២ ​ពាន់​លាន​ដុល្លា​អា​មេរិក​របស់​ក្រុម​ហ៊ុន​រ៉ូយ៉ាល់​គ្រុប ​នឹង​ធ្វើ
អោយ​កោះរុ​ងក្លាយ​ជា​ឋាន​សួគ៌​លោកី
bayontv.com.kh
(22/08/2010 Time1:55pm)

ភ្នំពេញ៖ ក្រុម​ហ៊ុន​រ៉ូយ៉ាល់​គ្រុប របស់​លោក​ឧញ៉ា គិត ម៉េង មាន​គំរោង
វិនិ​យោគ​នៅ​កោះ​រុង ដែល​មាន​ទឹក​​ប្រាក់ ប្រមាណ​២​ពាន់​លាន​ដុល្លា
អាមេរិក ​រាប់ បញ្ចូល​ទាំង​គំរោង​ សាង​សង់​ព្រលាន​យន្ត​ហោះ ខ្នាត​អន្តរ
ជាតិ​កំពង់​ផែ, នាវា​ជិះ​លេង​កំសាន្ត​តាម​ដែន​កោះ, ភោជនី​យដ្ឋាន, សណ្ឋា
គារ ,រង្គសាល, ផ្ទះ​សំណាក់ បង្កើត​កន្លែង​វាយ​កូន​ហ្គោល ​ចំនួន​៣​នៅ
លើកោះ​នោះ​។

ឯក​ឧត្ត​មហង្ស ជួនណារ៉ុន រដ្ឋ​លេខា​ធិ​ការ​ក្រសួង​សេដ្ឋ​កិច្ច និង
ហរិញ្ញវត្ថុ បាន​ឲ្យ​ដឹង​ថា គំរោង​វិនិ​យោគ​នៅ​កោះ​រុង​នោះ ត្រូវ​បាន
ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា យល់​ព្រម​តាំង​ពី​ឆ្នាំ​២០០៨ ហើយ
បច្ចុប្បន្ន​ក្រុមហ៊ុន​នេះ កំពុង​តែ​ស្វះ ស្វែងរ​កទុន​វិនិយោគ​បន្ថែម​ទៀត
។

បណ្តាញ​ព័ត៌​មាន​បរទេស មួយ​ចំនួន បាន​ស្រង់​សំដី​លោក David Simister ជាទី
ប្រឹក្សា​សំរាប់​គំរោង អភិវឌ្ឍន៍​កោះ​រុង​នោះថា​ កម្ពុជា​មាន​ផែន​ការ
ដើម្បី​ធ្វើ​ការ​អភិវឌ្ឍន៍​ ដោយ​ចីរ​ភាព​នៅ​លើ​កោះ​រុង​នោះ ហើយ​ថា​គោល​ដៅ
ទេសចរណ៍ ដ៏​សំខាន់​គឺ​ផ្តោត​ទៅ លើ​អ្នក​ទេសចរ​ថ្នាក់​ខ្ពស់ មក​ចំណាយ​ពេល
លំហែ​កាយ​របស់​ពួក​គេ​នៅ​លើ ដែន​ដីកោះ​នោះ ដែល​មិន​ឆ្ងាយ​ប៉ុន្មាន ពី​ទី
ក្រុង​បាងកក តាម​រយៈ​ជើងហោះ​ ហើរ​តិច​ជាង​១ម៉ោង​ប៉ុណ្ណោះ​៕

-- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.

To post to this group, send email to [email protected]
To unsubscribe from this group, send email to 
[email protected]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org

Reply via email to