រដ្ឋាភិបាលសម្រេចពង្រីកដែនរដ្ឋបាលរាជធានីភ្នំពេញដល់ ១០៣ សង្កាត់ បឹងកកដែលគេចាក់បំពេញដើម្បីសង់អគារខ្ពស់ៗក្នុងគម្រោងអភិវឌ្ឍន៍ ក្រុងរបស់រដ្ឋាភិបាលកម្ពុជា បឹងកកដែលគេចាក់បំពេញដើម្បីសង់អគារខ្ពស់ៗក្នុងគម្រោងអភិវឌ្ឍន៍ ក្រុងរបស់រដ្ឋាភិបាលកម្ពុជា ©reuters ដោយ នេត្រ ភក្រ្តា
រាជធានីភ្នំពេញនឹងមានសង្កាត់សរុបទាំងអស់ ១០៣ បន្ទាប់ពីរដ្ឋាភិបាល កម្ពុជាសម្រេចកាត់យកឃុំចំនួន ២៧ ក្នុងស្រុកមួយចំនួននៃខេត្ត កណ្តាលឲ្យស្ថិតនៅក្រោមការគ្រប់គ្រង រដ្ឋបាលសាលារាជធានីភ្នំពេញ។ មន្ត្រីរដ្ឋាភិបាលកម្ពុជាបានថ្លែងពន្យល់ នៅថ្ងៃអាទិត្យនេះថា ការពង្រីកដែនរដ្ឋបាលរាជធានីភ្នំពេញនេះ គឺដើម្បីឆ្លើយតប ទៅនឹង កំណើនសេដ្ឋកិច្ច និងកំណើនប្រជាជនមួយថ្ងៃ ទៅមួយថ្ងៃ។ សេចក្តីរាយការណ៍របស់នេត្រ ភក្ត្រា rfi 05/09/2010 by នេត្រ ភក្រ្តា រដ្ឋាភិបាល កម្ពុជាបានសម្រេច នៅចុងសបា្តហ៍នេះ កាត់យកឃុំចំនួន ២៧ ក្នុងស្រុកមួយចំនួន ក្នុងខេត្តកណ្តាលឲ្យស្ថិតនៅក្រោម ការគ្រប់គ្រងរដ្ឋបាលរបស់រាជធានី ភ្នំពេញ។ ការបន្ថែមនេះនឹងធ្វើឲ្យ រាជធានីភ្នំពេញដែល បច្ចុប្បន្នមាន៨ ខណ្ឌ នឹងកើនឡើងពី៧៦ សង្កាត់ ដល់ ១០៣ សង្កាត់។ ប្រភពមន្ត្រីរដ្ឋាភិបាលបានឲ្យដឹងថា ឃុំចំនួន ២៧របស់ខេត្តកណ្តាល ដែលត្រូវបានកាត់មកដាក់ក្រោមការគ្រប់គ្រងនោះ រួមមានស្រុក អង្គស្នួលចំនួន ៦ឃុំ ស្រុកកៀនស្វាយចំនួន៤ឃុំ ស្រុកពញាឮចំនួន ៣ឃុំ ស្រុកមុខកំពូលចំនួន២ឃុំ ស្រុកកណ្តាលស្ទឹង ចំនួន ៥ ឃុំ ស្រុកខ្សាច់កណ្តាលចំនួន ៥ ឃុំ និងស្រុកល្វាឯមចំនួន ២ ឃុំ។ លោកផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្តីការ គណៈរដ្ឋមន្ត្រី បានថ្លែង នៅថ្ងៃអាទិត្យនេះថា ការសម្រេចកាត់យកឃុំ ចំនួន ២៧ ក្នុងស្រុកចំនួន ៧ របស់ខេត្តកណ្តាលនេះ គឺធ្វើឡើងដើម្បី ឆ្លើយតបទៅនឹងកំណើនសេដ្ឋកិច្ចរបស់រាជធានីភ្នំពេញ និងកម្ពុជា ទាំងមូលព្រមទាំងដើម្បីឆ្លើយតបទៅនឹងកំណើនប្រជាពលរដ្ឋផង ដែរ។ ពលរដ្ឋដែលកំពុងតែរស់នៅ ក្នុងរាជធានីភ្នំពេញបច្ចុប្បន្នត្រូវបាន គេដឹងថា មានចំនួនជាង ១,៣លាននាក់ ដែលពួកគេត្រូវការហេដ្ឋារចនា សម្ព័ន្ធបន្ថែម រួមនឹងលំនៅឋានសម្រាប់ស្នាក់នៅផងដែរ។ លោកផៃ ស៊ីផាន បានបន្ថែមថា ការពង្រីកដែនរបស់រាជធានីភ្នំពេញនេះក៏ធ្វើឡើង ដើម្បីឆ្លើយតបទៅនឹង គម្រោងអភិវឌ្ឍន៍នានា រួមនឹងការរៀបចំដែន រដ្ឋបាល ការផ្តល់សេវាកម្មផ្សេងៗទៀត។ បើតាមលោកផៃ ស៊ីផាន រដ្ឋាភិបាលកម្ពុជាក៏ដូចជាសាលារាជធានីភ្នំពេញមានគម្រោងផែនការ ច្បាស់លាស់ក្នុងការធ្វើសមាហរណកម្ម និងអភិវឌ្ឍន៍ឃុំទាំងនោះ រួមមាន វិស័យហេដ្ឋារចនាសម្ព័ន្ធគ្រប់បែបយ៉ាង៕ -- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to [email protected] To unsubscribe from this group, send email to [email protected] For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org

