco Systems
> > នឹងលាតត្រដាង គ្រឿងរបស់​អេឡិចត្រូនិច​ថ្មីៗជាច្រើន ហើយ Palm នឹងលាតត្រដាង នូវ
> > Nova Operation System ហើយនិង Microsoft នឹងលាតត្រដាងបង្ហាញ Window 7។
>
> > ឆ្នាំនេះ ពិពណ៌នឹងបង្ហញគ្រឿងអេឡិចត្រូនិចដូចជា៖
>
> > ឡាបថប់តូចៗសំរាប់អ៊ីនតានិត (Netbooks)​៖
> > <http://www.cambodia.org/blogs/techie/uploaded_images/netbook-791576.jpg>ឡាបថប់តូចៗនេះមាន​ចេញលក់​នៅលើទីផ្សារ​ដ៏ច្រើន
> > ហើយ​មានការនិយមប្រើសំរាប់អតថិជនទូទៅ ដោយឡាបថប់នេះ អាចប្រើការបាន ដូចជា មាន
> > Wi-Fi សំរាប់ភ្ជាប់អ៊ិនតានិត មានWebcam
> > កាំម៉ារ៉ាសំរាប់មើលគ្នាឃើញតាមរយះភ្ជាប់អ៊ិនតានិត មានTouchScreen
> > កញ្ចក់វាអាចប៉ះទៅធ្វើប្រតិបត្ដិតែម្ដង មានGPS
> > សំរាប់ប្រើរកទិសដៅទៅណាតាម​ការប្រាប់នៃផែនទីផ្កាយរណប
> > និង​មានរបស់ប្រើរបៀបផ្សេងៗទៀតដូចឡាប់ថប់ធម្មតា ពិសេសនោះ វាមានតំលៃថោក ប្រហែល
> > ៥០០​ ដុល្លា ឬក៏ថោកជាងនេះទៀត។
>
> > ទូរទស្សស្ដើង Thin OLED TVs៖
> > <http://www.cambodia.org/blogs/techie/uploaded_images/sonyxel1oledtv-7...><http://www.cambodia.org/blogs/techie/uploaded_images/oled-tv-vs-lcd-t...>ទូរទស្សន៍នេះបង្កើតដោយប្រើបច្ចេកវិទ្យាផ្គុំគ្នារវាង
> > LCD និង LED ហើយពាក្យកាត់ខ្លាយជា OLED (Organic Light-Emitting Diode)
> > ជាបច្ចេកវិទ្យាយដែលបញ្ចេញពន្លឺ សំរាប់ធ្វើឧ្យរូបភាពចេញច្បាស់លើកញ្ចក់។
> > ទូរទស្សន៍នេះមានចេញលក់តែថ្លៃណាស់ ដូចជា Sony's XEL-1
> > ជាទូរទស្សន៍ទីមួយប្រើបច្ចេកវិទ្យានេះ ហើយតំលៃវា ២៥០០​ដុល្លាអាមេរិក សំរាប់តែ
> > ទូរទស្សន៍ទំហ៊ំ ១១ អ៊ីញប៉ុណ្ណោះ ។
>
> > ទូរស័ព្ទ (Mobile Devices) ៖
> > <http://www.cambodia.org/blogs/techie/uploaded_images/iphone-718894.jpg>កញ្ចក់ប៉ះប្រតិបត្តិ
> > TouchScreen មានភាពល្បីសំរាប់ទូរស័ព្ទ
> > Smartphones​(ជាប្រភេទ​ទូរសព្ទសំរាប់ប្រើលើស​ពីទូរសព្ទធម្មតា
> > ដូចជាប្រើសំរាបស្ដាប់ភ្លេង មើលវីដេអូ ភ្ជាប់អ៊ិនតានិត​) ដូចជា Apple's iPhone។
> > ក្រុមហ៊ុន Palm ជាក្រុមហ៊ុនធ្លាប់ល្បី ខាង Palm Pilot ឥឡូវនេះ ក្រុមហ៊ុននេះ
> > នឹងបង្កើត Nova Operating System សំរាប់ទូរស័ព្ទ។
>
> > Wireless home electronics ការភ្ជាប់គ្រឿងអេឡិចត្រូនិចដោយពុំប្រើខ្សែរ ៖
> > នេះមានការបើកទីផ្សាថ្មី ទៀតហើយ ដោយពុំបាច់ប្រើខ្សែរក្នុងការភ្ជាប់
> > គ្រឿងអេឡិចត្រូនិច ដូចជាពី ភ្ជាប់ពី ទូរសព្ទ ទៅកុំព្យូទ័រ
>
> ...
>
> read more »- Hide quoted text -
>
> - Show quoted text -
--~--~---------~--~----~------------~-------~--~----~
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.

To post to this group, send email to [email protected]
To unsubscribe from this group, send email to 
[email protected]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org
-~----------~----~----~----~------~----~------~--~---

Reply via email to