សួស្ដីលោក Pheng Kim Ving ព្រមទាំងប្រិយ៍មិត្តទាំងឡាយ !
ច្បាប់ប្រឆាំងអំពើពុករលួយ ត្រូវបានតាក់តែងឡើង
អស់រយះពេលជិតទៅមួយទសវត្សឯណោះ សព្វថ្ងៃច្បាប់នេះ បានចូលជាធរមានរួចស្រេចហើយ
 តែអ្វីដែលយើងទាំងអស់គ្នាត្រូវតែដឹងនោះ គឺថា
វាជាច្បាប់មួយ ដែលប្រទេសកម្ពុជាយើងពុំដែលមានឡើយ  ហេតុដូច្នេះ  យើងសួរថា
តើវាមានប្រសិទ្ធភាពឬអត់នោះ គឺគ្មាននរណាគេអាចស្មានដឹងមុនឡើយ ដោយសារថា
ប្រទេសកម្ពុជាយើង ជា
ប្រទេសមួយ  ដែលបុព្វបុរសខ្មែរយើង
លោកបានបន្សល់ទុកនូវកេរ្កិ៍ដំណែលពុករលួយនេះ
ជាជំនូនមកដល់កូនចៅជំនាន់ក្រោយ   ។
​តែទោះជាយ៉ាងណាក៏ដោយ  មានច្បាប់នេះ វាប្រហែលជាប្រសើរជាងអត់ ​   ៕

