ថ្ងៃទី០៥តុលាសាលាឧទ្ធរណ៍កំណត់ពេលសវនាការលើសំណុំរឿងដកតម្រុយ បង្គោលព្រំដែនរបស់មេបក្សប្រឆាំង bayontv.com.kh (04/09/2010 Time2:25pm)
ភ្នំពេញ៖ សាលាឧទ្ធរណ៍បានសម្រេចកំណត់ពេលបើកសវនការជំនុំជម្រះលើ សំណុំរឿងមេ បក្សប្រឆាំឈ្មោះសម រង្ស៊ីនៅថ្ងៃទី៥ខែតុលាខាងមុខ នេះ ទាក់ទងនឹងសំណុំរឿងដកតម្រុយបង្គោលព្រំដែនកម្ពុជា-វៀតណាម ។ នៅក្នុងដីកាកោះចុះថ្ងៃទី៣០ខែសីហាដែលគេហទំព័របាយ័នទើបនឹង ទទួលបាននៅថ្ងៃទី៤ខែ ខែកញ្ញានេះ សាលាឧទ្ធរណ៍ បានបង្គាប់អោយ មេបក្សប្រឆាំងឈ្មោះសម រង្ស៊ី បង្ហាញមុខចំពោះតុលាការ ដើម្បីជំនុំ ជម្រះករណី ដកតម្រុយបង្គោល ព្រំដែននៅក្នុងខេត្តស្វាយរៀងកាលពីខែ តុលាឆ្នាំ២០០៩ ។ កាលពីខែមករា ឆ្នាំ ២០១០សាលាដំបូងខេត្តស្វាយរៀង បានសម្រេច ផ្ដន្ទាទោសកំបាំងមុខលើលោកសម រង្ស៊ីអោយជាប់ពន្ធនាគារពីរឆ្នាំ ពីបទធ្វើអោយខូចខាតដោយចេតនាលើតម្រុយបង្គោលព្រំដែនលេខ១៨៥នៅ ឯស្រុកចន្ទ្រា ខេត្តព្រៃវែង និងពីបទញុះញង់អោយមានការរើសអើងពូជ សាសន៍៕ -- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to [email protected] To unsubscribe from this group, send email to [email protected] For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org

