សហគមន៍អន្តរជាតិត្រូវគាំទ្របុព្វហេតុយុត្តិធម៌របស់កម្ពុជា RFI ដោយ ប៉ែន បូណា សៅរ៍ 21 សីហា 2010
រហូតមកទល់នឹងពេលនេះ មធ្យោបាយក្នុងការដោះស្រាយបញ្ហាព្រះវិហារ នៅតែមិនទាន់ច្បាស់លាស់ នៅឡើយ។ ទោះបីជាភាគីកម្ពុជាកំពុង អំពាវនាវឲ្យសហគមន៍អន្តរជាតិជួយដោះស្រាយ ក៏ដោយ ក៏គេនៅមិនទាន់ ឃើញថា តើផ្លូវណាមួយដែលកម្ពុជាត្រូវដើរឆ្ពោះទៅរកដំណោះស្រាយ បញ្ហា ព្រះវិហារពិតប្រាកដនៅឡើយទេ។ ជាការពិត បញ្ហានេះវា អាស្រ័យជាបឋមទៅលើឆន្ទៈរបស់ភាគីកម្ពុជា ប៉ុន្តែ ការឆ្លើយតប របស់សហគមន៍អន្តរជាតិដើម្បីគាំទ្របុព្វហេតុយុត្តិធម៌ របស់កម្ពុជា នៅមានភាពយឺតយ៉ាវនៅឡើយ។ បទវិភាគរបស់ ប៉ែន បូណា (03:49) ©Reuters ទង់ជាតិកម្ពជាបក់រវិចៗនៅលើប្រាសាទព្រះវិហារ ម្តងហើយម្តងទៀត ការជំរុញឲ្យរដ្ឋាភិបាលដាក់បញ្ហាព្រះវិហារទៅ ដោះស្រាយជាលក្ខណៈ អន្តរជាតិហាក់ដូចជានៅទ្រឹងមួយកន្លែងមិនជឿន លឿនទៅមុខដូចការ រំពឹងទុកសោះ។ តើហេតុអ្វីបានជាដូច្នេះ? ដើម្បីស្វែងយល់អំពីបញ្ហានេះ គេគួរគប្បីពិនិត្យមើលទិដ្ឋភាព ជាក់ស្តែងមួយចំនួនដូចតទៅ ៖ ជាការពិត បញ្ហានេះត្រូវបានគេស្តីបន្ទោសជាទូទៅទៅលើរដ្ឋាភិបាល ថាមិនបាន រួសរាន់ក្នុងការបញ្ជូនសំណុំរឿងព្រះវិហារទៅឲ្យ សហគមន៍អន្តរជាតិ ដោះស្រាយ។ ការស្តីបន្ទោសរដ្ឋាភិបាលពិតជាមិនខុស ឡើយ ដោយហេតុថាក្នុងនាមជាប្រទេសរងគ្រោះដោយការឈ្លានពាន កម្ពុជាត្រូវតែស្វែងរកដំណោះស្រាយជាបន្ទាន់ដោយមិនអាចបង្អែ បង្អង់បានឡើយ។ ដោយហេតុថាខ្លួនជាប្រទេសតូចនិងទន់ខ្សោយ តែកម្ពុជាមានប្រៀប ខាងផ្លូវច្បាប់ទៅលើភាគីថៃ មធ្យោបាយដ៏ល្អបំផុតគឺការពឹងពាក់ សហគមន៍អន្តរជាតិឲ្យជួយដោះ ស្រាយបញ្ហា។ មានហេតុផលច្បាស់លាស់ ដែលត្រូវដាក់បញ្ហានេះទៅសហគមន៍អន្តរជាតិ ៖ ទី១គឺ ដើម្បីបញ្ចៀស ការប្រើកម្លាំងយោធាដែលនាំឲ្យមានការបង្ហូរឈាមទាំង សងខាង និងទី២គឺ គ្មានហេតុផលដែលកម្ពុជាត្រូវចរចាទ្វេភាគីជាមួយអ្នក ឈ្លានពាន បូរណភាពទឹកដីរបស់ខ្លួនឡើយ ពីព្រោះការចរចាក្នុង ស្ថានភាពបែបនេះមានន័យស្មើនឹងការឲ្យតម្លៃ ទៅលើអ្នកឈ្លានពាន។ ប៉ុន្តែ ទន្ទឹមនឹងការស្តីបន្ទោសរដ្ឋាភិបាល បរិបទអន្តរជាតិក៏បាន ចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអូសបន្លាយ បញ្ហាព្រះវិហារដែរ។ ពិតហើយថា ការប្រញាប់ដាក់បញ្ហាព្រះវិហារទៅសហគមន៍អន្តរជាតិជា សិទ្ធិស្វ័យ សម្រេចរបស់រដ្ឋាភិបាលកម្ពុជាដែលជាភាគីរងគ្រោះ ប៉ុន្តែ ប្រតិកម្មឆ្លើយតបរបស់សហគមន៍អន្តរជាតិក៏ជាបញ្ហាសំខាន់ មួយទៀត ដែរ។ អ្វីដែលគេអាចយល់បាននៅពេលនេះគឺ ទោះអាស៊ានក្តី ឬក្រុមប្រឹក្សាសន្តិសុខសហប្រជាជាតិក្តីហាក់ដូចជារារែកក្នុង ការ លូកដៃចូលដោះស្រាយបញ្ហាកម្ពុជានិងថៃ។ ប្រតិកម្មជាបឋមរបស់ សហគមន៍អន្តរជាតិគឺ ពួកគេនឹងជំរុញឲ្យប្រទេសទាំងពីរដោះស្រាយ បញ្ហាតាមរយៈការចរចា ទ្វេភាគីតែដដែល។ មូលហេតុពិត មិនពិបាកយល់ឡើយ។ក្នុងសម័យសកលភាវូបនីយកម្ម សេដ្ឋកិច្ចដូច បច្ចុប្បន្ននេះ ផលប្រយោជន៍សេដ្ឋកិច្ចគឺជាអាទិភាព ចម្បងរបស់ប្រទេសនីមួយៗ។ ក្នុងបរិបទនេះ ប្រទេសដែលមានផលប្រយោជន៍ សេដ្ឋកិច្ចជាមួយថៃពិតជាមិនចង់លូកដៃ ចូលក្នុងរឿងនេះឡើយ ដោយ ហេតុថាផលប្រយោជន៍របស់ពួកគេជាមួយថៃពិបាកនឹងអនុញ្ញាតឲ្យគេ កាត់ សេចក្តីឲ្យកម្ពុជាឈ្នះថៃ បើទោះបីជាគេដឹងច្បាស់ថាថៃជាអ្នក ខុសទាំងស្រុងក៏ដោយ។ ម្ល៉ោះហើយជម្រើសរបស់សហគមន៍អន្តរជាតិមានតែ មួយគត់ គឺការយករួចខ្លួនដោយជំរុញឲ្យប្រទេសទាំងពីរដោះស្រាយ បញ្ហាដោយ ខ្លួនឯង។ ម្យ៉ាងទៀត គោលការណ៍មិនលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ផងគ្នា ក៏ជាឧបសគ្គមួយរបស់អាស៊ាន ក៏ដូចជាអង្គការសហប្រជាជាតិដែរ។ គេនៅ ចាំបានថាសហគមន៍អន្តរជាតិធ្លាប់បានបណ្តែតបណ្តោយឲ្យខ្មែរ ក្រហម កាប់សម្លាប់ពលរដ្ឋខ្មែរអស់ជាង២លាននាក់ក្នុងចន្លោះពីឆ្នាំ ១៩៧៥ដល់១៩៧៩ដោយមិនបានដឹងឮ និងអើពើអំពីបញ្ហានៅកម្ពុជាឡើយ។ សូម្បីតែក្រោយការដួលរលំរបបខ្មែរក្រហមភ្លាមៗក៏អង្គការ សហប្រជាជាតិនៅតែបន្តគាំទ្រមេដឹកនាំខ្មែរក្រហមជាតំណាងប្រទេស កម្ពុជាដដែល។ នេះជាបទពិសោធន៍ដ៏ជូរចត់មួយដែលកើតពីការព្រងើយ កន្តើយរបស់សហគមន៍ អន្តរជាតិ។ ឥឡូវនេះកម្ពុជាកំពុងអំពាវនាវរកអន្តរាគមន៍ពីសហគមន៍អន្តរជាតិឲ្យ ជួយដោះស្រាយបញ្ហាជាមួយថៃដែលបានរំលោភលើបូរណភាពទឹកដីរបស់ កម្ពុជា។ ដូច្នេះសហគមន៍អន្តរជាតិត្រូវតែរួសរាន់ជួយដោះស្រាយនិង គាំទ្រ បុព្វហេតុយុត្តិធម៌របស់កម្ពុជាជាចាំបាច់។ ការធ្វេស ប្រហែសឬការធ្វើមិនដឹងមិនឮពីបញ្ហានេះ គឺជាកំហុសឆ្គងដ៏ធំ មួយរបស់សហគមន៍អន្តរជាតិ ហើយវាបានបង្ហាញយ៉ាងច្បាស់ពីកង្វះ ប្រសិទ្ធិភាពរបស់អាស៊ាន ឬអង្គការសហប្រជាជាតិក្នុងការដោះស្រាយ បញ្ហានៅលើឆាកអន្តរជាតិ៕ -- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to [email protected] To unsubscribe from this group, send email to [email protected] For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org

