ទស្សនៈព្រឹត្តិការណ៍នយោបាយខ្មែរ
RFI សៅរ៍ 11 កញ្ញា 2010 ឥរិយាបថមិនគោរពច្បាប់ជាទម្លាប់ដែលត្រូវកែប្រែ តាមច្បាប់ចរាចរណ៍ ការដឹកមនុស្សលើសចំណុះ និងការដាក់មនុស្សលើ ដំបូលរថយន្តត្រូវហាមឃាត់ តាមច្បាប់ចរាចរណ៍ ការដឹកមនុស្សលើសចំណុះ និងការដាក់មនុស្សលើ ដំបូលរថយន្តត្រូវហាមឃាត់ ©សុវណ្ណារ៉ា ដោយ ប៉ែន បូណា ការមិនគោរពច្បាប់ គឺជាឥរិយាបថដែលកើតមានស្ទើរគ្រប់វិស័យ និង គ្រប់ទីកន្លែង នៅទូទាំងប្រទេសកម្ពុជា។ ជារៀងរាល់ឆ្នាំ រដ្ឋសភាបាន អនុម័តច្បាប់ជាច្រើនដើម្បីដាក់ឲ្យអនុវត្ត ប៉ុន្តែ ជាទូទៅមនុស្ស មួយចំនួនហាក់ដូចជាមិនសូវយកច្បាប់ជាធំឡើយ តែបែរជានាំគ្នា ប្រព្រឹត្តតាមការនឹកឃើញ និងប្រើកម្លាំងបាយ ឬកម្លាំងអំណាចរៀងៗ ខ្លួនទៅវិញ។ ឥរិយាបថមិនសូវគោរពច្បាប់ដែលមានតាំងពីពលរដ្ឋ សាមញ្ញ រហូតដល់អ្នកដឹកនាំថ្នាក់លើ គឺជាដើមចមនៃបញ្ហាជាច្រើន នៅ ក្នុងសង្គមខ្មែរបច្ចុប្បន្ន។ តើមានមូលហេតុអ្វីខ្លះដែលនាំឲ្យ ពលរដ្ឋខ្មែរហាក់មិនសូវយកច្បាប់ ជាធំ? តើបញ្ហានេះបង្កផលវិបាក ដល់សង្គមយ៉ាងដូចម្តេចខ្លះ? ចាប់តាំងពីការធ្វើដំណើរតាមដងផ្លូវសាធារណៈរហូតដល់ ការដោះស្រាយ បញ្ហាក្នុងគ្រួសារតូចមួយ និងឈានដល់ការដោះស្រាយបញ្ហាក្នុងសង្គម ទាំងមូល ឥរិយាបថមិនសូវយកច្បាប់ជាធំ នៅតែស្តែងឡើងគួរឲ្យកត់ សម្គាល់ នៅក្នុងសង្គមខ្មែរបច្ចុប្បន្ន។ ការមិនសូវយកចិត្តទុកដាក់អនុវត្តច្បាប់ កង្វះខាតការអធ្យាស្រ័យ កង្វះសុជីវធម៌ និងសីលធម៌ក្នុងការប្រាស្រ័យទាក់ទងគ្នា គឺជាប្រភព នៃសោកនាដកម្មជាច្រើន។ ដោយគ្រាន់តែក្រឡេកភ្នែកទៅលើទំព័រកាសែត ដែលចេញផ្សាយជារៀង រាល់ថ្ងៃ គេអាចយល់បានភ្លាមអំពីទំហំនៃ សោកនាដកម្មដែលកំពុងវាយលុកសង្គម ខ្មែរ។ តើបញ្ហាទាំងនេះមានប្ញសគល់មកពីណា? នេះជាសំណួរដែលគួរតែរក ចម្លើយឲ្យឃើញ។ សម្រាប់ក្រុមអ្នកវិភាគស្ថានការណ៍នយោបាយប្រទេស កម្ពុជា មរតកនយោបាយ គឺជាប្ញសគល់ដែលមិនអាចបដិសេធបាន។ ក្រោយការដួលរលំនៃរបបខ្មែរក្រហម ពលរដ្ឋខ្មែរបានចាប់ផ្តើមកសាង សង្គមឡើងវិញ ពីសម័យបុព្វកាលមួយ។ ក្រៅពីភាពខ្ទេចខ្ទាំនៃ ហេដ្ឋារចនាសម្ព័ន្ធសង្គម ការបាក់ស្បាតទាំងផ្លូវកាយ និងផ្លូវចិត្តនៃ ពលរដ្ឋខ្មែរគ្រប់ៗគ្នាមានទំហំធំធេងមិនអាចពិពណ៌នា បាន។ ទោះបីជា ៣០ឆ្នាំបានកន្លងផុតទៅក៏ដោយ ក៏ភាពទ្រុឌទ្រោមខាងស្មារតីនៅតែមិន ទាន់អាចលុបបំបាត់បាននៅឡើយ។ ឥរិយាបថហិង្សាមិនសូវនឹកនាដល់ការគោរព ច្បាប់ទម្លាប់ និងប្រពៃណីថ្លៃថ្នូររបស់សង្គម ក៏ជាមរតកមួយមិនអាច បដិសេធបានដែលបន្សល់ទុកដោយរបបដឹកនាំខុសឆ្គង