2010/8/25  <[email protected]>:
> Dear cppamerican cppamerican (I'm ecstatic to say it twice, d'ohh!!),
>
> It's indeed a very good idea to have the investigators of corruption
> undergoing the polygraph (lie detector). It's indeed a wisdom to try
> to make sure that those who're assigned to fight corruption aren't
> themselves corrupt. Or at least to try to minimize the probability
> that they are.
>
> Pheng Kim Ving
>
> On Aug 24, 8:37 am, cppamerican cppamerican <[email protected]>
> wrote:
>> មន្ត្រីស៊ើបអង្កេតអំពើពុករលួយនឹងត្រូវឆ្លងកាត់តេស្ត Polygraph
>> ដោយ យន់ សាមៀន
>> 2010-08-24
>> RFA
>>
>> មន្ត្រីស៊ើបអង្កេតនៃអង្គភាពប្រឆាំងអំពើពុករលួយ នឹងត្រូវឆ្លង
>> កាត់ការធ្វើតេស្តដោយម៉ាស៊ីន ដើម្បីស្វែងរកភាពស្មោះត្រង់
>> (Polygraph Test)។
>>
>> RFA/Sok Serey
>>
>> ស្ថាប័នប្រឆាំងអំពើពុករលួយ
>>
>> លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ក្នុងសន្និសីទ
>> អន្តរជាតិកម្ពុជា និងកូរ៉េ ស្ដីពីសកម្មភាពអំពើពុករលួយ កាលពីថ្ងៃ
>> ច័ន្ទ ទី២៣ សីហា បានថ្លែងឲ្យដឹងថា មន្ត្រីស៊ើបអង្កេតអំពើពុក
>> រលួយរបស់អង្គភាពរបស់លោក នឹងត្រូវឆ្លងកាត់ការធ្វើតេស្ត
>> Polygraph ជារៀងរាល់ឆ្នាំ ដើម្បីតាមដានមន្ត្រីទាំងនោះ ថាតើពួកគេ
>> បានប្រព្រឹត្តអំពើឬក៏អត់។
>>
>> ការធ្វើតេស្ត Polygraph គឺជាការធ្វើតេស្តដោយម៉ាស៊ីន ដើម្បីស្វែង
>> រកថា បុគ្គលដែលបានធ្វើតេស្តនោះ និយាយដោយស្មោះត្រង់ ឬកុហក។
>>
>> លោក ឱម យ៉ិនទៀង បន្ថែមទៀតថា អង្គភាពប្រឆាំងអំពើពុករលួយ នឹងបង្កើត
>> ក្រុមសម្ងាត់តូចមួយ ដើម្បីតាមដានមន្ត្រីស៊ើបអង្កេតអំពើពុករលួយ
>> ក្រែងមន្ត្រីទាំងនោះឆ្លៀតប្រព្រឹត្តអំពើពុករលួយក្នុងពេលបំពេញ
>> តួនាទីរបស់ខ្លួន។
>>
>> តំណាងរាស្ត្រគណបក្ស សម រង្ស៊ី លោកស្រី មូរ សុខហួរ មានប្រសាសន៍នៅថ្ងៃ
>> អង្គារ ទី២៤ សីហា ថា អង្គភាពប្រឆាំងអំពើពុករលួយ ត្រូវទទួលយក
>> សេចក្ដីរាយការណ៍របស់ប្រជាពលរដ្ឋអំពីអំពើពុករលួយ ហើយអង្គភាព
>> ប្រឆាំងអំពើពុករលួយត្រូវធានាសុវត្ថិភាពរបស់ពួកគាត់ ដើម្បីធានា
>> ថា ការស៊ើបអង្កេតអំពើពុករលួយ នឹងប្រព្រឹត្តទៅក្នុងលក្ខណៈទូលំ
>> ទូលាយ។
>>
>> លោកស្រីបន្ថែមថា កិច្ចស៊ើបអង្កេតដំបូងត្រូវធ្វើឡើងទៅលើមន្ត្រី
>> ជាន់ខ្ពស់ធំៗ ដូចជានាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី និងទេស
>> រដ្ឋមន្ត្រី។ ប្រសិនបើទ្រព្យសម្បត្តិអ្នកទាំងនោះ មិនសមស្របទៅតាម
>> ចំណូលរបស់ខ្លួន ពួកគេពិតជាបានប្រព្រឹត្តអំពើពុករលួយ។
>>
>> អង្គភាពប្រឆាំងអំពើពុករលួយ កាលពីថ្ងៃ១៤ ខែកក្កដាកន្លងទៅ បាន
>> ប្រកាសថា ខ្លួនកំណត់យកខែវិច្ឆិកា ឆ្នាំ២០១០ ដើម្បីចាប់ផ្ដើមនីតិ
>> វិធី និងដំណើរការប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់មន្ត្រីជាន់
>> ខ្ពស់រដ្ឋាភិបាល និងមេដឹកនាំអង្គការសង្គមស៊ីវិលនានា ហើយអង្គភាព
>> ប្រឆាំងអំពើពុករលួយនេះ នឹងរក្សាទុកឯកសារទាំងនោះ។
>>
>> បុគ្គលដែលគេតម្រូវឲ្យប្រកាសទ្រព្យសម្បត្តិនោះ មានចំនួនប្រមាណ
>> ជាង ១០ម៉ឺននាក់នៅក្នុងប្រទេសកម្ពុជា ក្នុងនោះរួមមានមន្ត្រី
>> រាជការស៊ីវិល យោធា និងមន្ត្រីនគរបាល ដែលត្រូវបានតែងតាំងដោយព្រះ
>> រាជក្រឹត្យ និងអនុក្រឹត្យ តំណាងរាស្ត្រទាំងអស់ សមាជិកទាំងអស់នៃ
>> ព្រឹទ្ធសភា មេដឹកនាំអង្គការសង្គមស៊ីវិលនានា ក្រុមហ៊ុនឯកជនធំៗ
>> មន្ត្រីជាន់ខ្ពស់ និងមេដឹកនាំរដ្ឋាភិបាល ព្រមទាំងមន្ត្រី និង
>> សមាជិកនៃស្ថាប័នប្រឆាំងអំពើពុករលួយផងដែរ។ ការប្រកាសនេះ គេ
>> តម្រូវឲ្យធ្វើរៀងរាល់ ២ឆ្នាំម្ដងៗ ដោយលាយលក្ខណ៍អក្សរ និងឲ្យ
>> ប្រកាសនៅមុនពេលចូលកាន់តំណែង និងក្រោយពេលចេញពីតំណែង ប៉ុន្តែ
>> ការប្រកាសនោះគឺឲ្យធ្វើដោយសម្ងាត់៕
>
> --
> You received this message because you are subscribed to the Google Groups 
> "Cambodia Discussion (CAMDISC) - www.cambodia.org" group.
> This is an unmoderated forum. Please refrain from using foul language.
> Thank you for your understanding. Peace among us and in Cambodia.
>
> To post to this group, send email to [email protected]
> To unsubscribe from this group, send email to 
> [email protected]
> For more options, visit this group at http://groups.google.com/group/camdisc
> Learn more - http://www.cambodia.org

-- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.

To post to this group, send email to [email protected]
To unsubscribe from this group, send email to 
[email protected]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org

Reply via email to