ហ៊ុន សែន៖ ថៃត្រូវដកទ័ពចេញពីវត្តកែវសិក្ខាគិរីស្វារៈ ប្រមុខរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន សែន នៅថ្ងៃពុធទី ១ កញ្ញា ២០១០ ទាមទារឲ្យថៃដកកងទ័ពខ្លួនចេញពីតំបន់ប្រាសាទ ព្រះវិហារ ប្រមុខ រដ្ឋាភិបាលកម្ពុជាលោក ហ៊ុន សែន នៅថ្ងៃពុធទី ១ កញ្ញា ២០១០ ទាមទារឲ្យថៃដកកងទ័ពខ្លួនចេញពីតំបន់ប្រាសាទ ព្រះវិហារ © សុវណ្ណារ៉ា RFI ដោយ លាង ដឺលុច
ប្រមុខរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន សែន បានត្រឡប់មកនិយាយអំពីបញ្ហា ទំនាស់ព្រំដែនជាមួយថៃឡើងវិញនៅថ្ងៃ ទី ១កញ្ញានេះ ដោយទាមទារអោយ ថៃដកកងទ័ពរបស់ខ្លួនចេញពីតំបន់ជុំវិញប្រាសាទ ព្រះវិហារ។ នាយក រដ្ឋមន្ត្រីនៃប្រទេសកម្ពុជាបានបញ្ចេញប្រតិកម្មលើបញ្ហាទំនាស់ ជាមួយថៃ បន្ទាប់ពីទីក្រុងបាងកកបានធ្វើអត្ថាធិប្បាយជារៀងរាល់ថ្ងៃ លើបញ្ហាខ្មែរថៃ ពិសេសការលាលែងរបស់លោកថាក់ស៊ីន ស៊ីណាវ៉ាត់ចេញពី តួនាទីជាទីប្រឹក្សាសេដ្ឋកិច្ចរបស់រដ្ឋាភិបាល កម្ពុជា។ ចាប់តាំង ពីលោក ថាក់ស៊ីនប្រកាសសុំឈប់ពីតួនាទីជាទីប្រឹក្សា រដ្ឋាភិបាលកម្ពុជា មន្ត្រីរដ្ឋាភិបាលក្រុងបាងកកបានបន្តនិយាយ រៀងរាល់ថ្ងៃអំពីរឿងនេះ។ និយាយថា ក្រោយពីលោកថាក់ស៊ីនឈប់ធ្វើជា ទីប្រឹក្សារដ្ឋាភិបាលកម្ពុជា វានឹងធ្វើអោយទំនាក់ទំនងកម្ពុជាថៃ កាន់តែវិលមករកភាពធូស្រាល។ ថៃនិយាយទៀតថា ក្រោយពីលោកថាក់ស៊ីន លាលែង ថៃនឹងផ្តល់ជំនួយអភិវឌ្ឍន៍មកកម្ពុជាវិញ។ មែនទែនទៅ ថៃហាក់ កំពុងព្យាយាមផ្តល់សារៈសំខាន់ទៅលើអតីតនាយករដ្ឋមន្ត្រីលោក ថាក់ស៊ីន ដើម្បីឈប់និយាយអំពីជម្លោះព្រំដែនកម្ពុជានិងថៃ ឬថៃហាក់ ចង់និយាយបំភ័នថា បុគ្គលថាក់ស៊ីនគឺជាមូលហេតុដើមនៃជម្លោះនោះ។ ហេតុដូច្នេះហើយលោកហ៊ុន សែនត្រូវចេញមុខរម្លឹកប្រាប់សាធារណៈជន និង ប្រាប់ទៅក្រុងបាងកកផងដែរថា លោកថាក់ស៊ីនមិនមែនជាបញ្ហាគន្លឹះនៅ ក្នុងជម្លោះនោះទេ។ ប៉ុន្តែគឺការឈា្លនពានរបស់ទ័ពថៃទៅវិញទេ។ នាយករដ្ឋមន្ត្រីកម្ពុជាបានប្រកាសភ្លាមប្រាប់អោយថៃដកកងទ័ពចេញ ពី វត្ត កែវសិក្ខាគិរីស្វារៈ និងពីតំបន់ជុំវិញប្រាសាទព្រះវិហារ នោះបញ្ហានឹងត្រូវបានដោះស្រាយ។ ជំហររបស់កម្ពុជាគឺនៅច្បាស់លាស់ ដដែល។ នៅថ្ងៃនេះទៀត ប្រមុខរដ្ឋាភិបាលកម្ពុជាបញ្ជាក់ម្តងទៀតអោយ សភាថៃផ្តល់សច្ចាប័នលើ កំណត់ហេតុទាំងបីនៃកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេស