កម្មករ ៨ម៉ឺន​នាក់​ត្រៀមខ្លួន​ធ្វើ​កូដកម្ម ចាប់​ពី​ថ្ងៃ​ទី​១៣ កញ្ញា
លោក​អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា
RFI
ដោយ នេត្រ ភក្រ្តា

កម្មករ​រោងចក្រ​កាត់ដេរ​ប្រមាណ​ ៨​ ម៉ឺន​នាក់​មាន​គម្រោង​ធ្វើ​កូដកម្ម​ដ៏
ធំ​មួយ ចាប់​ពី​ថ្ងៃ​ចន្ទ​សបា្តហ៍​ក្រោយ​តទៅ ដើម្បី​ទាមទារ​ដំឡើង
ប្រាក់ឈ្នួល និង​ប្រាក់​បន្ទាប់បន្សំ​នានា​ ដើម្បី​អាចឲ្យ​ពួកគេ​រស់នៅ
បាន។ ប៉ុន្តែ ក្រុម​មន្ត្រី​ធ្វើ​ការងារ​លើ​វិស័យ​កាត់ដេរ​បាន​ព្រមាន​ថា
កូដកម្ម​ និង​បាតុកម្ម​មិនមែន​ជា​ដំណោះស្រាយ​ទេ វា​អាច​ធ្វើឲ្យ​ប៉ះពាល់
ដល់​សង្វាក់​ផលិតកម្ម និង​មិនមាន​ផលល្អ​សម្រាប់​សេដ្ឋ​កិច្ច​កម្ពុ​ជាឡើយ។

បទ​អន្តរាគមន៍​របស់​នេត្រ ភក្រ្តា


កូដកម្ម ​ដែលគ្រោង​នឹង​ធ្វើឡើង​នៅ​ថ្ងៃចន្ទ​សបា្តហ៍​ក្រោយនេះ​គឺ​ដឹកនាំ
ដោយលោក​អាត់ ធន់ ​ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ
កម្ពុជា​ និងអាចមាន​ការចូលរួម​ពីសហជីព​ផ្សេងៗទៀត។ លោកអាត់ ​ធន់
ថ្លែងឲ្យដឹង​នៅថ្ងៃនេះ​កូដកម្ម​ទ្រង់ទ្រាយ​ធំនេះ​អាច​នឹង​មាន​ការចូលរួម
ពីកម្មករ កម្មការិនី ប្រមាណ ​៨ ​ម៉ឺននាក់ មក​ពី​រោងចក្រ​កាត់ដេរ​យ៉ាងហោច
ណាស់ ៨០ រោងចក្រ​ នៅក្នុង​រាជធានី​ភ្នំពេញ ​ខេត្តកណ្តាល​ ខេត្ត​កំពង់ស្ពឺ
​និង​ខេត្ត​កំពង់ឆ្នាំង។

លោក​អាត់​ ធន់​ បាន​គូសបញ្ជាក់​ថា កូដកម្មនេះ​នឹងធ្វើឡើង ដោយ​កម្មករ
មិនធ្វើការ ឬ​ដោយ​ឈរ​នៅមុខ​រោងចក្រ​រៀងៗ​ខ្លួន ប៉ុន្តែ​លោក​បាន
សង្កត់ធ្ងន់​ថា ក្រុម​កម្មករ​នឹងមិន​ដើរក្បួន​ធ្វើការ​តវ៉ា នៅ​តាមដង
ផ្លូវ​ទេ។ ការធ្វើ​កូដកម្ម​ដែលនឹង​ចាប់ផ្តើម​ឡើង នៅ​ថ្ងៃ​ទី​១៣ ​ខែកញ្ញា
ខាងមុខ​ ត្រូវបាន​លោកអាត់​ ធន់អះអាង​ថា​ នឹង​មិន​មាន​ថ្ងៃ​កំណត់​បញ្ឈប់
នោះឡើយ​ គឺ​កូដកម្ម​បន្តធ្វើ​រហូត​ទាល់តែ​ទទួលបាន​នូវ​ដំណោះស្រាយ​សមស្រប
ណាមួយ ពី​ក្រុម​ថៅកែ​រោងចក្រ។ លោក​អាត់ ​ធន់ ​បានថ្លែង​ឲ្យដឹង​ថា
កូដកម្ម​នេះ​គឺដើម្បី​ទាមទារ​ប្រាក់​ទ្រទ្រង់ ​ជីវភាព​ឲ្យបាន​សមរម្យ
សម្រាប់​កម្មករ​ម្នាក់ៗ ​ពោលគឺ​ប្រាក់ឈ្នួល​រស់នៅ​សមរម្យ​ដែល​ យោង​តាម
ការសិក្សា​របស់​អ្នកសេដ្ឋកិច្ច​គឺ លុះត្រាតែ​កម្មករ​ទទួល​បាន​ប្រាក់
ឈ្នួល ​៩៣ ​ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ។

