កម្ពុជា សង្ឃឹមថា ទទួលតំណក់ប្រេងទី១ នៅឆ្នាំ២០១២ cen.com.kh ដោយ : លីហូវ (ថ្ងៃទី 11 កញ្ញា 2010)
ភ្នំពេញ: លោកឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រី និងប្រធានអាជ្ញាធរជាតិប្រេងកាតកម្ពុជា បានប្រកាសថា ការធ្វើសម្បទាន រ៉ែ និងប្រេង រាជរដ្ឋាភិបាល ក៏ដូចជា ប្រជាជាតិកម្ពុជាទាំងមូល រំពឹងថា តំណក់ប្រេងទី១ នឹងកើតឡើងនៅម៉ោង ១២ ថ្ងៃទី១២ ខែ១២ ឆ្នាំ២០១២។ សេចក្តីយ៉ាងដូច្នេះ ត្រូវបានលោកឧបនាយករដ្ឋមន្ត្រី សុខ អាន លើកឡើង នៅក្នុងជំនួបជាមួយនឹងគណៈប្រតិភូមូលនិធិរូបិយវត្ថុអន្តរជាតិ IMF កាលពីរសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១០ នៅទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងរាជធានីភ្នំពេញ។ សេចក្តីប្រកាសព័ត៌មានពីជំនួបនោះ បានបញ្ជាក់ថា លោក ឧបនាយករដ្ឋមន្ត្រី សុខ អាន ក៏បានលើកឡើងថា ចំណូលដែលបានមកពីវិស័យ ប្រេង គឺចូលទៅក្នុងថវិការដ្ឋទាំងអស់ ដោយមានការគ្រប់គ្រងយ៉ាង ត្រឹមត្រូវបំផុត។ នៅក្នុងលិខិតជាលាយលក្ខណ៍អក្សរ លោកឧបនាយករដ្ឋមន្ត្រី សុខ អាន ឆ្លើយតបនឹងកម្រងសំណួររបស់តំណាងរាស្ត្រគណបក្សសមរង្ស៊ី កាលពីខែ ឧសភា បានលើកឡើងថា រហូតមកទល់ពេលនេះ រដ្ឋាភិបាលកម្ពុជា មិនដែលឲ្យ អាជ្ញាប័ណ្ណដល់ក្រុមហ៊ុនប្រេងកាតណាទេ ប៉ុន្តែធ្លាប់បានចុះ កិច្ចព្រមព្រៀងប្រេងកាត ជាមួយគ្នា សម្រាប់ឲ្យក្រុមហ៊ុន ធ្វើការសិក្សា ស្រាវជ្រាវសែ្វងរុករកធនធានរ៉ែ ប្រេង និងឧស្ម័ន។ លោកឧបនាយករដ្ឋមន្ត្រី សុខ អាន បានលើកឡើងថា ក្រុមហ៊ុនប្រេងរ៉ែ ដែល ទទួលបានកិច្ចព្រមព្រៀងប្រេងកាត ពីរដ្ឋាភិបាល កម្ពុជាកន្លងមក និង បច្ចុប្បន្នមានចំនួន ២៤ ក្រុមហ៊ុន ដែលជាក្រុមហ៊ុនមកពីប្រទេសអាមេរិក ជប៉ុន ចិន កូរ៉េ បារាំង ម៉ាឡេស៊ី ឥណ្ឌូនេស៊ី សឹង្ហបូរី វៀតណាម និង ប្រទេសថៃ។ យ៉ាងណាក៏ដោយ កាលពីខែមេសា ឆ្នាំ២០១០នេះ សម្តេចប្រមុខ រាជរដ្ឋាភិបាល ហ៊ុន សែន បានព្រមានដល់ក្រុមហ៊ុនរុករកប្រេងអាមេរិក Chevron ឲ្យចម្រាញ់ទាញយកប្រេងពីបាតសមុទ្រកម្ពុជា នៅឆ្នាំ២០១២ បើ មិនដូច្នោះទេ ក្រុមហ៊ុននេះ នឹងត្រូវដកសិទ្ធិ ឈប់ឲ្យរុករកប្រេងនៅ កម្ពុជា។ ក្រុមហ៊ុន Chevron បានចុះកិច្ចព្រមព្រៀងសម្រាប់ការរុករក ប្រេង នៅប្លុក A ក្នុងសមុទ្រកម្ពុជា កាលពីឆ្នាំ២០០២-២០០៣ ជាមួយនឹង ក្រុមហ៊ុនដៃគូមួយចំនួនទៀត។ ប្លុក A ជាតំបន់ ដែលមានធនធានប្រេង ច្រើនជាងគេ ក្នុងចំណោមតំបន់មានប្រេងចំនួន ៦ ប្លុក នៅដែនសមុទ្រ កម្ពុជា។ អាជ្ញាធរជាតិប្រេងកាតកម្ពុជា បានប្រកាសកាលពីពេលថ្មីៗនេះថា បន្ទាប់ពីការខួរអណ្តូងសាកល្បង កាលពីឆ្នាំ២០០៧ ក្រុមហ៊ុនអាមេរិក Chevron បានព្យាករណ៍ថា នៅប្លុក A អាចមានប្រេងឆៅពី ៤០០ ទៅ ៧០០ លាន ធុង។ ការប៉ាន់ស្មាន បានបង្ហាញថា ក្នុងបាតសមុទ្រកម្ពុជា អាចទាញយកប្រេង ឆៅរហូតដល់ ២ ពាន់លានធុង ដើម្បីយកចំណូល មកអភិវឌ្ឍន៍សេដ្ឋកិច្ច កម្ពុជា ឲ្យចេញផុតពីភាពក្រីក្រ និងបញ្ឈប់ការពឹងផ្អែកលើប្រាក់ ជំនួយបរទេស។ ក៏ប៉ុន្តែព័ត៌មាននៃដំណើរការរុករកប្រេង និងឧស្ម័ន នៅ កម្ពុជា មិនត្រូវបានបើកទូលាយប៉ុន្មានឡើយ៕ -- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to [email protected] To unsubscribe from this group, send email to [email protected] For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org

