ជនអង់គ្លេសម្នាក់ត្រូវប៉ូលិសចាប់ពីបទរួមភេទជាមួយក្មេងស្រី ដោយ វោហារ ជាតិ 2010-09-06 rfa ប៉ូលិសបានចាប់ខ្លួនជនជាតិអង់គ្លេសម្នាក់ និងខ្មែរ ៣នាក់ កាលពី យប់ថ្ងៃទី៥ កញ្ញា ក្នុងហាងមួយនៅក្នុងស្រុកកៀនស្វាយ ខេត្តកណ្ដាល ពីបទជួញដូរផ្លូវភេទ និងរួមភេទជាមួយក្មេងស្រីមិនទាន់គ្រប់ អាយុ។
ប្រធានការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនរាជធានី ភ្នំពេញ លោក កែវ ធា ដែលបាននាំកម្លាំងចុះចាប់ជនសង្ស័យទាំងយប់នោះ មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៦ កញ្ញា ថា ប៉ូលិសបាន ចាប់ជនបរទេសឈ្មោះ ម៉ៃឃើល ជូលៀន លិច្ឆ (Michael Julian Leach) អាយុ ៥០ ឆ្នាំ មកពីទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស កាន់លិខិតឆ្លងដែនលេខ ១០៤៩១៤០ ក្នុងពេលដែលគាត់កំពុងរួមភេទជាមួយក្មេងស្រីខ្មែរ ២នាក់ ដែលមិនទាន់គ្រប់អាយុ នៅក្នុងបន្ទប់ក្នុងហាងមួយ នៅក្នុង កៀនស្វាយ។ លោក កែវ ធា បានបញ្ជាក់ថា ៖ «ពេលដែលយើងចុះបង្ក្រាបជាក់ស្ដែង គឺឃើញ គាត់កំពុងនៅក្នុងបន្ទប់ជាមួយកុមារី ២នាក់ ម្នាក់អាយុ ១៣ឆ្នាំ ម្នាក់ទៀតអាយុ ១១ឆ្នាំ។ អ៊ីចឹងសរុបឥឡូវនេះយើងរំដោះជនរងគ្រោះបាន ២នាក់ មួយអាយុ ១៣ឆ្នាំ មួយអាយុ ១១ឆ្នាំ និងសល់មនុស្សប៉ុន្មាន នាក់ទៀត យើងនឹងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការថ្ងៃស្អែក»។ ប៉ូលិសបានបញ្ជាក់ថា ស្ត្រីឈ្មោះ សេង អែប បានលក់កូន លក់ក្មួយ និង កូនចិញ្ចឹមរបស់ខ្លួន ៣នាក់ទៅឲ្យជនបរទេស ក៏ប៉ុន្តែនៅយប់ដែល ប៉ូលិសបង្ក្រាបនោះ មានតែកូន និងក្មួយទេដែលមានវត្តមាននៅទីនោះ ចំណែកកូនចិញ្ចឹមម្នាក់ទៀតមិនបានមកទេ។ ចំពោះជនជាតិខ្មែរ ៣នាក់ទៀតដែលបានឃាត់ខ្លួននោះ មានឈ្មោះ ពេញ ប៉ាត់ អាយុ ៤៥ឆ្នាំ អ្នករត់រ៉ឺម៉កកង់បី, សេង អែប អាយុ ៣៥ឆ្នាំ ត្រូវជាម្ដាយបង្កើត និងម្ដាយមីងរបស់ក្មេងស្រីទាំង ២នាក់នោះ និងឈ្មោះ អែត អឿន អាយុ ៤០ឆ្នាំជាម្ចាស់ហាងនៅកៀនស្វាយ។ ការចាប់ ខ្លួននេះធ្វើឡើងបន្ទាប់ពីប៉ូលិសសហការជាមួយអង្គការការពារ អនីតិជន ឈ្មោះ អាក់ស្យុង ពួរ ឡេ ហ្សង់ហ្វង់ (Action Pour Les Enfants) បានតាមដានជនសង្ស័យជាច្រើនខែរួចមក។ តំណាងអង្គការអង្គការការពារអនីតិជនប្រចាំប្រទេសកម្ពុជា លោក សំលៀង សីលា បានបញ្ជាក់ថា សេង អែប បានលក់កូន លក់ក្មួយ និងកូនចិញ្ចឹមរបស់ ខ្លួន ៣នាក់ ដោយមានចុះកិច្ចសន្យាផង ទៅឲ្យជនបរទេសរួមភេទក្នុង រយៈពេលពេញមួយសប្ដាហ៍។ លោក សំលៀង សីលា បញ្ជាក់បន្ថែមថា ៖ «រឿងនេះពាក់ព័ន្ធនឹងជនជាតិ អង់គ្លេសម្នាក់ ដែលបានរៀបចំទិញកុមារីដែលជាអនីតិជន មានអាយុក្រោម ១៥ឆ្នាំ ចំនួន ៣នាក់ ដើម្បីមករួមភេទក្នុងរយៈពេលមួយសប្ដាហ៍ ក្នុង តម្លៃជាង ១.០០០ដុល្លារ។ ម្ដាយហ្នឹងគឺលក់កូនតែម្ដង ក្នុងកុងត្រា រួមភេទហ្នឹងមានរយៈពេល ១សប្ដាហ៍។ អ៊ីចឹងបើតាមព័ត៌មាន លុយដែលគាត់ ត្រូវរ៉ូវគ្នាហ្នឹង គឺរហូតដល់ទៅ១.០០០ ទៅ ១.៥០០ដុល្លារឯណោះ ក្នុង ការរួមភេទ ក្នុងកុមារម្នាក់!»។ ទាំងមន្ត្រីប៉ូលិស និងមន្ត្រីអង្គការ អះអាងថា ជនសង្ស័យបរទេសឈ្មោះ ម៉ៃឃើល ជូលៀន លិច្ឆ ធ្លាប់មានរឿងក្តី ទាក់ទងនឹងការចោទប្រកាន់ទិញ ក្មេងស្រីមិនទាន់ពេញវ័យដូច្នេះ មករួមភេទម្ដងរួចមកហើយ កាលពី ឆ្នាំ២០០៥កន្លងទៅ តែតុលាការបានរំលត់ពាក្យបណ្ដឹងនោះទៅវិញ ដោយសារមិនមានភស្តុតាង។ ក្រុមមន្ត្រីប៉ូលិសឲ្យដឹងដែរថា ប៉ូលិសកំពុងតាមចាប់ខ្លួនបុរស ខ្មែរម្នាក់ទៀត ដែលជាអ្នកជួញដូរមនុស្សក្នុងករណីនេះដែរ និងតាម រកក្មេងស្រីម្នាក់ទៀតអាយុ ១៥ឆ្នាំ ដែលម្ដាយបានលក់ទៅបរទេសរូប នេះរួមភេទ៕ -- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to [email protected] To unsubscribe from this group, send email to [email protected] For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org