បើតាម លោក ​អាត់ ​ធន់ ​ការទាមទារ​គឺ ផ្តោត​លើ​ប្រាក់​ឧបត្ថម្ភ
បន្ទាប់បន្សំ​មួយ​ចំនួន​ ដែល​ជា​ប្រាក់​ឈ្នួល​សមរម្យ​សម្រាប់​ផ្គត់ផ្គង់
កម្មករ។​ ប្រាក់ឈ្នួល​ទាំងនោះ​ដែល​ថៅកែ​រោងចក្រ​ក៏ដូចជា​រដ្ឋាភិបាល
ត្រូវគិតគូរ ​គឺប្រាក់ឧបត្ថម្ភ​លើ​សុខភាព​ ប្រាក់​ថ្លៃអាហារ​ និង​ប្រាក់
អតីតភាព​ការងារ​ជាដើម។​ លោកអាត់​ ធន់ ​បានថ្លែងថា ​ការទាមទារ​នេះ គឺ
ដើម្បី​ផ្តល់ផល​ប្រយោជន៍​ដល់​កម្មករ កម្មការិនី​ទាំងអស់គ្នា។

ទាក់ទងនឹង​ការធ្វើ​កូដកម្ម​នេះ  លោក​រ៉ុង ឈុន​បាន​បញ្ជាក់​ នៅ​ថ្ងៃសៅរ៍
ទី ១១​កញ្ញា​២០១០​នេះ​ថា សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា
នឹង​មិន​ចូលរួម​ក្នុង​មហា​ កូដកម្ម​នេះទេ។ ហេតុផល​គឺថា ​ការទាមទារ​លើ
ប្រាក់ថ្លៃ​អាហារ​ ប្រាក់​លើក​ទឹកចិត្ត​ដល់​កម្មករ​ និង​ប្រាក់​អតីតភាព
ការងារ​ដែល​ក្រុម​លោក​អាត់ ​ធន់​ ដាក់​ជា​របៀប​វារៈ​សំខាន់​ក្នុង
ការទាមទារ​ក្នុង​ពេល​ធ្វើ​កូដកម្ម​លើកនេះ ​ត្រូវ​បាន​ក្រុម​លោក​ធ្វើការ
ស្នើសុំ​រួច​ហើយ ចាប់​តាំង​ពី​ខែ​កក្កដា​មកម្ល៉េះ។ លោក​រ៉ុង ឈុន​បាន​ឲ្យ
ដឹងថា ​សំណុំ​ឯកសារ​កំពុងតែ​ស្ថិតនៅ​ក្នុងដៃ​សមាគម​រោងចក្រ​កាត់ដេរ
កម្ពុជា។
សមាគម​រោងចក្រ​កាត់ដេរ​ដែល​តាមការ​ឲ្យ​ដឹង​របស់​លោក​រ៉ុង ឈុន​បាន​សន្យា
ថា នឹង​លើក​យក​សំណើ​ទាំងនេះ​ទៅ​ពិភាក្សា​ក្នុង​គណៈកម្មការ​ប្រឹក្សា
ការងារ​ ដែលជា​គណៈកម្មការ​អន្តរក្រសួង​មួយ។ ជាមួយ​គ្នានេះ​ដែរ លោក​រ៉ុង
ឈុន​បាន​គូស​បញ្ជាក់​ថា សហជីពសេរី​កម្មករ​អនុវត្ត​តាម​នីតិវីធី​ច្បាប់​លើ
ការទាមទារ​ប្រាក់ឈ្នួល​ សមរម្យ​សម្រាប់​កម្មក​រនេះ។ ប៉ុន្តែ លោក​រ៉ុង ឈុន
បាន​ព្រមាន​ថា ប្រសិន​បើ​មិនមាន​លទ្ធផល​អ្វីទេ នោះ​សហជីព​នឹង​ពិចារណា
តាមរយៈ​ការតវ៉ា ដូចជា​កូដកម្ម និង​បាតុកម្ម​ជាដើម។

