សាកលវិទ្យាល័យ ​ខេមរៈ​ផ្តល់​អាហារូបករណ៍​ដល់​សិស្ស​ប្រលង​ជាប់​បាក់​ឌុប
បាន​និទ្ទេស A ឱយទៅ សិក្សា​យក​បណ្ឌិត​គណិត​វិទ្យា​នៅ​ប្រទេស​អាល្លឺម៉ង់
cen.com.kh
ដោយ : សេរី (ថ្ងៃទី 6 កញ្ញា 2010)

ភ្នំពេញ: សាកលវិទ្យាល័យ​ខេមរៈ​បានផ្តល់​អាហារូបករណ៍​ដល់​យុវតី តោ គឹម​ស៊ី
ដែល​ប្រលង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ បានទទួល​និទ្ទេស A
តែម្នាក់ឯង ឱយបាន​ទទួល​អាហារូបករណ៍​ទៅ​សិក្សា​យក​សញ្ញាបត្រ​ថ្នាក់បណ្ឌិត
នៅ​ប្រទេស​ អាល្លឺម៉ង់​។

​លោក​សាស្ត្រាចារ្យ​បណ្ឌិត​សុខ ទូច សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ
ខេមរៈ​បាន និយាយ​ឱយដឹង​កាលពី​ចុង​សប្តាហ៍​កន្លងមក​ថា តាមរយៈ​សហគមន៍​អ្នក
គណិតវិទ្យា​កម្ពុជា បានទទួល​ការឆ្លើយតប ពី​សាលា​គណិតវិទ្យា​ជាន់ខ្ពស់
ទីក្រុង​ប៊ែ​រ​ទ្បាំ​ង ដែល​បានសម្រេច​ផ្តល់​អាហារូបករណ៍​ដល់​យុវតី តោ គឹម
ស៊ី ឱយទៅ​សិក្សា​នៅ​ទីនោះ​នៅ​ឆ្នាំ​សិក្សា ២០១០- ២០១១​នេះ ។

លោក​បន្តថា “ សាលា​គណិតវិទ្យា​ជាន់ខ្ពស់​ប៊ែ​រ​ទ្បាំ​ង​នេះ មិន​ត្រឹមតែ
ល្បីឈ្មោះ​នៅ​ប្រទេស អាល្លឺម៉ង​ទេ ប៉ុន្តែ​ជា​សាលា​ល្បីល្បាញ​ប្រចាំ
ទ្វីបអឺរ៉ុប ”​។​លោក​បន្តថា “ តាម​គំរោង​យុវតី​តោ គឺ​ម ស៊ី ត្រូវ​ទៅ
សិក្សា​ថ្នាក់​បរិញ្ញាបត្រ​រយៈពេល​៤​ឆ្នាំ មុន​បន្ត​យក​ថ្នាក់អនុបណ្ឌិត
និង​ថ្នាក់បណ្ឌិត​បើ​ស ម​ត្ថ​ភាព​របស់​នាង​ទៅដល់ ប៉ុន្តែ​ខ្ញុំ​ចង់ឱយ​នាង
សិក្សា​រហូត​ចប់​ថ្នាក់បណ្ឌិត ចាំ​ត្រលប់​មកជួយ​អភិវឌ្ឍន៍​ប្រទេស​វិញ ” ។


តើ​នាង​ត្រូវ​ចេញដំនើរ​នៅពេលណា លោក​សាស្ត្រាចារ្យ​បណ្ឌិត​សុខ ទូច បាន
មានប្រសាសន៍ថា សាកលវិទ្យាល័យ​ខេមរៈ​កំពុង​រៀបចំ​ឯក​សារ សំរាប់
ការចេញដំនើរ​របស់​នាង​នៅពេល​ឆាប់ៗ តាម​ដែល​អាចធ្វើ​ទៅបាន ៕

-- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.

To post to this group, send email to [email protected]
To unsubscribe from this group, send email to 
[email protected]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org

Reply via email to