( វីវរធំហើយ ចំពោះអតិថិជនណាដែលបានបង់ដើម្បីទិញបន្ទប់នៅនិងGold Towerមួយនេះ )
ផ្អាកការសាងសង់អគារកម្ពស់៤២ជាន់ Gold Tower នៅភ្នំពេញ ដោយ កែវ និមុល 2010-09-12 កាលពីពេលថ្មីៗ នេះ មានសេចក្ដីរាយការណ៍ថា ការសាងសង់អគារខ្ពស់ មួយទៀតឈ្មោះថា ហ្គោល ថោវអឺ (Gold Tower) ដោយថវិកាវិនិយោគរបស់ ក្រុមហ៊ុនប្រទេសកូរ៉េខាងត្បូង បានផ្អាកដំណើរការសាងសង់វិញ។ RFA/An Sophearak ១៨-កក្កដា-២០១០: អគារឈ្មោះ Gold Tower កម្ពស់ ៤២ជាន់ ស្ថិតក្នុង ដំណាក់កាលសាងសង់ នៅក្នុងរាជធានីភ្នំពេញ។ ប្រភពពីអ្នកទទួលខុសត្រូវ និងកម្មករបំពេញការងារនៅកន្លែងសាង សង់អគារ ហ្គោល ថោវអឺ (Gold Tower) បានមានប្រសាសន៍បញ្ជាក់ឲ្យដឹងនៅ ថ្ងៃទី១២ កញ្ញាថា ការងារសាងសង់អគារនេះ បានដល់ជាន់ទី៣១ហើយ ហើយបច្ចុប្បន្នបានផ្អាកការសាងសង់បណ្ដោះអាសន្នសិន។ លោក គីម ជនជាតិកូរ៉េ ដែលជាអ្នកទទួលខុសត្រូវមួយរូប ក្នុងការសាង សង់អគារកម្ពស់៤២ជាន់ របស់ក្រុមហ៊ុនកូរ៉េ បានមានប្រសាសន៍ថា លោក សុំមិននិយាយពីមូលហេតុនៃការផ្អាកសាងសង់បណ្ដោះអាសន្ននេះទេ។ ប្រភពពីកម្មករសំណង់ ដែលបំពេញការងារនៅក្នុងការដ្ឋានសាងសង់អគារ កម្ពស់៤២ជាន់នោះ សុំមិនចេញឈ្មោះ ដោយសារខ្លាចគេមិនហៅធ្វើការ វិញ បានឲ្យវិទ្យុអាស៊ីសេរីដឹងថា ការផ្អាកសកម្មភាពសាងសង់នោះ ចាប់ផ្ដើមតាំងពីដើមខែកញ្ញានេះ ហើយពេលវេលាចាប់ផ្ដើមបន្តសាង សង់វិញនោះ អ្នកទទួលខុសត្រូវមិនបានប្រកាសឲ្យដឹងទេ។ អគារកម្ពស់៤២ជាន់ ដែលមានឈ្មោះថា ហ្គោល ថោវអឺ (Gold Tower) បានចាប់ ផ្ដើមប្រកាសបើកការសាងសង់ កាលពីខែមករា ឆ្នាំ២០០៨ ហើយតាមគម្រោង អគារនេះត្រូវសង់ឲ្យចប់រួចរាល់ នៅឆ្នាំ២០១២ ខាងមុខនេះ ដោយ គម្រោងចំណាយប្រាក់ចំនួន ២៤០លានដុល្លារអាមេរិក។ ក្រុមហ៊ុនជាម្ចាស់ អគារជាក្រុមហ៊ុនរបស់កូរ៉េ មានឈ្មោះថា យន់ វូ (Yon Woo Co.,) ហើយ ក្រុមហ៊ុនទទួលសាងសង់ជាក្រុមហ៊ុនកូរ៉េដែរ មានឈ្មោះថា ហេនីល អ៊ិន យ៉ីនយរ័រីង អែន កុងស្រាក់ស៊ិន (Hanil Engineering & Construction Co.,)។ បុគ្គលិក ក្រុមហ៊ុន យន់ វូ ដែលជាម្ចាស់អគារធ្លាប់បានប្រកាសឲ្យដឹង ថា បន្ទប់ចំនួន៦០% នៃគម្រោងសាងសង់អគារ បានលក់ឲ្យអតិថិជនរួចហើយ ហើយអ្នកទិញទាំងនោះ មានសញ្ជាតិខ្មែរ កូរ៉េ ចិន និងអង់គ្លេស ជាដើម៕ -- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to [email protected] To unsubscribe from this group, send email to [email protected] For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org