ចំពោះ​មុខ​គម្រោង​កូដកម្ម​នេះ សមាគម​រោងចក្រ​កាត់ដេរ នៅ​កម្ពុជា​បាន
ស្នើសុំ​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​ឲ្យ​គោរព​តាម​សេចក្តី​ សម្រេច​របស់
គណៈកម្មការ​ប្រឹក្សា​ការងារ ពោល គឺ​ការដំឡើង​ប្រាក់ខែ​គោល​អប្បបរមា ៦១
ដុល្លារ​សម្រាប់​កម្មករ​ដែល​នឹង​ត្រូវ​ចាប់​អនុវត្ត ពី​ខែ​តុលា​ខាងមុខ
នេះទៅ។ ​មន្ត្រី​សមាគម​រោងចក្រ​កាត់ដេរ ​បានថ្លែង​ថា ការទាមទារ​របស់
កម្មករ​ពុំ​មាន​លក្ខណៈ​ជាក់​ស្តែង​នោះ​ទេ ហើយ​បានលើក​ទឹក​ចិត្ត​កម្មករ
កម្មការិនី ឲ្យ​ពិចារណា​លើ​ការឈប់​ពីការ​ងារ​របស់​ខ្លួន​ដើម្បី​ធ្វើ
កូដកម្ម​ឡើង​វិញ។ កូដកម្ម​ណាមួយ​មិនបាន​ផ្តល់​ផល​ល្អ​នោះ​ទេ តែ​នឹង​ធ្វើ
ឲ្យ​រាំងស្ទះ​ដល់​ឧស្សាហកម្ម​កាត់ដេរ​កម្ពុជា។

ចំណែក​ឯ មន្ត្រី​រដ្ឋាភិបាល​ក៏​បាន​អំពាវនាវ​ដូចគ្នា​នេះ​ដែរ ឲ្យ​កម្មករ
ធ្វើការ​ពិចារណា​ចំពោះ​គម្រោង​នៃ​ការធ្វើ​កូដកម្ម​នេះ​ឡើងវិញ ដោយ​បាន
ថ្លែង​ថា វា​មិនផ្តល់​ផលល្អ​នោះទេ ​ក្រៅ​ពី​ការបាត់បង់​ផល​ប្រយោជន៍។ លោក
ទិត សុធា មន្ត្រី​អ្នកនាំពាក្យ​អង្គភាព​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​របស់
ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​បានថ្លែង នៅថ្ងៃនេះ​ថា ក្រុម​របស់​លោក​អាត់
ធន់ ​គួរ​តែ​រក្សា​នូវ​ភាពស្ងប់ស្ងាត់ ​ដោយ​រក្សា​ការដោះស្រាយ​ដោយ
សន្តិវិធី។ លោក​បាន​គូស​បញ្ជាក់​ថា ការធ្វើ​ កូដកម្ម ឬ​បាតុកម្ម គឺ​វា
មិន​ខុស​ពីកា​របំផ្លាញ​ការវិនិយោគ​ទុន​ និង​បំផ្លាញ​ឆ្នាំង​បាយ​កម្មករ
ខ្លួន​ឯង​នោះទេ។

លោកអាត់ ​ធន់ ​បានថ្លែងថា ​ការលើក​ឡើងនេះ គឺ​ជា​ការ​បង្អាក់​ដំណើរ ​និង
បន្ថយ​សំឡេងគាំទ្រ​រ​បស់​កម្មករ​ចំពោះ​ការធ្វើ​កូដកម្ម​នេះ។ លោក​ អាត់
ធន់​ មាន​ជំនឿ​ថា ការទាមទារ​ណាមួយ​របស់​កម្មករ​នឹង​មិន​ធ្វើឲ្យ​អ្នកវិនិ
យោគ​ដក​ខ្លួន​ចេញ​ទៅ ដោយ​ងាយៗ​នោះទេ ព្រោះ​ការវិនិយោគ​ក្នុង​វិស័យ
កាត់ដេរ នៅ​កម្ពុជា​ទទួល​បាន​ផល​ចំណេញ​ច្រើន។ លោក​អាត់​ធន់បាន​ថ្លែង​ថា
បើទោះបី​ជា​មាន​ការលើក​ឡើង​ផ្សេងៗ​ ក្រុម​កម្មករ​ដែល​ជា​សមាជិក​សហជីព
របស់ លោក​ប្រមាណ ៨​ម៉ឺន​នាក់​នឹង​មិន​រាថយ​ក្នុង​ការធ្វើ​កូដកម្ម​ឡើយ៕

-- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.

To post to this group, send email to [email protected]
To unsubscribe from this group, send email to 
[email protected]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org

Reply via email to