ប្រលង​ជ្រើសរើស​អ្នក​ពូកែ​គណិតវិទ្យា ៣០ រូប​ទៅ​ប្រលង​គណិតវិទ្យា​លំដាប់
ពិភពលោក នៅ​ទីក្រុង​ហុងកុង
cen.com.kh
ដោយ : សេរី (ថ្ងៃទី 7 កញ្ញា 2010)

ភ្នំពេញ: សិស្សានុសិស្ស​មក​ពី​ទូទាំងប្រទេស អាច​នឹង​មាន​ឱកាស​ទៅ​ចូលរួម
ប្រលង​គណិតវិទ្យា លំដាប់​ពិភពលោក​នៅ​ទីក្រុង​ហុងកុង នាពេល​ខាងមុខ​នេះ
ប្រសិន​បើ​ពួកគេ​ទទួលបាន​ពិន្ទុ​ខ្ពស់​ពី​ការប្រលង ដែល​រៀបចំ​ទ្បើង​ដោយ
សាកលវិទ្យាល័យ​ខេមរៈ ។

​ ​លោក​សាស្ត្រាចារ្យ​បណ្ឌិត សុខ ទូច សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ
ខេមរៈ បាន​មានប្រសាសន៍​ឲ្យដឹង កាលពី​ចុង​សប្តាហ៍​កន្លងមក​ថា
សាកលវិទ្យាល័យ​ខេមរៈ​ចាប់ផ្តើម​ទទួល​ចុះឈ្មោះ អ្នក​មាន​បំណង​ចូលរួម​ប្រលង
គណិតវិទ្យា​ចាប់ពី​ថ្ងៃនេះ​តទៅ ។ តាម​គំរោង​សិស្សានុសិស្ស សិក្សា​នៅ
កំរិត​បឋមសិក្សា​ចំនួន ១០ នាក់ កំរិត​អនុវិទ្យាល័យ​ចំនួន ១០ នាក់ និង
កំរិត​វិទ្យាល័យ​ចំនួន ១០ នាក់ នឹង​ត្រូវ​ជ្រើសរើស​ចេញពី​ការប្រលង​នេះ
ដើម្បី​ឲ្យ​ពួកគេ​អាច​ចូលរួម​ក្នុង​ការប្រលង​គណិតវិទ្យា នៅ​ទីក្រុង
ហុងកុង​នាពេលខាងមុខ​បាន ។

​ ​លោក​បន្តថា ការប្រលង​នៅ​សាកលវិទ្យាល័យ​ខេមរៈ នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី
២៧ ខែតុលា ខែ​ធ្នូ​ខាងមុខនេះ ហើយ​ការប្រលង​ដែល​ធ្វើ​ទ្បើង​នៅ​ទីក្រុង
ហុងកុង នឹង​ប្រព្រឹត្តិ​ទៅ​នា​ថ្ងៃ​ទី​១៧ ដល់​១៩ ធ្នូ ឆ្នាំ​២០១០
ខាងមុខនេះ ។ លោក​បន្តថា ការ​ប្រលង​នេះ​មានឈ្មោះ Nanfang Cup
international Mathemathic competition ។

​ ​លោក​សាស្ត្រាចារ្យ​បណ្ឌិត សុខ ទូច បាន​បន្តថា ការចេញ​ទៅ​ប្រលង​នាពេល
ខាងមុខ​នេះ បេក្ខជន​ចូលរួម​ប្រលង ត្រូវ​ចំណាយ​លើ​ថ្លៃ​សំបុត្រ​យន្តហោះ
ប៉ាស្ព័រ និង​វី​សា​ដោយ​ខ្លួនឯង ប្រសិន​បើ​ពួកគេ​មាន​សមត្ថភាព អាច​ទៅ
ចូលរួម​ប្រលង​នៅ​ទីក្រុង​ហុងកុង​បាន ។ ចំនែក​ថ្លៃ​ស្នាក់​នៅ​ហូប​ចុក និង
ធ្វើ​ដំនើរ​នៅ​ទីនោះ​សាកលវិទ្យាល័យ​ខេមរៈ ជា​អ្នក​រាប់​រង​លើ​ការចំណាយ ។
លោក​បន្តថា ប្រសិន​បើ​ពួកគេ ទទួលបាន​ចំណាត់ថ្នាក់​លេខ​១ ពី​ការប្រលង​នេះ
សាកលវិទ្យាល័យ​នឹង​ផ្តល់ប្រាក់​ចំនួន ១.០០០ ដុល្លារ​អាមេរិក លេខ​ពីរ​បាន
រង្វាន់​ចំនួន ៥០០ ដុល្លារ​អាមេរិក និង​លេខ​៣ បាន​រង្វាន់​ចំនួន ៣០០
ដុល្លារ​អាមេរិក ៕

-- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.

To post to this group, send email to [email protected]
To unsubscribe from this group, send email to 
[email protected]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org

Reply via email to