សង្គមស៊ីវិលបារម្ភអំពីសុវត្ថិភាពព្រះសង្ឃ ថាច់ ប្រីជាគឿន ដោយ អ៊ុក សាវបូរី 2010-09-03
ព្រះសង្ឃមួយអង្គ ព្រះនាម ថាច់ ប្រីជាគឿន ដែលសរសេរអត្ថបទនយោបាយ ពាក់ព័ន្ធអាជ្ញាធរវៀតណាម ក្នុងកាសែតផ្សាយជាភាសាខ្មែរមួយ ឈ្មោះ ព្រៃនគរ មិនទាន់មានសិទ្ធគ្រប់គ្រាន់ក្នុងការកាន់ព្រះឆាយាសង្ឃ និងលិខិតឆ្លងដែនបានទេនៅពេលនេះ។ RFA សមាគមខ្មែរកម្ពុជាក្រោមសំដែងការព្រួយបារម្ភអំពីសុវត្ថិភាពព្រះ សង្ឃមួយអង្គ ព្រះនាម ថាច់ ប្រីជាគឿន ព្រោះព្រះអង្គបានសរសេរ អត្ថបទអំពីជីវភាពរបស់ប្រជាជនខ្មែរកម្ពុជា ក្រោម ដែលគ្រប់គ្រង ដោយអាជ្ញាធរវៀតណាមខាងត្បូង ចុះផ្សាយក្នុងកាសែតព្រៃនគរ ដែលមាន លក់ក្នុងប្រទេសកម្ពុជា។ ប្រធានសមាគមខ្មែរកម្ពុជាក្រោម លោក ថាច់ សេដ្ឋា មានប្រសាសន៍នៅថ្ងៃ សុក្រ ទី៣ កញ្ញាថា សុវត្ថិភាពរបស់ព្រះតេជគុណ ថាច់ ប្រីជាគឿន មិន ទាន់មានស្ថិរភាពទេ ព្រោះព្រះអង្គបានសរសេររិះគន់រដ្ឋាភិបាល វៀតណាម តាមរយៈទំព័រកាសែតព្រៃនគរ រហូតមានការដាក់គ្នាឃ្លាំមើល ដំណើររបស់ព្រះអង្គ និងដកហូតលិខិតឆ្លងដែន និងព្រះឆាយាសង្ឃទៀត ផង ៖ «លោកកំពុងមាន បញ្ហាដោយសារការកៀបសង្កត់ពីអាជ្ញាធរផង ពី ខាងមន្ត្រីសង្ឃផង ដើម្បីឲ្យលោកឈប់ក្នុងការសរសេរព្រឹត្តិបត្រ ព្រៃនគរហ្នឹង។ ឃើញថាប៉ះជាមួយយួន គឺអត់បានហ្នឹងតែម្ដង ព្រោះ យួនមានឥទ្ធិពលខ្លាំងមកលើស្រុកខ្មែរ»។ ឆ្លើយតបបញ្ហាខាងលើនេះ ព្រះចៅអធិការវត្តអង្គតាមិញ ព្រះនាម យ៉ាន់ ថាត់ មានថេរដិកាបញ្ជាក់រឿងហេតុកន្លងមកថា នៅថ្ងៃ២៧ ខែ សីហា ព្រះសង្ឃ ថាច់ ប្រីជាគឿន បាននិមន្តមកសុំគង់នៅវត្តនេះ។ ប៉ុន្តែគណៈកម្មការវត្តបដិសេធ ព្រោះខ្លាចមានរឿងរ៉ាវមិនល្អពាក់ ព័ន្ធវត្តអង្គតាមិញ ព្រោះតែព្រះតេជគុណ ថាច់ ប្រីជាគឿន ជាព្រះ សង្ឃនយោបាយរបស់កាសែតព្រៃនគរ។ ព្រះចៅអធិការវត្តអង្គតាមិញ យ៉ាន់ ថាត់ មានថេរដិកាបន្តថា ព្រះសង្ឃ ថាច់ ប្រីជាគឿន បាននិមិត្តទៅ ប្រទេសថៃ ១ខែ ក្រោយពីវត្តបទុមវតី និងវត្តអង្គពោធិញាណ មិនឲ្យ ព្រះអង្គគង់នៅក្នុងវត្តនោះ។ នៅពេលព្រះសង្ឃអង្គនោះត្រឡប់មក ពីថៃវិញ សុំគង់នៅវត្តអង្គពោធិញាណ តែត្រូវបដិសេធ។ ព្រះសង្ឃអង្គ នោះ ក៏និមន្តមកសុំគង់នៅផ្ទះប្រជាជន