ថៃថាសភានឹងអនុម័តកិច្ចព្រមព្រៀងព្រំដែននៅខែតុលា៖ កម្ពុជាស្វាគមន៍ កម្ពុជាប្រកាសត្រៀមជាស្រេចក្នុងការបន្តការងារព្រំដែនជាមួយនឹង ភាគីថៃឡើងវិញ ប្រសិនបើថៃថាសភានឹងអនុម័តកិច្ចព្រមព្រៀងព្រំដែន នៅខែតុលា កម្ពុជា ប្រកាសត្រៀមជាស្រេចក្នុងការបន្តការងារព្រំដែនជាមួយនឹង ភាគីថៃឡើងវិញ ប្រសិនបើថៃថាសភានឹងអនុម័តកិច្ចព្រមព្រៀងព្រំដែន នៅខែតុលា © សុវណ្ណារ៉ា ដោយ ប៉ែន បូណា RFI កម្ពុជាប្រកាសត្រៀមជាស្រេចក្នុងការបន្តការងារព្រំដែន ជាមួយនឹង ភាគីថៃឡើងវិញប្រសិនបើរដ្ឋសភាថៃអនុម័តកិច្ចព្រមព្រៀងទាំងបីលើក ចុងក្រោយដែលគណៈកម្មការព្រំដែននៃប្រទេសទាំងពីរ បានឯកភាពគ្នា កន្លងទៅ។ ការប្រកាសបែបនេះបានធ្វើឡើងបន្ទាប់ពីសារព័ត៌មានថៃបាន ស្រង់សម្តី មន្ត្រីជាន់ខ្ពស់ដែលអះអាងថាកិច្ចព្រមព្រៀងនោះនឹង ត្រូវរដ្ឋសភាថៃ អនុម័តនៅក្នុងអំឡុងខែតុលាខាងមុខ។ ស្របពេល ជាមួយគ្នានេះដែរ រដ្ឋាភិបាលកម្ពុជាបានបង្ហាញជំហរថាខ្លួនត្រៀម ជាស្រេចក្នុងការធ្វើ ម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំគណៈកម្មាធិការ បេតិកភណ្ឌពិភពលោកឆ្នាំ ២០១២។
សម្រាប់ ប្រទេសកម្ពុជាវាគឺជាព័ត៌មានល្អមួយដែលប្រកបដោយភាព វិជ្ជមាន ប្រសិនបើរដ្ឋសភាថៃផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង ទាំងបីដែល គណៈកម្មការចម្រុះទទួលបន្ទុកកិច្ចការព្រំដែនកម្ពុជានិង ថៃបានឯកភាព គ្នានារយៈពេលកន្លងទៅ។ លោកផៃ ស៊ីផាន អ្នកនាំពាក្យ ទីស្តីការគណៈរដ្ឋមន្ត្រីបានអះអាងនៅថ្ងៃនេះថាការ ផ្តល់ សច្ចាប័នរបស់រដ្ឋសភាថៃនឹងអនុញ្ញាតឲ្យគណៈកម្មការព្រំដែន ប្រទេស ទាំងពីរបន្តកិច្ចការរបស់ខ្លួនដើម្បីឈានទៅបញ្ចប់ការងារ ព្រំដែនកម្ពុជាថៃ។ ប្រតិកម្មបែបនេះបានធ្វើឡើងបន្ទាប់ពីសារព័ត៌មានថៃបានស្រង់ សម្តី មន្ត្រីជាន់ខ្ពស់របស់ខ្លួនមកចុះផ្សាយថារដ្ឋសភាថៃគ្រោង នឹង អនុម័តកិច្ចព្រមព្រៀងបញ្ហាព្រំដែនជាមួយកម្ពុជានៅក្នុង អំឡុងខែ តុលាខាងមុខ។ ប៉ុន្តែ គេនៅមិនទាន់ដឹងថាតើព័ត៌មាន នេះនឹងក្លាយជាការពិតឬយ៉ាងណានៅ ឡើយទេ។ យ៉ាងណាក៏ដោយ លោកផៃ ស៊ីផានបានបញ្ជាក់ថាការផ្តល់សច្ចាប័នពី សំណាក់សភាថៃមិនមែនមាន ន័យថាជាការបើកផ្លូវឲ្យមានការចរចា អំពីបញ្ហាព្រះវិហារនោះទេ តែវាគ្រាន់តែជាការបន្តរុករកបង្គោល ព្រំដែនចាស់និងការបោះបង្គោល ព្រំដែនថ្មីមួយចំនួនជំនួសបង្គោល ចាស់ដែលបាត់បង់តែប៉ុណ្ណោះ។ ក្រៅពីនោះកម្ពុជានិងថៃគ្មាន បញ្ហាព្រំដែនដែលត្រូវចរចាគ្នា ឡើយ។ កាលពីពេលថ្មីៗនេះលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានប្រកាសផ្អាក ការងារព្រំដែនទាំងអស់ជាមួយថៃដោយរង់ចាំការផ្តល់ សច្ចាប័ន អនុម័តពីសំណាក់រដ្ឋសភាថៃជាមុនសិន។ គណៈកម្មការព្រំដែនប្រទេស ទាំងពីរបានឯកភាពគ្នាថាត្រូវស្វែងរក បង្គោលព្រំដែនដែលត្រូវ បានបោះក្នុងសម័យបារាំងតាមកិច្ចព្រមព្រៀង ដែលទទួលស្គាល់ជា លក្ខណៈអន្តរជាតិ។ ការឯកភាពគ្នានេះត្រូវបានក្រុមជ្រុលនិយមថៃ បដិសេធនិងរារាំងមិន ឲ្យរដ្ឋសភាថៃអនុម័តទទួលយកឡើយ។ ទន្ទឹមនឹងការអបអរព័ត៌មានជាវិជ្ជមានពីប្រទេសថៃ អ្នកនាំពាក្យ ទីស្តីការគណៈរដ្ឋមន្ត្រីបានឲ្យដឹងថាកម្ពុជាបាន បង្ហាញជំហរ របស់ខ្លួនប្រាប់អង្គការយូណេស្កូថាខ្លួនបានត្រៀមជា ស្រេចហើយ ក្នុងការទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ គណៈកម្មាធិការ បេតិកភណ្ឌពិភពលោកនៅឆ្នាំ២០១២បន្ទាប់ពីប្រទេស ប្រេស៊ីលនិង បារ៉ែន។ លោកផៃ ស៊ីផានអះអាងថាកម្ពុជាមានសក្តានុពលនិងបទពិសោធន៍ គ្រប់គ្រាន់ដើម្បី ទទួលធ្វើម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំដ៏មាន សារៈសំខាន់នេះ៕ -- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to [email protected] To unsubscribe from this group, send email to [email protected] For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org