ទើបរដ្ឋាភិបាលកម្ពុជាយល់ព្រមបញ្ជូនសមាសភាព គណៈកម្មការចម្រុះព្រំដែន ទៅជជែកជាមួយភាគីថៃ។ នេះបើថៃមានឆន្ទៈ ចង់បន្តកិច្ចប្រជុំទ្វេភាគីមែន។ នៅព្រឹកមិញនេះ ប្រមុខរដ្ឋាភិបាលកម្ពុជាក៏បានប្រាប់អោយដឹងអំពី ខ្លឹមសារសំខាន់នៃ កិច្ចប្រជុំទាំងបីលើករវាងរដ្ឋមន្ត្រីការបរទេស ទាំងពីរកន្លងមកនោះ ដែរ។ កិច្ចប្រជុំលើកទី ១ ក្នុងខែកក្កដាឆ្នាំ ២០០៨នៅខេត្តសៀមរាប ភាគីទាំងពីរបានព្រមព្រៀងគ្នាកែសម្រួលកងទ័ព នៅតំបន់ជុំវិញប្រាសាទ ព្រះវិហារ។ លើកទី ២ក្នុងខែសីហាឆ្នាំ ២០០៨ នៅ ហួរហីនប្រទេសថៃ ភាគីទាំងពីរបានព្រមព្រៀងគ្នាបង្កើតក្រុម សម្របសម្រួលដកកងទ័ពចេញ ពីវត្ត កែវសិក្ខាគិរីស្វារៈ និងពីតំបន់ ជុំវិញប្រាសាទព្រះវិហារ និងកិច្ចប្រជុំលើកទី ៣ គឺនៅក្នុងខែ វិច្ឆិកាឆ្នាំ ២០០៩ ប្រមុខការទូតទាំងពីរកម្ពុជា ថៃបានព្រមព្រៀង គ្នាលើការដោះមីនរួមគ្នានៅតាមតំបន់ព្រំដែន។ នៅថ្ងៃនេះ លោកនាយករដ្ឋមន្ត្រីកម្ពុជាបានសម្តែងអារម្មណ៍ធុញទ្រាន់ យ៉ាងខ្លាំង ចំពោះសកម្មភាពរបស់រដ្ឋាភិបាលថៃ។ សកម្មភាពដែលគ្មាន ឆន្ទៈចង់បញ្ចប់ជម្លោះអោយបានឆាប់នោះទេ។ លោកហ៊ុន សែនបានព្រមាន សារជាថ្មីអោយសភាថៃប្រញាប់អនុម័តឯកសារទាំង ៣នេះ បើមិនដូច្នោះ ទេ កម្ពុជានឹងបន្តទៅរកអន្តរាគមន៍ពីស្ថាប័នអន្តរជាតិទៀត។ លោក នាយករដ្ឋមន្ត្រីកម្ពុជាបាននិយាយចំៗថា កម្ពុជាមិនអាចនៅរង់ចាំថៃ យ៉ាងដូច្នេះបានឡើយ។ ពីព្រោះ ជាមួយថៃ បទពិសោធន៍បានបង្ហាញហើយ។ ថៃ បានអូសបន្លាយបញ្ហាជាមួយឡាវ ២២ឆ្នាំមកហើយ ហើយជាមួយប្រទេសភូមា វិញគឺ ៣០ឆ្នាំឯណោះ។ សូមរម្លឹកថា ថ្នាក់ដឹកនាំរបស់កម្ពុជាតែងបានបញ្ជាក់ថា កម្ពុជា បានត្រៀមគ្រប់មធ្យោបាយទាំងអស់ ដើម្បីដោះស្រាយវិបត្តិព្រំដែន ជាមួយប្រទេសថៃ។ នៅក្នុងខែតុលាខាងមុខនេះ ក្នុងដំណើរទស្សនកិច្ច ផ្លូវការរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន កម្ពុជា ក៏ត្រៀមលើកបញ្ហាជម្លោះកម្ពុជា ថៃជាមួយលោកបាន គីមូនដែរ ខណៈពេល ដែលលោកបាន គីមូនប្រកាសត្រៀមខ្លួនធ្វើជាអ្នកសម្របសម្រួលប្រសិន បើមានការស្នើ សុំនោះ៕ -- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to [email protected] To unsubscribe from this group, send email to [email protected] For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org

