សាលាឧទ្ធរណ៍ កំណត់​ពេល​បើក​សវនាកា​រ​ជំនុំជម្រះ​ប្រឆាំង​លោក សម រង្ស៊ី
រឿង​ដក​តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា​-​វៀតណាម នៅ​ថ្ងៃ​ទី​៥ ខែតុលា
cen.com.kh
ដោយ : លីហូវ (ថ្ងៃទី 2 កញ្ញា 2010)

ភ្នំពេញ: ទី​បំផុត​ទៅ តុលាការ​សាលាឧទ្ធរណ៍ បានសម្រេច​កំណត់​ពេល​បើក
សវនាកា​រ​ជំនុំជម្រះ លើ​សំណុំរឿង​លោក សម រង្ស៊ី ដក​តម្រុយ​បង្គោល​ព្រំដែន
កម្ពុជា​-​វៀតណាម ក្នុង​ខេត្ត​ស្វាយរៀង នៅ​ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០១០​។


​ ​ក្នុង​ដីកាកោះ ចុះ​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ​២០១០ ដែល​ទើប​ផ្សព្វផ្សាយ
ដល់​អ្នកកាសែត នា​ថ្ងៃ​ទី​២ ខែកញ្ញា​នេះ លោក ង៉ែត សារ៉ាត់ ព្រះរាជអាជ្ញា
អម​តុលាការ​សាលាឧទ្ធរណ៍ បាន​បង្គាប់​ឲ្យ​លោក សម រង្ស៊ី ចូល​ទៅ​កាន់
តុលាការ​សាលាឧទ្ធរណ៍ នា​ព្រឹក​ម៉ោង ៨ ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០១០ ដើម្បី
ជំនុំជម្រះ ពី​ដំណើរ​រឿង ធ្វើឲ្យ​ខូចខាត​ដោយ​ចេតនា ( តម្រុយ​បង្គោល
ព្រំដែន​កម្ពុជា​-​វៀតណាម ) និង​ការ​ញុះញង់​ឲ្យមាន​ការរើសអើង​ជាតិ​សាសន៍
។

​ ​សូម​រម្លឹកថា ការ​កំណត់​ពេល​បើក​សវនាកា​រ​ជំនុំជម្រះ នៅ​តុលាការ
សាលាឧទ្ធរណ៍ លើ​សំណុំរឿង​ក្តី លោក សម រង្ស៊ី និង​អ្នកភូមិ​ពីរ​នាក់​ទៀត
ដក​តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា​-​វៀតណាម នាពេលនេះ គឺជា​លើក​ទី​៣​ហើយ
បន្ទាប់ពី​សវនាការ​នោះ បាន​លើក​ពេល​ជា​បន្តបន្ទាប់ កាលពី​ថ្ងៃ​ទី​៦
ខែកក្កដា ឆ្នាំ​២០១០ ដោយសារ​តែ​កាលណោះ អវត្តមាន​កសិករ​ជាប់ទោស​ទាំងពីរ​។
ចំណែក​នៅ​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១០ តុលាការ​សាលាឧទ្ធរណ៍ បាន​ប្រកាស
លើក​ពេល​សវនាការ​ម្តងទៀត ដោយសារតែ កសិករ​ជាប់ទោស​ទាំងពីរ មិន​មាន​មេធាវី
ការពារ​។

​ ​កាលពី​ថ្ងៃ​ទី​២៧ ខែ​មករា ឆ្នាំ​២០១០ តុលាការខេត្ត​ស្វាយរៀង បានសម្រេច
ផ្តន្ទាទោស​កំបាំង​មុខ​លោក សម រង្ស៊ី ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ពីរ ឆ្នាំ
នៅក្នុង​បទ ធ្វើឲ្យ​ខូចខាត​ដោយ​ចេតនា លើ​តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា​-
វៀតណាម លេខ ១៨៥ នៅ​ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង និង​ការ​ញុះញង់​ឲ្យមាន
ការរើសអើង​ជាតិ​សាសន៍​។

​ ​ចំណែក​កសិករ​ពីររូប​ទៀត គឺ​លោក ព្រំ ជា និង​អ្នកស្រី មាស ស្រី រស់នៅ
ស្រុក​ចន្ទ្រា ដែល​ដីស្រែ​របស់​ពួកគេ ត្រូវបាន​បោះបង្គោល​តម្រុយ​ព្រំដែន
នោះ ក៏​ត្រូវបាន​តុលាការ សម្រេច​ផ្តន្ទាទោស ឲ្យ​ជាប់​ពន្ធនាគារ មួយ​ឆ្នាំ
ម្នាក់​។

​ ​តុលាការខេត្ត​ស្វាយរៀង ជាប់​ព្រំដែន​វៀតណាម ក៏បាន​សម្រេច​ផាកពិន័យ ជា
ប្រាក់​ពី​លោក សម រង្ស៊ី និង​កសិករ​ទាំងពីរ សរុប​ចំនួន ៦០ លាន​រៀល​។

​ ​លោក សម រង្ស៊ី បាន​និរទ្ទេស​ខ្លូន ទៅ​រស់នៅ​ប្រទេស​បារាំង ចាប់តាំងពី
មាន​ពាក្យបណ្តឹង​រឿង​ព្រំដែន​ប្រឆាំង​រូបលោក នៅ​តុលាការខេត្ត​ស្វាយរៀង
កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០០៩​។

​ ​លោក សម រង្ស៊ី ក៏​ជាប់​បណ្តឹង​មួយទៀត ក្នុង​សំណុំរឿង​ក្លែងបន្លំ​ឯកសារ
ផែនទី ដែល​ប្រធាន​គណបក្សប្រឆាំង​រូបនេះ អះអាងថា បង្គោល​តម្រុយ​ព្រំដែន
កម្ពុជា​-​វៀតណាម ដែល​លោក​ដឹកនាំ​កសិករ ដក​គ្រវាត់ចោល កាលពី​ថ្ងៃ​ទី​២៥
ខែតុលា ឆ្នាំ​២០០៩ នៅ​ខេត្ត​ស្វាយរៀង​នោះ បាន​បោះ​ចូល លើ​ដី​កសិករ​ខ្មែរ
។

​ ​សំណុំរឿង​ព្រហ្មទណ្ឌ​ថ្មី ដែល​អាច​នឹង​ត្រូវ​ផ្តន្ទាទោស​លោក សមរង្ស៊ី
ឲ្យ​ពន្ធនាគារ​ពី ៥ ឆ្នាំ ទៅ ១៨ ឆ្នាំ​នោះ នឹង​ត្រូវ​តុលាការក្រុង
ភ្នំពេញ បើក​សវនាការ​ជំនុំជម្រះ នា​ថ្ងៃ​ទី​៨ ខែ​កញ្ញា ឆ្នាំ​២០១០៕

-- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.

To post to this group, send email to [email protected]
To unsubscribe from this group, send email to 
[email protected]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org

Reply via email to