----- Forwarded Message ---- From: Krakmo Kaing <[email protected]> ហឺ ហឺ ហឺ!!! ខំផ្សាយអឺយ ខំ, ខំផ្សាយពត៌មានអោយយួន! ក្រែងលោយួនអោយ បានកាន់..រឹងអោយយួនឬ? ។ ទូតយួននិយាយថា ខំដេញអាណានិគមបារាំង អាមេរិកាំង ហើយ ដេញខ្មែរក្រហមទៀត sic ។ តែឥឡូវនេះ យួនខ្លួនឯងជាអាណានិគមកម្ពុជាវិញម្តង ថាជាចំណងមិត្តភាពកម្ពុជា-យួនលានឆ្នាំ? ។ តើត្រឹមត្រូវដែរឬទេ? ។ -----Message d'origine----- De : [email protected] [mailto:[email protected]] De la part de cppamerican cppamerican Envoyé : vendredi 3 septembre 2010 06:16 À : [email protected] Objet : លោក ង៉ូ អាញ់ហ្សុង ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា បញ្ជាក់ពីចំណងមិត្តភាពកម្ពុជា-វៀតណាមកាន់តែរឹងមាំ លោក ង៉ូ អាញ់ហ្សុង ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា បញ្ជាក់ ពីចំណងមិត្តភាពកម្ពុជា-វៀតណាមកាន់តែរឹងមាំ ដោយ : សុភ័ក្ត្រ (ថ្ងៃទី 3 កញ្ញា 2010) ភ្នំពេញ: ស្ថានទូតប្រទេសវៀតណាម នៅល្ងាចថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១០ បានប្រារព្ធខួបទទួលបានឯករាជ្យពីអាណានិគមបារាំងទី ៦៥ ឆ្នាំ (២ កញ្ញា ១៩៤៥ - ២ កញ្ញា ២០១០) នៅឯសណ្ឋាគារអ៊ីនធឺកុងទីណង់តាល់នៃ ទីក្រុងភ្នំពេញ ដោយមានការអញ្ជើញចូលរួមសំណាកមន្ត្រីជាន់ខ្ពស់កម្ពុ ជា សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងអ្នកកាទូតបរទេសប្រចាំនៅ កម្ពុជា ប្រមាណជាង ៣០០ នាក់ ។ ក្នុងពិធីបុណ្យឯករាជ្យនោះមានការ សំដែងរបាំ និងច្រៀងចំរៀងតាមប្រពៃណីវៀតណាមផងដែរ ។ លោក ង៉ូ អាញ់ហ្សុង ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា មានប្រសាសន៍ក្នុងពិធីបុណ្យឯករាជ្យវៀតណាម ដណ្តើមបានពីអាណានិគម បារាំងលើកទី ៦៥ឆ្នាំ (២ កញ្ញា ១៩៤៥ - ២កញ្ញា ២០១០) យ៉ាងនេះថា នៅក្នុងឆ្នាំបុណ្យនៃឯករាជ្យឆ្នាំនេះ វៀតណាមបានរៀបចំបុណ្យជា ប្រវត្តិសាស្ត្រជាច្រើន គឺនៅខែតុលា ឆ្នាំ២០១០ នៃការកើតអតីតទីក្រុង ហាណូយ ហើយឆ្នាំនេះដែល ប្រទេសវៀតណាមទទួលរ៉ាប់រងនូវតួនាទីជា ប្រធានសហគមន៍អាស៊ានផងដែរ ហើយជាផែនទីនៃការកសាងសហគមន៍អាស៊ាន ព្រមទាំងរដ្ឋធម្មនុញ្ញអាស៊ាន ។ លោក ង៉ូ អាញ់ហ្សុង មានប្រសាសន៍បន្តទៀតថា ក្នុងរយៈពេល ៦៥ ឆ្នាំ នៃការទទួលបានឯករាជ្យ គឺប្រទេសវៀតណាមបានសំរេចនូវសមិទ្ធិផល ធំៗជាច្រើន ក្នុងការឈានទៅរកសង្គមសំបូរបែប សង្គមមានសមភាព ។ វៀតណាម ព្យយាមអនុវត្តគោលនយោបាយកាទូត ដែលមានលក្ខណៈឯករាជ្យ និង ត្រៀមខ្លួនជានិច្ចជាមិត្តភក្តិជាប្រទេសនានាលើសកលលោក ព្រមទាំង ប្រទេសជិតខាងភូមិផងរបងជាមួយដោយស្មោះត្រង់ ។ បច្ចុប្បន្ននេះវៀតណាម បាននឹងកំពុងធ្វើសមាហរណកម្មយ៉ាងសកម្ម ចូលក្នុងតំបន់ និងលើឆាក អន្តរជាតិឲ្យបានស្មើនឹងប្រទេសនានាលើសកលលោក ដើម្បីឈានទៅមុខក្នុង សតវត្សទី២១ នេះ ។ លោក ង៉ូ អាញ់ហ្សុង មានប្រសាសន៍លើកឡើងថា ដោយសារទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការប្រសើរជាប្រពៃរវាងវៀតណាម និង កម្ពុជា ត្រូវបានពង្រឹងដោយឥតឈប់ឈរ និងមានការរីកលូតលាស់យ៉ាងខ្លាំង