ជួនពេលដែលព្រះសង្ឃដទៃ ទៀតកំពុងកាន់ព្រះវស្សាក្នុងវត្តអារាម ហាមនិមន្តផ្ដេសផ្ដាស។ ទើប ប៉ូលិសក្រសួងមហាផ្ទៃសុំវត្តអង្គតាមិញ សម្រាប់កន្លែងព្រះសង្ឃ ថាច់ ប្រីជាគឿន គង់នៅចាំព្រះវស្សា និងផ្តាំផ្ញើឲ្យព្រះចៅអធិការ វត្តមើលថែព្រះសង្ឃ ថាច់ ប្រីជាគឿន កុំឲ្យនិមន្តទៅណាផ្ដេសផ្ដាស។ ទើបព្រះអង្គ ព្រះនាម យ៉ាន់ ថាត់ នេះ សុំដកលិខិតឆ្លងដែន និងឆាយា ព្រះសង្ឃ ថាច់ ប្រីជាគឿនទុក ៖ «អាត្មា ហ្នឹងសុំរក្សាប៉ាសស្ព័រ (Passport) លោក ហើយសុំយកឆាយាហ្នឹង អាត្មាយកកត់លេខឆាយាលោក ដើម្បី រាយការណ៍ទៅអនុគណវត្តអាត្មា មានលោកមកនៅ មិនបានចូលព្រះវស្សា មួយអង្គ។ ដល់អ៊ីចឹងទៅលោកចង់ចោទប្រកាន់ថាយើងនេះ ធ្វើអីលំបាក លោកអីម៉េច ដល់ពេលយើងណែនាំលោក ថាឲ្យនៅឲ្យស្ងៀមទៅ កុំជឿគេ ខាងសន្តិសុខ ករុណាអ្នកជួយហើយកុំឲ្យភ័យ»។ ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កញ្ញាឫទ្ធ មាន ប្រសាសន៍កាលពីថ្ងៃទី២ កញ្ញាថា ៖ «អ៊ីចឹង រឿងសង្ឃ និងសង្ឃ ខ្ញុំ អត់អាចអត្ថាធិប្បាយបាន ព្រោះខ្ញុំអត់ដឹងថាវិន័យសង្ឃដល់ត្រឹម ណា។ ប៉ុន្តែកាសែតឲ្យដំណើរការដដែល គាត់អាចបោះពុម្ពៗ ផ្សព្វផ្សាយ ក្នុង Internet»។ ព្រះសង្ឃព្រះនាម ថាច់ ប្រីជាគឿន មានថេរដីកាប្រាប់វិទ្យុអាស៊ី សេរី កាលពីថ្មីៗនេះថា ព្រះចៅអធិការវត្តអង្គតាមិញ បានដកហូត លិខិតឆ្លងដែន និងឆាយារបស់ព្រះអង្គទុក ក្រោមបញ្ជាមន្ត្រីក្រសួង មហាផ្ទៃ និងក្រសួងធម្មការ និងសាសនា ៖ «ដកនោះគេថា អាត្មាហ្នឹងគឺ ធ្វើកាសែតព្រៃនគរ។ គេដកទៅ ដើម្បីកុំឲ្យអាត្មានិមន្តទៅណាបាន ទៀត ឲ្យនៅមួយកន្លែង»។ ព្រះចៅអធិការវត្តអង្គតាមិញ មានថេរដីកាឲ្យដឹងនៅថ្ងៃសុក្រថា កាលពីថ្ងៃព្រហស្បតិ៍ ទី២ កញ្ញា ក្រុមមន្ត្រីការពារសិទ្ធមនុស្ស អង្គការសហប្រជាជាតិបានចូលជួបព្រះ សង្ឃ ថាច់ ប្រីជាគឿន។ ក្រុម សិទ្ធមនុស្សនោះមិនបានជួបជាមួយព្រះអង្គជាចៅអធិការវត្ត ទេ៕ -- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to [email protected] To unsubscribe from this group, send email to [email protected] For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org

