លោក ងួន ញ៉ិល អនុប្រធានទី១រដ្ឋសភាមានគំរោងប្តឹងមនុស្ស១៣រូបនៃ
គណបក្សប្រឆាំង
ដោយ : សុពិសិដ្ឋ (ថ្ងៃទី 1 កញ្ញា 2010)
ភ្នំពេញ: លោក ងួន ញ៉ិលអនុប្រធានទី១រដ្ឋសភា បានព្រមានប្តឹងក្រុម
អ្នកតំណាងរាស្ត្រគណបក្សប្រឆាំង១៣រូប ទៅតុលាការ ពីបទបរិហាកេរ្តិ៍ ។
ការព្រមានប្តឹងក្រុមអ្នកតំណាងរាស្ត្របក្សប្រឆាំងនេះបន្ទាប់ពីក្រុម
អ្នកតំណាងរាស្ត្រទាំង ១៣រូប បានសរសេរលិខិតកាលពីថ្ងៃទី ២៧ សីហា
២០១០ ជូនលោក ងួន ញ៉ិលអនុប្រធានទី១រដ្ឋសភា ស្នើសុំពន្យល់លើ
ការចំណាយថវិកា រដ្ឋសភាពាក់ព័ន្ធនិងទីប្រឹក្សាចំនួន ៧១រូប ដែលក្នុង
ខែ សីហា ២០១០ រដ្ឋសភាចំណាយថវិកាអស់ជាង ១១២លានរៀល ដោយក្នុងនោះ
ទីប្រឹក្សាទាំង ៧១រូប មានអ្នកតំណាងរាស្ត្រម្នាក់ជាប្អូនថ្លៃ លោក
ងួន ញ៉ិល គឺ លោក ញែម ថ្ថាវី និងលោក ហង្ស វិចិត្រ ជាប្រធាននាយកដ្ឋាន
ហិរញ្ញវត្ថុ នៃអគ្គលេខាធិកាដ្ឋានរដ្ឋសភា ។
លោក ជា ប៉ូច អ្នកតំណាងមណ្ឌលព្រៃវែង នៃគណបក្ស សម រង្ស៊ី និងជា
ហត្ថលេខីនៃចំណោមអ្នកទាំង ១៣រូប នោះបាននិយាយប្រាប់ក្រុមអ្នកកាសែត
នៅថ្ងៃទី០១ កញ្ញា ២០១០ នេះថា ក្រុមអ្នកតំណាងរាស្ត្រនៃគណបក្ស សម
រង្ស៊ី គ្រាន់តែសួរលោក ងួន ញ៉ិល អនុប្រធានរដ្ឋសភា មានទីប្រឹក្សាចំនួន
៧១រូប ពិតប្រាកដដែលឬអត់ ទោះមានឬពុំមានទីប្រឹក្សា៧១នាក់ដែលសួរ
នោះ លោក ងួន ញ៉ិល គ្រាន់តែឆ្លើយតបថាមានឬអត់ នោះគឺវាចប់បញ្ហាហើយ
។
លោក ជា ប៉ូច បានអះអាងទៀតថា លោកងួន ញ៉ិលគ្រាន់តែនិយាយគំរាមចោល
តែគាត់មិនហ៊ានប្តឹង ក្រុមអ្នកតំណាងរាស្ត្រទាំង ១៣រូប នោះទេ បើ
គាត់ប្តឹងត្រូវប្តឹងទាំង ១៣នាក់ ។
ការសួរចំនួនទីប្រឹក្សានេះ ព្រោះតែមិនចង់ឲ្យរដ្ឋសភាចំណាយ
ថវិកាអស់ច្រើន ៕
--
You received this message because you are subscribed to the Google Groups
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language.
Thank you for your understanding. Peace among us and in Cambodia.
To post to this group, send email to [email protected]
To unsubscribe from this group, send email to
[email protected]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org