សួស្ដី លោកសមរង្ស៊ិខុសម្ដងហើយ ខុសទៀត ជាពិសេសទោសកុំហុស ចង់ក្រោយនេះ ដែលរដ្ឋាភិបាលបានចោទ ប្រកាន់ថា មានការក្លែងបន្លំឯកសារព្រំដែន ។ ទាំងនេះ មកពីគាត់ជឿទៅតាមការអះអាង ពួកអ្នកការពារព្រំដែននៅស្រុកបារាំង ។ មិនដឹងនរណាខុស នរណាត្រូវទេ ខាងភាគីរដ្ឋាភិបាល បានអះអាងថា ការបោះបង្គោលព្រំដែនខ្មែរវៀតណាម បានធ្វើឡើងដោយផ្អែកទៅលើផែនទីខ្នាត ១/៥០.០០០ ដែលបានតម្កល់ទុកនៅឯអង្គការសហប្រជាជាតិឯណោះ ហើយរដ្ឋាភិបាលក៏មានអ្នកជំនាញខាងភូមិសាស្រ្ដជាច្រើននាក់ បានចុះទៅតាមព្រំដែនផ្ទាល់ទៀតផង ។ រីឯពួកនៅស្រុកបារាំងមិនទាំងដែល ដាក់ជើងនៅតាមព្រំដែនខ្មែរយួនផង បែរជានាំគ្នាស្រែក ថា ការបង្គោលព្រំដែននោះ នឹងធ្វើអោយ ភាគីខ្មែរយើងខាតបង់ទៅវិញ ។ តើពីរក្រុមនេះ ខាងណា ដែលនិយាយពាក្យពិតជាង?
2010/9/9 Watkeo Kuma <[email protected]>: > មើលករណីលោកសមរង្សីពេលនេះ ហាក់បីដូចមេទ័ព្ថម្នាក់អូសដាវកាត់វាយខ្សាច់ > ក្រោយពេលព្យុះសង្ឃារារួច។ ការបន្ទាបខ្លួនចូលដល់ > ដំណាក់ស្រូវ «ការប្រៀបធៀប» > លោកសមរង្សីកំពុងផ្លាស់ប្តូរទស្សនៈនយោបាយរបស់លោកហើយ តើអ្នកដែលនៅហែរហមលោកទាំងប៉ុន្មាន > និងទៅជាយ៉ាងណាទៅ? > > ________________________________ > Date: Thu, 9 Sep 2010 12:41:19 -0400 > Subject: គណបក្សសមរង្ស៊ី ស្វែងរកការសម្របសម្រួលជម្លោះនយោបាយលើសំណុំរឿងលោក សម > រង្ស៊ី > From: [email protected] > To: [email protected] > > ( មានន័យថាលោកសមរង្ស៊ីសុខចិត្តលើកទង់ជ័យស? ) > > ស្វែងរកការសម្របសម្រួលជម្លោះនយោបាយលើសំណុំរឿងលោក សម រង្ស៊ី > > cen.com.kh > > ដោយ : សុភ័ក្ត្រ (ថ្ងៃទី 9 កញ្ញា 2010) > > ភ្នំពេញ: លោក គង់ គាំ ប្រធានស្តីទីគណបក្សសមរង្ស៊ី បានលើកឡើងថា > លោកបានសរសេរលិខិតមួយច្បាប់ ដាក់ជូនសម្តេច ជា ស៊ីម ប្រធានគណបក្សប្រជាជនកម្ពុជា > និងជាប្រធានព្រឹទ្ធសភា ដើម្បីស្វែងរកការសម្របសម្រួល និងដំណោះស្រាយនយោបាយ > ក្នុងរឿងលោក សម រង្ស៊ី។ លិខិតនោះ ទទួលបានការយល់ព្រមពីលោក សម រង្ស៊ី > ហើយនឹងត្រូវផ្ញើជូនសម្តេច ជា ស៊ីម នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១០។ > > លោក គង់ គាំ បានមានប្រសាសន៍ថា លោក សម រង្ស៊ី ដែលកំពុងតែនិរទេសខ្លួន > ស្នាក់នៅឯប្រទេសបារាំង ដោយសារតែជាប់បណ្តឹងក្នុងសំណុំរឿងព្រំដែន បានយល់ព្រម > នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១០ ដើម្បីឱ្យលោក បញ្ជូនលិខិតសុំអន្តរាគមន៍ពីសម្តេច ជា > ស៊ីម ដើម្បីធ្វើការសម្របសម្រួលនយោបាយ លើបណ្តឹង ប្តឹងផ្តល់ប្រឆាំងលោក សមរង្ស៊ី > ក្នុងរឿងព្រំដែនវៀតណាម។ > លោក គង់ គាំ បានគូសបញ្ជាក់ថា លោក សម រង្ស៊ី ដែលកំពុងស្ថិតនៅក្រៅប្រទេស > បានយល់ព្រមឱ្យលោក ធ្វើលិខិតផ្ញើជូនសម្តេច ជា ស៊ីម ដើម្បីស្នើសុំឱ្យសម្តេច ជា > ស៊ីម ជួយសម្របសម្រួលជាមួយនឹងសម្តេច ហេង សំរិន ប្រធានរដ្ឋសភា > ព្រមទាំងសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យមានការយល់ព្រម > ដកពាក្យបណ្តឹងចេញពីតុលាការ និងប្រគល់អភ័យឯកសិទ្ធិសមាជិកសភា ជូនលោក សម រង្ស៊ី > វិញ។ > ការស្វែងរកដំណោះស្រាយរបស់គណបក្សប្រឆាំងខាងលើនេះ ត្រូវបាន លោក ជាម យៀប > មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា និងជាសមាជិកគណៈអចិន្ត្រៃយ៍រដ្ឋសភា > បានមានប្រសាសន៍ថា ប្រសិនបើមានការសម្របសម្រួលខាងនយោបាយណាមួយ រវាងលោក សម រង្ស៊ី > ជាមួយនឹងគណបក្សប្រជាជនកម្ពុជា គឺទាល់តែរង់ចាំតុលាការប្រកាសសាលក្រម > សម្រេចផ្តន្ទាទោសលើលោក សម រង្ស៊ី ពីបទក្លែងឯកសារ និងផ្សាយព័ត៌មានមិនពិត > ក្នុងរឿងផែនទីក្លែងក្លាយ រួចសិន ទើបសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន > ស្នើសុំទៅព្រះមហាក្សត្រ លើកលែងទោសឲ្យលោក សម រង្ស៊ី តាមមាត្រា ២៧ > នៃរដ្ឋធម្មនុញ្ញ។ > សូមរម្លឹកថា ការស្វែងរកកិច្ចសម្របសម្រួលផ្នែកនយោបាយ > ដើម្បីបញ្ចប់បញ្ហាដល់លោកសមរង្ស៊ី ពេលនេះ បានធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ > ក្រោយពីតុលាការសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការជំនុំជម្រះលើរឿងក្តីទី២ > ប្រឆាំងនឹងលោក សមរង្ស៊ី ពាក់ព័ន្ធនឹងផែនទីក្លែងក្លាយ > ពាក់ព័ន្ធនឹងសំណុំរឿងបោះបង្គោលព្រំដែនកម្ពុជា-វៀតណាម។ > ការចោទប្រកាន់ថ្មីនេះ អាចនឹងត្រូវផ្តន្ទាទោសលោកសមរង្ស៊ី > ឲ្យជាប់ពន្ធនាគារចន្លោះពីជាង ៥ ឆ្នាំ ទៅដល់ ១៨ ឆ្នាំ > បន្ថែមលើទោសជាប់ពន្ធនាគាររយៈពេល ពីរ ឆ្នាំ ដែលលោក សមរង្ស៊ី > បានដកបង្គោលតម្រុយព្រំដែនកម្ពុជាវៀតណាម នៅខេត្តស្វាយរៀង កាលពីថ្ងៃទី២៥ ខែតុលា > ឆ្នាំ២០០៩៕ > -- > You received this message because you are subscribed to the Google Groups > "Cambodia Discussion (CAMDISC) - www.cambodia.org" group. > This is an unmoderated forum. Please refrain from using foul language. > Thank you for your understanding. Peace among us and in Cambodia. > > To post to this group, send email to [email protected] > To unsubscribe from this group, send email to > [email protected] > For more options, visit this group at http://groups.google.com/group/camdisc > Learn more - http://www.cambodia.org > > -- > You received this message because you are subscribed to the Google Groups > "Cambodia Discussion (CAMDISC) - www.cambodia.org" group. > This is an unmoderated forum. Please refrain from using foul language. > Thank you for your understanding. Peace among us and in Cambodia. > > To post to this group, send email to [email protected] > To unsubscribe from this group, send email to > [email protected] > For more options, visit this group at http://groups.google.com/group/camdisc > Learn more - http://www.cambodia.org -- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to [email protected] To unsubscribe from this group, send email to [email protected] For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org

