ជំនួបរវាងកំពូលមនុស្សទាំងពីរប្រទេសនេះ គ្មានអ្វីខុសប្លែកពីជំនួបមុនៗមកទេ 
អ្វីដែលមើលឃើញច្បាស់ចែសគឺ ការពន្យាពេលវេលាទៅវិញទេ។

ភាគីថៃមិនលះបង់គោលគំនិតដែលមានរួចមកហើយ ដែលគេបានអូសបន្លាយមក 
បើការជួបគ្នាលើកនេះធ្វើឲ្យភាគីថៃខាតបង់មែន វាជារឿងក្តៅ

ក្រហាយបំផុត សម្រាប់ប្រជាពលរដ្ឋគេ។ បើអញ្ចឹងមែន ជំនួបទាំងនោះនៅតែអត់បានការដដែល។


 


Date: Thu, 9 Sep 2010 12:33:20 -0400
Subject: ជំនួប​លោក ហ៊ុន សែន និង អាប់ភីស៊ីត ថ្ងៃ​ទី ២៤ កញ្ញា ត្រូវ​បាន​បញ្ជាក់
From: [email protected]
To: [email protected]


(ចង់ដឹងថាតើ ពួកខ្មែរអ្នកប្រជាធិបតេយ្យនៅឯនាយសមុទ្រ 
នឹងបបួលគ្នីគ្នាទៅប្រឆាំងនិងវត្តមានលោកហ៊ុនសែន នៅទីក្រុងញូវយ៉កខាងមុខ
នេះដែរឬទេ ? )
  ជំនួប​លោក ហ៊ុន សែន និង អាប់ភីស៊ីត ថ្ងៃ​ទី ២៤ កញ្ញា ត្រូវ​បាន​បញ្ជាក់
© RFI
ដោយ លាង ដឺលុច

ច្បាស់​ហើយ​ម្តង​នេះ ថា​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​លោក ​ហ៊ុន សែន 
និង​ប្រមុខ​រដ្ឋាភិបាល​ថៃ​លោក​អាប់ភីស៊ីត​នឹង​ជួបគ្នា​នៅ​ថ្ងៃ​ទី​២៤​កញ្ញា 
នៅក្រោយ​ការ​បិទ​បញ្ចប់​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ជាមួយ​សហរដ្ឋ​អាមេរិក 
ដែល​នឹង​រៀបចំ​ធ្វើ​នៅ​ទីក្រុង​ញូយ៉ក។

បទ​អន្តរាគមន៍​ ពីទីក្រុង​ភ្នំពេញ

(04:05)

09/09/2010
by លាង ដឺលុច

ពិតប្រាកដ ​ជា​ផ្លូវការ​ហើយ​ថា 
មេ​ដឹកនាំ​កំពូល​នៃ​ប្រទេស​ជិតខាង​ដែល​កំពុង​មាន​ជម្លោះ​ព្រំដែន​ជាមួយ​គ្នា 
​នេះ​នឹង​ជួបគ្នា​នៅ​ថ្ងៃ​ទី​២៤​ខែ​កញ្ញា​នៅក្នុង​ទីក្រុង​ញូយ៉ក​សហរដ្ឋ​ អាមេរិក។ 
ការ​កំណត់​ជួបគ្នា​ទ្វេ​ភាគី​នេះ 
បាន​កើតឡើង​បន្ទាប់​ពី​មាន​ការ​ស្នើ​សុំ​ពី​នាយក​រដ្ឋមន្ត្រី​ថៃ​លោក​ អាប់ភីស៊ីត 
វេចាជីវ៉ា មក​នាយក​រដ្ឋមន្ត្រី​ខ្មែរ​លោក​ ហ៊ុន សែន។ 
នេះ​ជា​ការ​អះអាង​របស់​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក​កុយ គួង។ 
ជំនួប​ទ្វេ​ភាគី​រវាង​ប្រមុខ​រដ្ឋាភិបាល​ទាំងពីរ​ត្រូវ​បាន​កំណត់​ធ្វើ​នៅ​ 
ទីក្រុង​ញូយ៉ក ពីព្រោះ​ថា នៅ​ថ្ងៃ​ទី​២៤​ខែ​កញ្ញា​នោះ 
នឹង​មាន​ជំនួប​កំពូល​អាស៊ាន​អាមេរិក​នៅ​ទីនោះ។ ម្ល៉ោះ​ហើយ 
នាយក​រដ្ឋមន្ត្រី​ទាំងពីរ​នឹង​ឆ្លៀត​ឱកាស 
បន្ទាប់​ពី​បញ្ចប់​ជំនួប​កំពូល​អាស៊ាន​-អាមេរិក 
ដើម្បី​ជួបគ្នា​ជា​លក្ខណៈ​ទ្វេ​ភាគី។
       
        មិនមាន​ការ​ផ្សព្វផ្សាយ​អោយ​ដឹង​នូវ​របៀប​វារៈ​ផ្លូវការ​នោះ​ទេ។ 
ក៏​ប៉ុន្តែ​បើ​គេ​រម្លឹក​ពី​ប្រសាសន៍​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ 
កន្លង​ទៅ​ថ្មីៗ​នេះ លោក​ ហ៊ុន សែន​ បាន​ព្រលយ​អោយ​ដឹង​ខ្លះៗ​ហើយ​ថា 
ក្នុង​ជំនួប​នោះ​ភាគី​ទាំងពីរ​នឹង​មិន​និយាយ​តែ​អំពី​បញ្ហា​ព្រំដែន​តែមួយ​ នោះ​ទេ។ 
គឺ​នៅ​មាន​បញ្ហា​ពង្រឹង​សហប្រតិបត្តិការ​គ្នា​ឡើង​វិញ​លើ​វិស័យ​ពាណិជ្ជកម្ម 
ការទូត​និង​វិស័យ​ផ្សេងៗ​ទៀត។

