IMF៖ កំណើន​សេដ្ឋកិច្ច​កម្ពុជា ​កើន​ចន្លោះ​ពី ៤,៥%​ទៅ​៥% ក្នុង​ឆ្នាំ​២០១០
ដោយ ដែន អយុធ្យា
2010-09-10

មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា IMF មាន
ទីស្នាក់ការ​នៅ​ទីក្រុង​វ៉ា​ស៊ីន​តោន សហ​រដ្ឋ​អាមេរិក បាន​ព្យាករណ៍​ថា
កំណើន​សេដ្ឋកិច្ច​​កម្ពុជា ឬ​ហៅ​ថា​ផលិតផល​ក្នុង​ស្រុក​សរុប GDP នា​ឆ្នាំ
​​២០១០ មាន​កំណើន​ចន្លោះ​ពី ៤,៥%​ទៅ​៥%។

RFA/Den Ayuthya

លោក Olaf Unteroberdoerster អ្នក​សេដ្ឋកិច្ច​ជាន់​ខ្ពស់ ប្រចាំ​តំបន់
អាស៊ី-ប៉ាស៊ីហ្វិក របស់​មូលនិធិ​រូបិយវត្ថុ​អន្តរ​ជាតិ IMF ថ្លែង​ក្នុង
សន្និសីទ​កាសែត នា​ទីក្រុង​ភ្នំពេញ កាល​ពី​រសៀល​ថ្ងៃ​ទី​១០ ខែ​កញ្ញា
ឆ្នាំ​២០១០

ថ្លែង​ក្នុង​សន្និសីទ​កាសែត រសៀល​ថ្ងៃ​ទី​១០ ខែ​កញ្ញា លោក Olaf
Unteroberdoerster អ្នក​សេដ្ឋកិច្ច​ជាន់​ខ្ពស់ ប្រចាំ​តំបន់
អាស៊ី-ប៉ាស៊ីហ្វិក របស់​មូលនិធិ​រូបិយវត្ថុ​អន្តរ​ជាតិ​ឲ្យ​ដឹង​ថា កំណើន
សេដ្ឋកិច្ច​កម្ពុជា ក្នុង​ឆ្នាំ​២០១០ មាន​ចន្លោះ​ពី ៤,៥%​ទៅ​៥%។ កំណើន
នេះ គឺ​ដោយ​សារ​តែ​ការ​នាំ​ចេញ​សំលៀក​បំពាក់​កាត់​ដេរ និង​ចំនួន​ភ្ញៀវ
ទេសចរ​​អន្តរ​ជាតិ ចូល​ទស្សនា​ប្រទេស​​កម្ពុជា​​ជា​ធម្មតា​ឡើង​វិញ។ ក្នុង
នោះ​ការ​នាំ​ចេញ​វិស័យ​កាត់​ដេរ និង​ចំនួន​ភ្ញៀវ​ទេសចរ បាន​កើន​ឡើង
ចន្លោះ​ពី ១០%​ទៅ​២០% នៅ​ក្នុង​ត្រីមាស​ទី​២ ឆ្នាំ​២០១០៕

-- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.

To post to this group, send email to [email protected]
To unsubscribe from this group, send email to 
[email protected]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org

Reply via email to