Cambodian politics is a complicated stuff. For the sake of democracy
and government's accountability, there must be the opposition, which
should oppose or attack the government in a lawful and constitutional
manner as often as possible. But when the opposition uses lies and
fabrications to attack the government, problems of all sorts arise.
The government may utilize these problems as an excuse to become a
dictatorship.

For the case of Mr Sam Rainsy, I believe the government should let his
court case run its course. Then if he's convicted and sentenced to
jail term, PM Hun Sen should ask the king to pardon him, and the king
should agree. It's not wrong to give him a second chance. I hope from
then on he'll continue to oppose or attack the governmnet, but by
employing the truth, not lies or fabrications.

Pheng Kim Ving

On Sep 9, 12:41 pm, Campatriot People Power CPP កម្លាំងអ្នកស្នេហាជាតិ
<[email protected]> wrote:
> *(  មានន័យថាលោកសមរង្ស៊ីសុខចិត្តលើកទង់ជ័យស?    *)
> ស្វែងរក​ការសម្របសម្រួល​ជម្លោះ​នយោបាយ​លើ​សំណុំរឿង​លោក សម រង្ស៊ី
> cen.com.kh
>
>  ដោយ : សុភ័ក្ត្រ (ថ្ងៃទី 9 កញ្ញា 2010)
>   ភ្នំពេញ: លោក គង់ គាំ ប្រធានស្តីទី​គណបក្ស​ស​ម​រង្ស៊ី បាន​លើកឡើង​ថា
> លោក​បាន​សរសេរ​លិខិត​មួយច្បាប់ ដាក់​ជូន​សម្តេច ជា ស៊ីម
> ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធានព្រឹទ្ធសភា
> ដើម្បី​ស្វែងរក​ការសម្របសម្រួល និង​ដំណោះស្រាយ​នយោបាយ ក្នុង​រឿង​លោក សម
> រង្ស៊ី​។ លិខិត​នោះ ទទួលបាន​ការយល់ព្រម​ពី​លោក សម រង្ស៊ី
> ហើយ​នឹង​ត្រូវ​ផ្ញើជូន​សម្តេច ជា ស៊ីម នៅ​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០១០​។
>
> ​    ​លោក គង់ គាំ បាន​មានប្រសាសន៍ថា លោក សម រង្ស៊ី ដែល​កំពុង​តែ​និរទេស​ខ្លួន
> ស្នាក់​នៅ​ឯ​ប្រទេស​បារាំង ដោយសារ​តែ​ជាប់​បណ្តឹង​ក្នុង​សំណុំរឿង​ព្រំដែន
> បាន​យល់ព្រម នៅ​ថ្ងៃ​ទី​៩ ខែ​កញ្ញា ឆ្នាំ​២០១០ ដើម្បី​ឱ្យ​លោក
> បញ្ជូន​លិខិត​សុំ​អន្តរាគមន៍​ពី​សម្តេច ជា ស៊ីម
> ដើម្បី​ធ្វើការ​សម្របសម្រួល​នយោបាយ លើ​បណ្តឹង ប្តឹងផ្តល់​ប្រឆាំង​លោក សមរង្ស៊ី
> ក្នុង​រឿង​ព្រំដែន​វៀតណាម​។
> ​    ​លោក គង់ គាំ បាន​គូសបញ្ជាក់ថា លោក សម រង្ស៊ី
> ដែល​កំពុង​ស្ថិតនៅ​ក្រៅ​ប្រទេស បាន​យល់ព្រម​ឱ្យ​លោក ធ្វើ​លិខិត​ផ្ញើជូន​សម្តេច
> ជា ស៊ីម ដើម្បី​ស្នើសុំ​ឱ្យ​សម្តេច ជា ស៊ីម ជួយ​សម្របសម្រួល​ជាមួយ​នឹង​សម្តេច
> ហេង សំរិន ប្រធានរដ្ឋសភា ព្រម​ទាំង​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន
> ឱ្យមាន​ការយល់ព្រម ដក​ពាក្យបណ្តឹង​ចេញពី​តុលាការ
> និង​ប្រគល់​អភ័យឯកសិទ្ធិ​សមាជិកសភា ជូន​លោក សម រង្ស៊ី វិញ​។
> ​    ​ការស្វែងរក​ដំណោះស្រាយ​របស់​គណបក្ស​ប្រឆាំង​ខាងលើនេះ ត្រូវបាន លោក ជាម
> យៀប មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា
> និង​ជា​សមាជិក​គណៈ​អចិន្ត្រៃយ៍​រដ្ឋសភា បាន​មានប្រសាសន៍ថា
> ប្រសិនបើ​មាន​ការសម្របសម្រួល​ខាង​នយោបាយ​ណាមួយ រវាង​លោក សម រង្ស៊ី
> ជាមួយនឹង​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ទាល់តែ​រង់ចាំ​តុលាការ​ប្រកាស​សាលក្រម
> សម្រេច​ផ្តន្ទាទោស​លើ​លោក សម រង្ស៊ី ពី​បទ​ក្លែង​ឯកសារ
> និង​ផ្សាយ​ព័ត៌មាន​មិន​ពិត ក្នុង​រឿង​ផែនទី​ក្លែងក្លាយ រួច​សិន
> ទើប​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើសុំ​ទៅ​ព្រះមហាក្សត្រ
> លើកលែង​ទោស​ឲ្យ​លោក សម រង្ស៊ី តាម​មាត្រា ២៧ នៃ​រដ្ឋធម្មនុញ្ញ​។
> ​    ​សូម​រម្លឹកថា ការស្វែងរក​កិច្ចសម្របសម្រួល​ផ្នែក​នយោបាយ
> ដើម្បី​បញ្ចប់​បញ្ហា​ដល់​លោក​សម​រង្ស៊ី ពេលនេះ
> បាន​ធ្វើ​ឡើង​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ពី​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ
> បាន​បើក​សវនាការ​ជំនុំជម្រះ​លើ​រឿងក្តី​ទី​២ ប្រឆាំងនឹង​លោក សមរង្ស៊ី
> ពាក់ព័ន្ធ​នឹង​ផែនទី​ក្លែងក្លាយ
> ពាក់ព័ន្ធ​នឹង​សំណុំរឿង​បោះបង្គោល​ព្រំដែន​កម្ពុជា​-​វៀតណាម​។
> ​    ​ការចោទប្រកាន់​ថ្មី​នេះ អាច​នឹង​ត្រូវ​ផ្តន្ទាទោស​លោក​សម​រង្ស៊ី
> ឲ្យ​ជាប់​ពន្ធនាគារច​ន្លោះ​ពី​ជាង ៥ ឆ្នាំ ទៅដល់ ១៨ ឆ្នាំ
> បន្ថែម​លើ​ទោស​ជាប់ពន្ធនាគារ​រយៈពេល ពីរ ឆ្នាំ ដែល​លោក សមរង្ស៊ី
> បាន​ដក​បង្គោល​តម្រុយ​ព្រំដែន​កម្ពុជា​វៀតណាម នៅ​ខេត្ត​ស្វាយរៀង
> កាលពី​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០០៩៕

-- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.

To post to this group, send email to [email protected]
To unsubscribe from this group, send email to 
[email protected]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org
  • ... Campatriot People Power CPP កម្លាំងអ្ នកស្នេហាជាតិ
    • ... Watkeo Kuma
    • ... Pheng Kim Ving

Reply via email to