        
ប្រសិនបើ​នាយក​រដ្ឋមន្ត្រី​ទាំងពីរ​មាន​បំណង​ចង់​ឆ្លៀត​ឱកាស​ជួបគ្នា​មែន​នៅ 
​តាម​បណ្តា​ជំនួប​ជា​អន្តរជាតិ​ដែល​មាន​វត្តមាន​អ្នក​ទាំងពីរ​ដែរ​នោះ 
គឺ​ថា​ប្រមុខ​រដ្ឋាភិបាល​ទាំងពីរ​អាច​ជួបគ្នា​ដល់​ទៅ​៤​លើក 
ចាប់ពី​ពេលនេះ​ដល់​ចុង​ឆ្នាំ។ ទី១ 
ច្បាស់​ហើយ​គឺ​ជំនួប​អាស៊ាន​សហរដ្ឋ​អាមេរិក​ដែល​នឹង​ប្រព្រឹត្ត​​ទៅ​ថ្ងៃ​ទី 
​២៤​កញ្ញា​នេះ ដែល​ភាគី​ទាំងពីរ​បាន​ណាត់​ជួប​គ្នា​រួច​ហើយ។ 
នៅ​សល់​កិច្ចប្រជុំ​៣​លើក​ទៀត​នោះ​គឺ 
ជំនួប​អាស៊ី​-អឺរ៉ុប​នៅ​ទីក្រុង​ប្រ៊ុចសែល​ប្រទេស​ប៊ែលហ្ស៊ីក 
ក្នុង​សប្តាហ៍​ទី១​នៃ​ខែ​តុលា។ បន្ទាប់​មក គឺ​ជំនួប​អាស៊ាន​បូក​នៅ​ប្រទេស​វៀតណាម 
នៅ​ក្នុង​ខែ​តុលា​ដូចគ្នា និង​នៅក្នុង​ខែ​វិច្ឆិកា​គឺ​ជា​កិច្ចប្រជុំ ACMECS 
ដែល​ជា​កិច្ចប្រជុំ​ស្តី​ពី​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ក្នុង​តំបន់​ 
ទន្លេ​មេគង្គ​រួម​មាន​កម្ពុជា ឡាវ ភូមា ថៃ និង​វៀតណាម។ 
ហើយ​កិច្ចប្រជុំ​នេះ​នឹង​ត្រូវ​រៀបចំ​ធ្វើ​នៅក្នុង​ទីក្រុង​ភ្នំពេញ​នេះ​ តែម្តង។

        គួរម្លឹក​ថា ពាក់ព័ន្ធ​នឹង​ការ​ជួបគ្នា​រវាង​លោក​ ហ៊ុន សែន 
និង​លោក​អាប់ភីស៊ីត សញ្ញា​នៃ​ការ​ជួបគ្នា​នេះ 
មែនទែន​ទៅ​​វា​បាន​កើត​មាន​ឡើង​ក្រោយពី​កម្ពុជា​ប្រកាស​ប្តឹង​ទៅ​អាស៊ាន 
អោយ​ជួយ​សម្របសម្រួល​ជម្លោះ​កម្ពុជា​ថៃ។ ក្រោយ​មក​ភ្លាមៗ​នោះ 
គេ​ឃើញ​មាន​វត្តមាន​អគ្គលេខាធិការ​របស់​អាស៊ាន លោក ស៊ូរិន ពិតសុវណ្ណ​ 
មក​ជួប​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ កាល​ពីថ្ងៃ​ទី​១៦​ខែ​សីហា។ 
ជំនួប​នោះ​មាន​រយៈ​ពេល​ជាង​២​ម៉ោង​ឯណោះ។ ហើយ​ក្រោយ​ជំនួប​នោះ 
អគ្គលេខាធិការ​អាស៊ាន​ក៏បាន​បង្ហើប​អំពី​លទ្ធភាព​នៃ​ការ​ជួបគ្នា​រវាង​នាយក​ 
រដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន សែន និង​សមភាគី​ថៃ​លោក​ អាប់ភីស៊ីត វេចាជីវ៉ា​ 
តែម្តង។

        ប៉ុន្តែ​ថា អ្វី​ដែល​សំខាន់​ជាង​ជំនួប​រវាង​អ្នក​នយោបាយ​ទាំងពីរ 
ដែល​គេ​ត្រូវ​តាម​ដាន​នោះ គឺ​ថា តើ​ជំនួប​នេះ​នឹង​ផ្តល់​ជា​ដំណោះស្រាយ​អ្វីខ្លះ 
ក្នុង​ជម្លោះ​រវាង​ប្រទេស​ទាំងពីរ? 




-- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.
 
To post to this group, send email to [email protected]
To unsubscribe from this group, send email to 
[email protected]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org                                      

-- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.

To post to this group, send email to [email protected]
To unsubscribe from this group, send email to 
[email protected]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org
  • ... Campatriot People Power CPP កម្លាំងអ្ នកស្នេហាជាតិ
    • ... Watkeo Kuma
      • ... Khoar Chev

Reply via email to