តុលាការ​បដិសេធ​ព័ត៌មាន​ថា កឹម សុខា ត្រូវ​បាន​ចោទ​ពី​បទ​​បរិហារ​កេរ្តិ៍
ដោយ យន់ សាមៀន
2010-09-01

ព្រះ​រាជ​អាជ្ញា​រង​តុលាការ​ក្រុង​ភ្នំពេញ បដិសេធ​ព័ត៌មាន​របស់​សារ
ព័ត៌មាន​ក្នុង​ស្រុក ដែល​បាន​ផ្សាយ​ថ្មីៗ​នេះ​ថា លោក​បាន​ចោទ​ប្រកាន់​លោក
កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​ពី​បទ​បរិហារ​កេរ្តិ៍។

RFA/Sok Serey

១៩-ឧសភា-២០១០: សាលា​ដំបូង​រាជធានី​ភ្នំពេញ

លោក សុខ រឿន ព្រះ​រាជ​អាជ្ញា​រង​តុលាការ​ក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ពុធ ទី​១
ខែ​កញ្ញា បាន​បញ្ជាក់​ថា លោក​បាន​កោះ​ហៅ​ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស លោក
កឹម សុខា មក​បំភ្លឺ​នៅ​តុលាការ​ក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី​៦ ខែ​កញ្ញា គឺ
ពាក់ព័ន្ធ​ទៅ​នឹង​បណ្ដឹង​អតីត​បុគ្គលិក​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា
ដែល​បាន​ប្ដឹង​លោក កឹម សុខា ថា​បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ​នៅ​ពេល​ដែល
លោក​នៅ​ជា​ប្រធាន​មជ្ឈមណ្ឌល​ សិទ្ធិ​មនុស្ស​កម្ពុជា។

លោក សុខ រឿន មាន​ប្រសាសន៍​បន្ថែម​ថា លោក​នៅ​មិន​ទាន់​ធ្វើការ​ចោទ​ប្រកាន់
លោក កឹម សុខា ពី​បទ​រំលោភ​លើ​សេចក្ដី​ទុក​ចិត្ត និង​ក្លែង​លិខិត​ឯកជន​នៅ
ឡើយ​ទេ ហើយ​លោក​ក៏​មិន​បាន​ធ្វើ​ការ​ចោទ​ប្រកាន់​លោក កឹម សុខា ពី​បទ
បរិហារ​កេរ្តិ៍ ដូចជា​ការ​ផ្សាយ​របស់​សារ​ព័ត៌មាន​ក្នុង​ស្រុក​នោះ​ទេ។

សារ​ព័ត៌មាន​ក្នុង​ស្រុក​ជា​ច្រើន កាល​ពី​ដើម​សប្ដាហ៍​បាន​ផ្សាយ​ថា លោក
កឹម សុខា ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ ចោទ​ប្រកាន់​ពី​បទ​បរិហារ
កេរ្តិ៍ ហើយ​តុលាការ​បាន​ស្នើ​សុំ​រដ្ឋ​សភា​កម្ពុជា ដើម្បី​ដក​អភ័យ​ឯក
សិទ្ធិ​របស់​លោក កឹម សុខា។

អគ្គ​លេខាធិការ​គណបក្ស​សិទ្ធិ​មនុស្ស និង​ជា​តំណាង​រាស្ត្រ លោក យ៉ែម
បុញ្ញប្ញទ្ធិ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ពុធ​នេះ​ដែរ​ថា លោក កឹម សុខា នឹង
សរសេរ​លិខិត​ស្នើ​សុំ​ពន្យារ​ពេល​ចូល​បំភ្លឺ​នៅ​តុលាការ ដោយសារ​លោក​កំពុង
បំពេញ​ភារកិច្ច​នៅ​ឯ​សហរដ្ឋ​អាមេរិក ហើយ​លោក​គ្រោង​នឹង​វិល​ត្រឡប់​មក
កម្ពុជា​វិញ នៅ​ពាក់​កណ្ដាល​ខែ​តុលា។

លោក ឈឹម ផលវរុន អតីត​បុគ្គលិក​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា និង
ជា​ដើម​បណ្ដឹង​ម្នាក់​ក្នុង​ចំណោម​ដើម​បណ្ដឹង​ចំនួន ១៦​នាក់ មាន​ប្រសាសន៍
នៅ​ថ្ងៃ​អង្គារ ទី​៣១ ខែ​សីហា​​ថា លោក​និង​ដើម​បណ្ដឹង​ដទៃ​ទៀត បាន​ប្ដឹង
លោក កឹម សុខា ក្រោយ​ពេល​ដែល​លោក កឹម សុខា ត្រូវ​បាន​ចោទ​ប្រកាន់​ថា បាន
ប្រព្រឹត្ត​អំពើ​ពុករលួយ​នៅ​ក្នុង​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា នៅ
ឆ្នាំ​២០០៥ និង​២០០៦។ លោក ឈឹម ផលវរុន ចោទ​ប្រកាន់​លោក កឹម សុខា ថា បាន
បន្លំ​លុយ​ប្រាក់ខែ និង​លុយ​ទូរស័ព្ទ​របស់​បុគ្គលិក​មជ្ឈមណ្ឌល​សិទ្ធិ
មនុស្ស​កម្ពុជា។

មន្ត្រី​សិទ្ធិ​មនុស្ស​បាន​ហៅ​ការ​កោះ​ហៅ​លោក កឹម សុខា របស់​តុលាការ
ក្រុង​ភ្នំពេញ បន្ទាប់​ពី​ពាក្យ​បណ្តឹង​ត្រូវ​បាន​ដាក់​អស់​រយៈ​ពេល ៤
ឆ្នាំ​មក​ថា ជា​ការ​គំរាមកំហែង​ផ្នែក​នយោបាយ​ទៅ​គណបក្ស​ សិទ្ធិ​មនុស្ស
ដែល​កំពុង​មាន​ប្រជាប្រិយភាព។

លោក អ៊ូ វីរៈ ជា​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បច្ចុប្បន្ន កាល
ថ្ងៃ​ទី​៣១ ខែ​សីហា បាន​បដិសេធ​ការ​ចោទ​ប្រកាន់​របស់​លោក ឈឹម ផលវរុន ដែល
ថា លោក កឹម សុខា បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ​ក្នុង​ពេល​ដែល​លោក កឹម សុខា
ជា​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា។ លោក អ៊ូ វីរៈ ថា បណ្ដឹង​របស់
លោក ឈឹម ផលវរុន ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​លោក ឈឹម ផលវរុន ត្រូវ​បាន​បញ្ចប់
ការងារ​នៅ​ឯ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា។

​ឆ្លើយ​សំណួរ​របស់​អ្នក​យក​ព័ត៌មាន​របស់​វិទ្យុ​អាស៊ី​សេរី​ថា តើ​ហេតុ
អ្វី​ទើប​បណ្ដឹង​របស់​អតីត​បុគ្គលិក​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​ កម្ពុជា
ត្រូវ​បាន​លើក​មក​ជម្រះ ៤​ឆ្នាំ​ក្រោយ​ពេល​ដែល​បណ្ដឹង​នេះ​បាន​ប្ដឹង? លោក
សុខ រឿន បាន​ឲ្យ​ដឹង​ថា លោក​មាន​សិទ្ធិ​លើក​យក​បណ្ដឹង​នេះ​មក​អង្កេត​នៅ
ពេល​ណា​ក៏​បាន​ដែរ៕

-- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.

To post to this group, send email to [email protected]
To unsubscribe from this group, send email to 
[email protected]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org

Reply via email to