This Blog
Linked From Here
This Blog


        




        

បក្សប្រឆាំង​នៅតែ​ចង់ឃើញ​រដ្ឋាភិបាល ដោះស្រាយ​ជម្លោះ​ថៃ​ឈ្លានពាន តាម
យន្ដការ​អន្ដរជាតិ
cen.com.kh
ដោយ : រតនា (ថ្ងៃទី 17 សីហា 2010)

ភ្នំពេញ: លោក សុន ឆ័យ អ្នកតំណាងរាស្ដ្រ​បក្សប្រឆាំង​បាន​មានប្រសាសន៍ថា
គណបក្សប្រឆាំង នៅតែ​ជំរុញ​ឱ្យ​រដ្ឋាភិបាល ប្រកាន់​ជំហរ​ចរចា​ជា​លក្ខណៈ
អន្ដរជាតិ តាមរយៈ​ស្នើ​ទៅ​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ
តាមរយៈ​កិច្ចប្រជុំ​ប្រទេស​អាស៊ាន និង​សុំឱ្យ​សហប្រធាន​កិច្ចព្រមព្រៀង
សន្ដិភាព​ក្រុងប៉ារីស ២៣ តុលា ១៩៩១ កោះប្រជុំ​ប្រទេស​ជា​ហត្ថលេខី ចូលរួម
ដោះស្រាយ​ធានា​បូរណភាព​ទឹកដី​កម្ពុជា ។ ពីព្រោះ​ការចរចា​ទ្វេភាគី​ជាមួយ
ថៃ ពុំបាន​លទ្ធផល​ទេ នាំ​តែ​ខាត​ពេលវេលា ។

​ ​លោក ស្រ៊ី ថាមរុង្គ ទីប្រឹក្សា​ផ្ទាល់​សម្ដេច ហ៊ុន សែន បាន​ប្រាប់
អ្នកកាសែត​ក្រោយ​ជំនួប​រវាង សម្ដេច ហ៊ុន សែន ជាមួយ​លោក សូ​រិ​ន ពិត​សូវ
ណ្ណ អគ្គលេខាធិការ​អាស៊ាន កាលពី​រសៀល​ថ្ងៃទី​១៦ សីហា ថា សម្ដេច ហ៊ុន សែន
និង​លោក សូ​រិ​ន ពិត​សូវ​ណ្ណ មាន​ទស្សនៈវិស័យ​រួមគ្នា ស្ដីពី​បញ្ហា
ជម្លោះព្រំដែន​រវាង​កម្ពុជា និង​ថៃ ហើយ​ភាគី​ទាំងពីរ​គួរ​បន្ដ
ការអត់ធ្មត់ ដើម្បី​ជៀសវាង​ការកើនឡើង​នូវ​ភាព​តានតឹង ។

​ ​លោក ស្រ៊ី ថាមរុង្គ បាន​ដកស្រង់​ប្រសាសន៍ សម្ដេច ហ៊ុន សែន ដែល​ថ្លែង
ទៅកាន់​លោក សូ​រិ​ន ពិត​សូវ​ណ្ណ ថា ប្រសិន​កិច្ចព្រមព្រៀង​នានា​ដែល
កើតចេញពី​ការចរចា​របស់​រដ្ឋមន្ដ្រី​ ការបរទេស​នៃ​ប្រទេស​ទាំងពីរ ត្រូវបាន
អនុម័ត​ដោយ​រដ្ឋសភា​ថៃ ដូច្នេះ​ប្រទេស​ទាំងពីរ អាច​ចាប់ផ្ដើម​ការកំណត់
សីមា​បង្គោល និង​ដោះមីន ហើយ​ប្រសិន​អាចធ្វើ​បាន​នោះ បញ្ហា​នឹង​ត្រូវបាន
ដោះស្រាយ ៕

-- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.

To post to this group, send email to [email protected]
To unsubscribe from this group, send email to 
[email protected]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org

Reply via email to