quita la ropa pour favor............ On Aug 14, 9:47 am, cppamerican cppamerican <[email protected]> wrote: > ភ្នំពេញ: នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១០ លោកប្រមុខការទូតកម្ពុជា ហោ > ណាំហុង បានសរសេរលិខិតជាផ្លូវការ ដាក់ទៅកាន់ប្រធានអាស៊ាន > ដើម្បីលើកឡើងពីជម្លោះព្រំដែនកម្ពុជា-ថៃ ដែលបានអូសបន្លាយ > ចាប់តាំងពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៨។ លោកប្រមុខការទូតកម្ពុជា > បានស្នើសុំឲ្យប្រធានអាស៊ាន ចូលរួមសម្របសម្រួល > ដោះស្រាយជម្លោះព្រំដែនកម្ពុជា និងថៃ ដែលកំពុងទ័លច្រក។ > > ក្នុងសារលិខិត ផ្ញើជូនលោក ផាម យ៉ាឃៀម ឧបនាយករដ្ឋមន្ត្រី > និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម > និងជាប្រធានអាស៊ាន, លោកប្រមុខការទូត ហោ ណាំហុង បានលើកឡើងថា > ដោយការទ័លច្រក ក្នុងពេលនេះ > ធ្វើឲ្យអស់សង្ឃឹមលើការចរចាទ្វេភាគីបន្តទៀតនោះ > និងដើម្បីចៀសវាងមានការប៉ះទង្គិចអាវុធដោយទ្រង់ទ្រាយធំ > និងក្នុងស្មារតីសាមគ្គីភាពអាស៊ាន ដោយប្រទេសកម្ពុជា និងថៃ > សុទ្ធតែជាសមាជិកគ្រួសារអាស៊ានដូចគ្នា, លោកប្រមុខការទូត ហោ ណាំហុង > បានស្នើយ៉ាងទទូចឲ្យលោករដ្ឋមន្ត្រីការបរទេសវៀតណាម > ក្នុងនាមជាប្រធានអាស៊ាន សូមមេត្តាជួយធ្វើការសម្រុះសម្រួលលើបញ្ហានេះ > ក្នុងក្របខណ្ឌអាស៊ានជារួមក៏បាន ឬឈរលើមូលដ្ឋានឯកកត្តភាព > ដោយពាក់ព័ន្ធតែសមាជិកអាស៊ានមួយចំនួនក៏បាន > ស្របទៅតាមគោលការណ៍នៃធម្មនុញ្ញអាស៊ាន មាត្រា ២ ( c ) និង ( d )។ > > ក្នុងសារលិខិតនោះ លោកប្រមុខការទូត ហោ ណាំហុង > បានរម្លឹកពីព្រឹត្តិការណ៍ទាំងអស់នៃជម្លោះព្រំដែនកម្ពុជា-ថៃ > ក្រោយពីការបញ្ចូលប្រាសាទព្រះវិហារ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក > នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ > ទោះបីជាមានការជំទាស់ពីថៃដ៏ខ្លាំងក្លាយ៉ាងណាក្តី។ > > លោកប្រមុខការទូត ហោ ណាំហុង បានបញ្ជាក់ថា ប្រទេសថៃបានបញ្ជូនទ័ព > មកឈ្លានពានកម្ពុជា ចំនួនបីលើក។ ទី១-នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៨ > ប្រទេសថៃ បានបញ្ជូនទ័ពចូលមកកាន់កាប់វត្ត កែវសិក្ខាគិរីស្វារៈ > របស់កម្ពុជា។ ទី២-នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០០៨ ទ័ពថៃ > បានឆ្លងចូលដែនដីកម្ពុជា ហើយបានប៉ះទង្គិចជាមួយទ័ពកម្ពុជា > នៅទីតាំងចំនួនបី ក្នុងតំបន់ជុំវិញប្រាសាទព្រះវិហារ > ដោយបានធ្វើឲ្យទាហានកម្ពុជា ស្លាប់ ២ នាក់ និងរបួស ២ នាក់ទៀត។ > ទី៣-នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០០៩ ទ័ពថៃបានឆ្លងព្រំដែន ចូលម្តងទៀត > មកតំបន់ជុំវិញ ប្រាសាទព្រះវិហារ ដោយរួមទាំងខាងមុខប្រាសាទផង > និងបានបាញ់អាវុធធុនធំ បំផ្លិចបំផ្លាញការិយាល័យអាជ្ញាធរព្រះវិហារ > និងផ្សារដែលស្ថិតក្នុងបរិវេណប្រាសាទព្រះវិហារ > ហើយព្រមទាំងបង្កការខូចខាតដល់ជណ្តើរធំខាងមុខប្រាសាទព្រះវិហារផងដែរ ។ > > ជាមួយនឹងការលើកឡើងដូច្នេះ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានលើកឡើងថា > បច្ចុប្បន្ននេះ ប្រទេសថៃ នៅតែរក្សាវត្តមានរបស់ទាហានខ្លួន > នៅក្នុងវត្តកែវសិក្ខាគិរីស្វារៈ របស់កម្ពុជា ដែលមានទីតាំងប្រមាណជា > ៣០០ ម៉ែត្រប៉ុណ្ណោះ ពីប្រាសាទព្រះវិហារ > ហើយនិងនៅជ្រៅមកក្នុងទឹកដីរបស់កម្ពុជា ។ > > លោកប្រមុខការទូតកម្ពុជា ហោ ណាំហុង បានបញ្ជាក់ក្នុងលិខិតថា > មកទល់នឹងពេលនេះ កម្ពុជាបានរក្សាការអត់ធ្មត់ជាអតិប្បរិមា > នឹងបានខិតខំរកដំណោះស្រាយបញ្ហាជាទ្វេភាគី ប៉ុន្តែមិនបានទទួលលទ្ធផល។ > ប្រទេសថៃ នៅតែបន្តធ្វើការទាមទារដែនដី ដែលហៅថា តំបន់ ៤,៦ > គីឡូម៉ែត្រការ៉េ ដោយផ្អែកតាមផែនទីសម្ងាត់របស់ខ្លួន គូសជាឯកតោភាគី > និងគ្មានតម្លៃច្បាប់អន្តរជាតិ។ ក្នុងពេលថ្មីៗនេះ > លោកនាយករដ្ឋមន្ត្រីថៃ បានគម្រាមជាសាធារណៈថា នឹងប្រើកម្លាំងយោធា > ដើម្បីបណ្ថេញទ័ព និងប្រជាជនកម្ពុជា ដែលរស់នៅក្នុងដែនដី ហៅថា តំបន់ ៤,៦ > គីឡូម៉ែត្រ ដែលកម្ពុជា មិនទាំងដឹងផងថា វាមានទីតាំងនៅទីណា? > ព្រោះប្រជាជនកម្ពុជា បានរស់នៅក្នុងតំបន់នេះទាំងមូល យូរយារណាស់មកហើយ > ។ > > ក្នុងសារលិខិតនោះ លោកប្រមុខការទូត ហោ ណាំហុង > ក៏បានរម្លឹកជូនលោករដ្ឋមន្ត្រីការបរទេសវៀតណាម ដែលជាប្រធានអាស៊ាន > បន្ថែមទៀតថា ផ្អែកតាមផែនទីឧបសម្ព័ន្ធ១ ( ផែនទីដងរែក ) > ដែលផលិតដោយគណៈកម្មការបារាំង-សៀម ដើម្បីកំណត់សីមាព្រំដែនរវាងឥណ្ឌូចិន > និងសៀម បង្កើតឡើងតាមអនុសញ្ញាបារាំង-សៀមឆ្នាំ១៩០៤ > តុលាការយុត្តិធម៌អន្តរជាតិ បានកាត់សេចក្តីលើករណីប្រាសាទព្រះវិហារ > នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ នោះគឺទី១-ប្រាសាទព្រះវិហារ > ស្ថិតនៅក្នុងដែនដីក្រោមអធិបតេយ្យភាពរបស់កម្ពុជា។ ទី២-ប្រទេសថៃ > ត្រូវមានកាតព្វកិច្ចដកចេញនូវយោធា ឬកំលាំងប៉ូលីស ឬកំលាំងការពារ > ឬអ្នកថែរក្សាផ្សេងៗ ដែលត្រូវបានដាក់ឲ្យឈរជើងដោយថៃ នៅឯប្រាសាទ > ឬនៅតំបន់ជុំវិញប្រាសាទ ដែលស្ថិតនៅលើដែនដីរបស់កម្ពុជា ។ > ទី៣-ប្រទេសថៃ > ត្រូវមានកាតព្វកិច្ចប្រគល់មកឲ្យកម្ពុជាវិញនូវរាល់វត្ថុ > ដូចមានបញ្ជាក់ក្នុងសំណើទី៥ របស់កម្ពុជា ដែលអាជ្ញាធរថៃ > បានយកចេញពីប្រាសាទ > ឬតំបន់ប្រាសាទ ចាប់តាំងពីពេលដែលថៃ > បានចូលកាន់កាប់ប្រាសាទនៅឆ្នាំ១៩៥៤។ > > ដូច្នេះយោងតាមសាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិខាងលើនេះ > លោកប្រមុខការទូត ហោ ណាំហុង បានបញ្ជាក់ថា > ដែនដីដែលស្ថិតនៅជុំវិញប្រាសាទប្រាសាទព្រះវិហារ គឺស្ថិតនៅក្នុងដែនដី > ក្រោមអធិបតេយ្យភាពរបស់កម្ពុជា ស្របតាមផែនទីឧបសម្ព័ន្ធ ១ > ដែលបានទទួលស្គាល់តាមច្បាប់ជាអន្តរជាតិ និងជាផែនទីតែមួយគត់ ដែលកំណត់ > ដោយស្របច្បាប់នូវសីមាព្រំដែនតំបន់ប្រាសាទព្រះវិហារ > ដែលទាំងប្រទេសកម្ពុជា ទាំងប្រទេសថៃ មានកាតព្វកិច្ច ត្រូវតែគោរពតាម ។ > > លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ក៏បានបញ្ជាក់ថា បញ្ហាកើតឡើង > គឺដោយសារតែប្រទេសថៃ បន្តដាក់ការទាមទារដែនដី > ដោយផ្អែកតាមផែនទីសម្ងាត់របស់ខ្លួន គូសជាឯកតោភាគី > និងគ្មានមូលដ្ឋានច្បាប់អន្តរជាតិ រីឯប្រទេសកម្ពុជា បានប្រកាន់ជំហរ > រិះរកដំណោះស្រាយទ្វេភាគីដោយសន្តិវិធី ផ្អែកតាមឯកសារដែលច្បាប់ > និងអន្តរជាតិ ទទួលស្គាល់ ហើយប្រទេសថៃ ក៏បានទទួលស្គាល់ផងដែរ > រហូតដល់ពេលប្រាសាទព្រះវិហារ ត្រូវបានចុះទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក > កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨។ > > ជាមួយនឹងការលើកឡើងខាងលើនេះ លោកប្រមុខការទូត ហោ ណាំហុង បានគូសបញ្ជាក់ថា > ការចរចាគ្នាអស់រយៈពេលជាងពីរឆ្នាំ គិតចាប់ពីឆ្នាំ២០០៨ > តាមរយៈកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេស ចំនួនបីលើក ( ខែកក្កដា > ឆ្នាំ២០០៨ នៅសៀមរាប, ខែសីហា ឆ្នាំ២០០៨ នៅហួរហ៊ីន និងខែវិច្ឆិកា > ឆ្នាំ២០០៩ នៅសៀមរាប ) > និងកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនរវាងប្រទេសកម្ពុជា > និងថៃ ( ខែវិច្ឆកា ឆ្នាំ២០០៨ នៅសៀមរាប, ខែកុម្ភៈ ឆ្នាំ២០០៩ > នៅក្រុងបាងកក, ខែមេសា ឆ្នាំ២០០៩ នៅក្រុងភ្នំពេញ ) > សម្រេចបានការព្រមព្រៀងគ្នាមួយចំនួន ដែលអាចនាំទៅរកដំណោះស្រាយបញ្ហា។ > ក៏ប៉ុន្តែភាគីថៃ ពុំបានដាក់សុំឲ្យរដ្ឋសភារបស់ខ្លួនអនុម័ត > និងអនុញ្ញាតឲ្យមានការអនុវត្តនូវការព្រមព្រៀងទាំងនោះទេ ៕
-- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to [email protected] To unsubscribe from this group, send email to [email protected] For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org