របស់អ្នកនយោបាយ។ ភាពបាក់ស្បាតខាងស្មារតីដែលបន្សល់ទុកពីរបបខ្មែរក្រហម គឺជារឿងមួយ ប៉ុន្តែ គំរូមិនសូវល្អចេញពីអ្នកនយោបាយ និងអ្នកមានអំណាច មួយចំនួន ក្នុងសម័យបច្ចុប្បន្ន គឺជារឿងមួយទៀតដែលបាន និងកំពុង បន្ថែមបន្ទុកដ៏ធ្ងន់មួយទៅលើសង្គមខ្មែរ ដែលកំពុងស្ថិតក្នុង ស្ថានភាពធីងធោងនៅឡើយ។ ជារៀងរាល់ឆ្នាំ រដ្ឋសភាជាតិបានអនុម័តច្បាប់ជាច្រើន ដើម្បីធ្វើ ឲ្យសង្គមខ្មែរក្លាយជានីតិរដ្ឋមួយនឹងគេ បន្ទាប់ពីឈានជើងចាកចេញ ពីរបបនយោបាយមួយដែលគ្មានច្បាប់ទម្លាប់។ ប៉ុន្តែ អត្ថបទច្បាប់ ទាំងនោះមិនសូវជាមានប្រសិទ្ធភាព ក្នុងការអនុវត្តន៍ជាក់ស្តែងឡើយ។ អ្នកមានអំណាចមានខ្នងបង្អែក ច្រើនតែជាអ្នកឈ្នះ រីឯអ្នកក្រីក្រ តូចតាច ច្រើនតែជាអ្នកចាញ់។ ស្ថានភាពនេះបានបង្កឲ្យមនុស្សបាត់បង់ ទំនុកចិត្តទៅលើច្បាប់ និងប្រព័ន្ធយុត្តិធម៌សង្គម។ រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានដាក់ចេញនូវគោល នយោបាយកំណែទម្រង់រដ្ឋជាច្រើន សំដៅពង្រឹងនីតិរដ្ឋក្នុងប្រទេស។ ប៉ុន្តែ មន្ត្រីរដ្ឋាភិបាល និងមន្ត្រីថ្នាក់មូលដ្ឋានមួយចំនួននៅតែ ប្រកាន់ឥរិយាបថអាងអំណាច និងអាងខ្នងបង្អែកឃុបឃិតគ្នាជា ខ្សែសង្វាក់ ដោយបំពានច្បាប់ដដែល។ អាកប្បកិរិយានេះ គឺជាឧបសគ្គដ៏ ធំធេង ក្នុងការសម្រេចគោលដៅកំណែទម្រង់របស់រដ្ឋាភិបាល ហើយក៏ជា ប្រភពនៃបញ្ហាជាច្រើន នៅក្នុងសង្គមផងដែរ។ សរុបមកវិញ វាគួរតែដល់ពេលវេលាហើយ ដែលទាំងអស់គ្នាត្រូវចូលរួម លើកស្ទួយតម្លៃនៃសេចក្តីថ្លៃថ្នូររបស់ ខ្លួន ក៏ដូចជាលើកស្ទួយ កិត្តិស័ព្ទរបស់ប្រទេសជាតិ តាមរយៈការគោរពច្បាប់ឲ្យបានខ្ជាប់ខ្ជួន គ្រប់កាលៈទេសៈ។ អ្នកនយោបាយគួរតែជាអ្នកធ្វើគំរូល្អដល់ ប្រជាពលរដ្ឋរបស់ខ្លួន ទាំងការគោរពច្បាប់ ទាំងសីលធម៌ និងសុជីវធម៌ ក្នុងការធ្វើនយោបាយ។ ឥរិយាបថហិង្សា ចងអាឃាតជាមួយគ្នា និងការចង់ឈ្នះដោយមធ្យោបាយដែល ប្រាសចាកផុតពីភាពសមរម្យ និងពីសេចក្តីថ្លៃថ្នូរ គួរតែត្រូវ ចៀសវាង ពីព្រោះថា ឥរិយាបថទាំងនេះងាយនឹងក្លាយជាប្រេងសាំងដែលជះ ទៅលើភ្លើងខ្លាំង ណាស់ សម្រាប់សង្គមមួយដែលនៅមិនទាន់មានលំនឹង ខាងស្មារតីនៅឡើយ។ ស្មារតីដែលត្រូវបានបំផ្លាញដល់ប្ញសគល់ដោយសារ តែកំហុសឆ្គងរបស់អ្នក នយោបាយ៕ -- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to [email protected] To unsubscribe from this group, send email to [email protected] For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org