ក្លា លើគ្រប់វិស័យ ដើម្បីភាពសំបូររុងរឿងនៃប្រជាជនទាំង២ ដើម្បី សក្ខីភាព ការអភិវឌ្ឍន៍ប្រកបដោយចិរភាពក្នុងតំបន់ និងសកលលោក ។ ហើយ ក្នុងឱកាសនេះ វៀតណាមសូមសំដែងនូវការស្មោះស្ម័គ្រចំពោះប្រជាជន កម្ពុជា តែងតែគាំទ្រនូវបុព្វហេតុជាតិទាមទារឯករាជ្យមកវិញ របស់ វៀតណាមពីមុនក៏ដូចជាបច្ចុប្បន្ននេះ ។ លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួងការបរទេស នៃប្រទេសកម្ពុជាបានមានប្រសាសន៍ ក្នុងពិធីបុណ្យ ឯករាជ្យទី៦៥ នៃប្រទេសវៀតណាម (២កញ្ញា ២០១០) យ៉ាងនេះថា ប្រទេស កម្ពុជា-វៀតណាម មានមិត្តភាពដ៏យូរលង់ជាមួយគ្នា ។ លោក ឧបនាយករដ្ឋមន្ត្រីមានប្រសាសន៍បន្តថា ពាណិជ្ជកម្មវៀតណាមមកកម្ពុជានៅ ឆ្នាំ២០០៩ កន្លងមកនេះមានទឹកប្រាក់ជាង ១៣០០ លានដុល្លារ ហើយនៅ ឆ្នាំ២០១០ នេះ ការផ្លាស់ប្តូរពាណិជ្ជកម្មជាមួយគ្នាទៅវិញទៅមក នឹង កើនឡើងជាង ២០០០ លានដុល្លារ ហើយគួរឲ្យកត់សំគាល់ប៉ុន្មានឆ្នាំ កន្លងមកនេះ ការវិនិយោគរបស់វៀតណាម នៅកម្ពុជាមានភាពទូលំទូលាយ ច្រើន ។ ប្រទេសវៀតណាម បានតស៊ូដណ្តើមបានឯករាជ្យពីដៃអាណានិគមបារាំង នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥ បន្ទាប់ពីស្ថិតនៅក្រោមអាណានិគមបារាំង អស់រយៈពេល ៨០ ឆ្នាំមកនោះ ។ ប្រទេសវៀតណាមបានជួយវាយបណ្តេញ ផ្តួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ និងជារបបវាលពិឃាតសំលាប់ប្រជាជន កម្ពុជា អស់ជិត ២ លាននាក់ រយៈពេលជាង ៣ឆ្នាំ គឺការវាយរំលំរបប ខ្មែរក្រហមកាលពីថ្ងៃទី៧ មករា ឆ្នាំ១៩៧៩ ហើយអស់រយៈពេលជាង ៣០ ឆ្នាំ កន្លងមកនេះពួកអតីមេដឹកនាំរបបខ្មែរក្រហមចំនួន ៥នាក់ ត្រូវបាន ចាប់ខ្លួនមកជំនុំជម្រះទោសក្រោមច្បាប់តុលាការប្រទេសកម្ពុជា និង មានការចូលរួមពីអង្គការសហប្រជាជាតិ ។ ពួកមេដឹកនាំរបបខ្មែរក្រហម ត្រូវបានកាត់ទោស និងកំពុងប្រឈមកាត់ទោសរួមមាន កាំង ហ្គេចអ៊ាវ ហៅ ឌុច អតីតមេគុកទួលស្លែង ឬស២១ អៀង សារី អតីតឧបនាយករដ្ឋមន្ត្រី- រដ្ឋមន្ត្រីក្រសួងការបរទេស ខៀវ សំផន អតីតប្រមុខរដ្ឋរបបខ្មែរក្រហម , នួន ជា អតីតប្រធានរដភា និងអ្នកស្រីអៀង ធីរិទ្ធ អតីតរដ្ឋមន្ត្រី ក្រសួងសុខាភិបាល និងសង្គមកិច្ច ពួកគេត្រូវប្រឈមការកាត់ទោសឧក្រិដ្ឋ កម្ម ប្រឆាំងមនុស្សជាតិ និងប្រល័យពូជសាសន៍អម្លុងពេលពួកគេគ្រប់គ្រង អំណាច ៕ -- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to [email protected] To unsubscribe from this group, send email to [email protected] For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org -- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to [email protected] To unsubscribe from this group, send email to [email protected] For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org -- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to [email protected] To unsubscribe from this group, send email to [email protected] For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org

