ក្រុមហ៊ុនសំណង់ចិនចង់យកបច្ចេកវិទ្យាទំនើបដើម្បីចូលរួមអភិវឌ្ឍន៍កម្ពុជា bayontv.com.kh (11/09/2010 Time11:45am)
ភ្នំពេញ៖ មន្រ្តីអនុប្រធានក្រុមហ៊ុនសំណង់គមនាគមន៍នៃសាធារណរដ្ឋ ប្រជាមានិត ចិនបានថ្លែងកោតសរសើរពីកម្រិតជីវភាពរបស់ប្រជាពល រដ្ឋខ្មែរក្រោម ការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមអៀង សុផល្លែតជំនួយការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនបានលើកឡើងពីខ្លឹមសារជំនួបនោះមកប្រាប់ក្រុមអ្នក កាសែតថា លោក CHEN FEUJIAN អនុប្រធានក្រុមហ៊ុនសំណង់ចិនក្នុងជំនួប មួយជាមួយសម្តេចអគ្គមហា សេនាបតីតេជោហ៊ុន សែននៅក្នុងភូមិគ្រឹះ ក្បែរវិមានឯករាជ្យនាព្រឹកថ្ងៃទី១១ខែ កញ្ញាឆ្នាំ២០១០នេះបាន មានប្រសាសន៍ថា ប្រជាពលរដ្ឋកម្ពុជាមានទឹកមុខសប្បាយរីករាយ ចំពោះកម្រិតជីវភាពដ៏ល្អរបស់ពួកគេនិងបានឃើញសន្ទុះអភិវឌ្ឍន៍រីក ចំរើនយ៉ាងឆាប់រហ័សរបស់កម្ពុជា។ លោក CHEN FEUJIAN បានអោយដឹងថា ក្រុមហ៊ុនរបស់លោកនឹងនាំយកបច្ចេក វិទ្យាទំនើបៗដើម្បីរួមចំណែក ក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជា។ សម្តេចតេជោបានណែនាំអោយលោកCHEN FEUJIANនិងក្រុមហ៊ុនរបស់លោកយក ចិត្តទុកដាក់លើការស្ថាបនាវិស័យហេ ដ្ឋារចនាសម្ព័ន្ធក៏ដូចជាសាង សង់ផ្លួវBOTនៅក្នុងប្រទេសកម្ពុជា៕ -- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to [email protected] To unsubscribe from this group, send email to [email protected] For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org

