*(  មានន័យថាលោកសមរង្ស៊ីសុខចិត្តលើកទង់ជ័យស?    *)
ស្វែងរក​ការសម្របសម្រួល​ជម្លោះ​នយោបាយ​លើ​សំណុំរឿង​លោក សម រង្ស៊ី
cen.com.kh

 ដោយ : សុភ័ក្ត្រ (ថ្ងៃទី 9 កញ្ញា 2010)
  ភ្នំពេញ: លោក គង់ គាំ ប្រធានស្តីទី​គណបក្ស​ស​ម​រង្ស៊ី បាន​លើកឡើង​ថា
លោក​បាន​សរសេរ​លិខិត​មួយច្បាប់ ដាក់​ជូន​សម្តេច ជា ស៊ីម
ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធានព្រឹទ្ធសភា
ដើម្បី​ស្វែងរក​ការសម្របសម្រួល និង​ដំណោះស្រាយ​នយោបាយ ក្នុង​រឿង​លោក សម
រង្ស៊ី​។ លិខិត​នោះ ទទួលបាន​ការយល់ព្រម​ពី​លោក សម រង្ស៊ី
ហើយ​នឹង​ត្រូវ​ផ្ញើជូន​សម្តេច ជា ស៊ីម នៅ​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០១០​។

​    ​លោក គង់ គាំ បាន​មានប្រសាសន៍ថា លោក សម រង្ស៊ី ដែល​កំពុង​តែ​និរទេស​ខ្លួន
ស្នាក់​នៅ​ឯ​ប្រទេស​បារាំង ដោយសារ​តែ​ជាប់​បណ្តឹង​ក្នុង​សំណុំរឿង​ព្រំដែន
បាន​យល់ព្រម នៅ​ថ្ងៃ​ទី​៩ ខែ​កញ្ញា ឆ្នាំ​២០១០ ដើម្បី​ឱ្យ​លោក
បញ្ជូន​លិខិត​សុំ​អន្តរាគមន៍​ពី​សម្តេច ជា ស៊ីម
ដើម្បី​ធ្វើការ​សម្របសម្រួល​នយោបាយ លើ​បណ្តឹង ប្តឹងផ្តល់​ប្រឆាំង​លោក សមរង្ស៊ី
ក្នុង​រឿង​ព្រំដែន​វៀតណាម​។
​    ​លោក គង់ គាំ បាន​គូសបញ្ជាក់ថា លោក សម រង្ស៊ី
ដែល​កំពុង​ស្ថិតនៅ​ក្រៅ​ប្រទេស បាន​យល់ព្រម​ឱ្យ​លោក ធ្វើ​លិខិត​ផ្ញើជូន​សម្តេច
ជា ស៊ីម ដើម្បី​ស្នើសុំ​ឱ្យ​សម្តេច ជា ស៊ីម ជួយ​សម្របសម្រួល​ជាមួយ​នឹង​សម្តេច
ហេង សំរិន ប្រធានរដ្ឋសភា ព្រម​ទាំង​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន
ឱ្យមាន​ការយល់ព្រម ដក​ពាក្យបណ្តឹង​ចេញពី​តុលាការ
និង​ប្រគល់​អភ័យឯកសិទ្ធិ​សមាជិកសភា ជូន​លោក សម រង្ស៊ី វិញ​។
​    ​ការស្វែងរក​ដំណោះស្រាយ​របស់​គណបក្ស​ប្រឆាំង​ខាងលើនេះ ត្រូវបាន លោក ជាម
យៀប មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា
និង​ជា​សមាជិក​គណៈ​អចិន្ត្រៃយ៍​រដ្ឋសភា បាន​មានប្រសាសន៍ថា
ប្រសិនបើ​មាន​ការសម្របសម្រួល​ខាង​នយោបាយ​ណាមួយ រវាង​លោក សម រង្ស៊ី
ជាមួយនឹង​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ទាល់តែ​រង់ចាំ​តុលាការ​ប្រកាស​សាលក្រម
សម្រេច​ផ្តន្ទាទោស​លើ​លោក សម រង្ស៊ី ពី​បទ​ក្លែង​ឯកសារ
និង​ផ្សាយ​ព័ត៌មាន​មិន​ពិត ក្នុង​រឿង​ផែនទី​ក្លែងក្លាយ រួច​សិន
ទើប​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើសុំ​ទៅ​ព្រះមហាក្សត្រ
លើកលែង​ទោស​ឲ្យ​លោក សម រង្ស៊ី តាម​មាត្រា ២៧ នៃ​រដ្ឋធម្មនុញ្ញ​។
​    ​សូម​រម្លឹកថា ការស្វែងរក​កិច្ចសម្របសម្រួល​ផ្នែក​នយោបាយ
ដើម្បី​បញ្ចប់​បញ្ហា​ដល់​លោក​សម​រង្ស៊ី ពេលនេះ
បាន​ធ្វើ​ឡើង​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ពី​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ
បាន​បើក​សវនាការ​ជំនុំជម្រះ​លើ​រឿងក្តី​ទី​២ ប្រឆាំងនឹង​លោក សមរង្ស៊ី
ពាក់ព័ន្ធ​នឹង​ផែនទី​ក្លែងក្លាយ
ពាក់ព័ន្ធ​នឹង​សំណុំរឿង​បោះបង្គោល​ព្រំដែន​កម្ពុជា​-​វៀតណាម​។
​    ​ការចោទប្រកាន់​ថ្មី​នេះ អាច​នឹង​ត្រូវ​ផ្តន្ទាទោស​លោក​សម​រង្ស៊ី
ឲ្យ​ជាប់​ពន្ធនាគារច​ន្លោះ​ពី​ជាង ៥ ឆ្នាំ ទៅដល់ ១៨ ឆ្នាំ
បន្ថែម​លើ​ទោស​ជាប់ពន្ធនាគារ​រយៈពេល ពីរ ឆ្នាំ ដែល​លោក សមរង្ស៊ី
បាន​ដក​បង្គោល​តម្រុយ​ព្រំដែន​កម្ពុជា​វៀតណាម នៅ​ខេត្ត​ស្វាយរៀង
កាលពី​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០០៩៕

-- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.

To post to this group, send email to [email protected]
To unsubscribe from this group, send email to 
[email protected]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org
  • ... Campatriot People Power CPP កម្លាំងអ្ នកស្នេហាជាតិ
    • ... Watkeo Kuma
    • ... Pheng Kim Ving

Reply via email to