ចង់ដឹងដែរថាតើមានពួកឆ្កែតាមហិតផោម របស់សំដាចមច៍ដៃចោរប៉ុន្មានក្បាលនៅ សរអា នឹងតាមទៅដណ្ដើមគ្នាហិតផោម នៅនូយ៉ក? Khoar Chev ( Made in Cambodia )
--- On Thu, 9/9/10, Watkeo Kuma <[email protected]> wrote: From: Watkeo Kuma <[email protected]> Subject: RE: ជំនួបលោក ហ៊ុន សែន និង អាប់ភីស៊ីត ថ្ងៃទី ២៤ កញ្ញា ត្រូវបានបញ្ជាក់ To: "camdisc fan" <[email protected]> Date: Thursday, September 9, 2010, 11:27 AM ជំនួបរវាងកំពូលមនុស្សទាំងពីរប្រទេសនេះ គ្មានអ្វីខុសប្លែកពីជំនួបមុនៗមកទេ អ្វីដែលមើលឃើញច្បាស់ចែសគឺ ការពន្យាពេលវេលាទៅវិញទេ។ ភាគីថៃមិនលះបង់គោលគំនិតដែលមានរួចមកហើយ ដែលគេបានអូសបន្លាយមក បើការជួបគ្នាលើកនេះធ្វើឲ្យភាគីថៃខាតបង់មែន វាជារឿងក្តៅ ក្រហាយបំផុត សម្រាប់ប្រជាពលរដ្ឋគេ។ បើអញ្ចឹងមែន ជំនួបទាំងនោះនៅតែអត់បានការដដែល។ Date: Thu, 9 Sep 2010 12:33:20 -0400 Subject: ជំនួបលោក ហ៊ុន សែន និង អាប់ភីស៊ីត ថ្ងៃទី ២៤ កញ្ញា ត្រូវបានបញ្ជាក់ From: [email protected] To: [email protected] (ចង់ដឹងថាតើ ពួកខ្មែរអ្នកប្រជាធិបតេយ្យនៅឯនាយសមុទ្រ នឹងបបួលគ្នីគ្នាទៅប្រឆាំងនិងវត្តមានលោកហ៊ុនសែន នៅទីក្រុងញូវយ៉កខាងមុខ នេះដែរឬទេ ? ) ជំនួបលោក ហ៊ុន សែន និង អាប់ភីស៊ីត ថ្ងៃទី ២៤ កញ្ញា ត្រូវបានបញ្ជាក់ © RFI ដោយ លាង ដឺលុច ច្បាស់ហើយម្តងនេះ ថាប្រមុខរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន សែន និងប្រមុខរដ្ឋាភិបាលថៃលោកអាប់ភីស៊ីតនឹងជួបគ្នានៅថ្ងៃទី២៤កញ្ញា នៅក្រោយការបិទបញ្ចប់កិច្ចប្រជុំកំពូលអាស៊ានជាមួយសហរដ្ឋអាមេរិក ដែលនឹងរៀបចំធ្វើនៅទីក្រុងញូយ៉ក។ បទអន្តរាគមន៍ ពីទីក្រុងភ្នំពេញ (04:05) 09/09/2010 by លាង ដឺលុច ពិតប្រាកដ ជាផ្លូវការហើយថា មេដឹកនាំកំពូលនៃប្រទេសជិតខាងដែលកំពុងមានជម្លោះព្រំដែនជាមួយគ្នា នេះនឹងជួបគ្នានៅថ្ងៃទី២៤ខែកញ្ញានៅក្នុងទីក្រុងញូយ៉កសហរដ្ឋ អាមេរិក។ ការកំណត់ជួបគ្នាទ្វេភាគីនេះ បានកើតឡើងបន្ទាប់ពីមានការស្នើសុំពីនាយករដ្ឋមន្ត្រីថៃលោក អាប់ភីស៊ីត វេចាជីវ៉ា មកនាយករដ្ឋមន្ត្រីខ្មែរលោក ហ៊ុន សែន។ នេះជាការអះអាងរបស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោកកុយ គួង។ ជំនួបទ្វេភាគីរវាងប្រមុខរដ្ឋាភិបាលទាំងពីរត្រូវបានកំណត់ធ្វើនៅ ទីក្រុងញូយ៉ក ពីព្រោះថា នៅថ្ងៃទី២៤ខែកញ្ញានោះ នឹងមានជំនួបកំពូលអាស៊ានអាមេរិកនៅទីនោះ។ ម្ល៉ោះហើយ នាយករដ្ឋមន្ត្រីទាំងពីរនឹងឆ្លៀតឱកាស បន្ទាប់ពីបញ្ចប់ជំនួបកំពូលអាស៊ាន-អាមេរិក ដើម្បីជួបគ្នាជាលក្ខណៈទ្វេភាគី។ មិនមានការផ្សព្វផ្សាយអោយដឹងនូវរបៀបវារៈផ្លូវការនោះទេ។ ក៏ប៉ុន្តែបើគេរម្លឹកពីប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កន្លងទៅថ្មីៗនេះ លោក ហ៊ុន សែន បានព្រលយអោយដឹងខ្លះៗហើយថា ក្នុងជំនួបនោះភាគីទាំងពីរនឹងមិននិយាយតែអំពីបញ្ហាព្រំដែនតែមួយ នោះទេ។ គឺនៅមានបញ្ហាពង្រឹងសហប្រតិបត្តិការគ្នាឡើងវិញលើវិស័យពាណិជ្ជកម្ម ការទូតនិងវិស័យផ្សេងៗទៀត។ ប្រសិនបើនាយករដ្ឋមន្ត្រីទាំងពីរមានបំណងចង់ឆ្លៀតឱកាសជួបគ្នាមែននៅ តាមបណ្តាជំនួបជាអន្តរជាតិដែលមានវត្តមានអ្នកទាំងពីរដែរនោះ គឺថាប្រមុខរដ្ឋាភិបាលទាំងពីរអាចជួបគ្នាដល់ទៅ៤លើក ចាប់ពីពេលនេះដល់ចុងឆ្នាំ។ ទី១ ច្បាស់ហើយគឺជំនួបអាស៊ានសហរដ្ឋអាមេរិកដែលនឹងប្រព្រឹត្តទៅថ្ងៃទី ២៤កញ្ញានេះ ដែលភាគីទាំងពីរបានណាត់ជួបគ្នារួចហើយ។ នៅសល់កិច្ចប្រជុំ៣លើកទៀតនោះគឺ ជំនួបអាស៊ី-អឺរ៉ុបនៅទីក្រុងប្រ៊ុចសែលប្រទេសប៊ែលហ្ស៊ីក ក្នុងសប្តាហ៍ទី១នៃខែតុលា។ បន្ទាប់មក គឺជំនួបអាស៊ានបូកនៅប្រទេសវៀតណាម នៅក្នុងខែតុលាដូចគ្នា និងនៅក្នុងខែវិច្ឆិកាគឺជាកិច្ចប្រជុំ ACMECS ដែលជាកិច្ចប្រជុំស្តីពីកិច្ចសហប្រតិបត្តិការរវាងប្រទេសក្នុងតំបន់ ទន្លេមេគង្គរួមមានកម្ពុជា ឡាវ ភូមា ថៃ និងវៀតណាម។ ហើយកិច្ចប្រជុំនេះនឹងត្រូវរៀបចំធ្វើនៅក្នុងទីក្រុងភ្នំពេញនេះ តែម្តង។ គួរម្លឹកថា ពាក់ព័ន្ធនឹងការជួបគ្នារវាងលោក ហ៊ុន សែន និងលោកអាប់ភីស៊ីត សញ្ញានៃការជួបគ្នានេះ មែនទែនទៅវាបានកើតមានឡើងក្រោយពីកម្ពុជាប្រកាសប្តឹងទៅអាស៊ាន អោយជួយសម្របសម្រួលជម្លោះកម្ពុជាថៃ។ ក្រោយមកភ្លាមៗនោះ គេឃើញមានវត្តមានអគ្គលេខាធិការរបស់អាស៊ាន លោក ស៊ូរិន ពិតសុវណ្ណ មកជួបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១៦ខែសីហា។ ជំនួបនោះមានរយៈពេលជាង២ម៉ោងឯណោះ។ ហើយក្រោយជំនួបនោះ អគ្គលេខាធិការអាស៊ានក៏បានបង្ហើបអំពីលទ្ធភាពនៃការជួបគ្នារវាងនាយក រដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន និងសមភាគីថៃលោក អាប់ភីស៊ីត វេចាជីវ៉ា តែម្តង។ ប៉ុន្តែថា អ្វីដែលសំខាន់ជាងជំនួបរវាងអ្នកនយោបាយទាំងពីរ ដែលគេត្រូវតាមដាននោះ គឺថា តើជំនួបនេះនឹងផ្តល់ជាដំណោះស្រាយអ្វីខ្លះ ក្នុងជម្លោះរវាងប្រទេសទាំងពីរ? #yiv1971088208 .yiv1971088208ExternalClass #yiv1971088208ecxavg_ls_inline_popup {padding:0px 0px;margin-left:0px;width:240px;overflow:hidden;word-wrap:break-word;color:black;font-size:10px;text-align:left;line-height:13px;} -- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to [email protected] To unsubscribe from this group, send email to [email protected] For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org -- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to [email protected] To unsubscribe from this group, send email to [email protected] For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org -- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to [email protected] To unsubscribe from this group, send email to [email protected] For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org

