( វីវរធំហើយ​ ចំពោះអតិថិជនណាដែលបានកក់ប្រាក់ដើម្បីទិញបន្ទប់នៅនិងGold
Towerមួយនេះ  )

ផ្អាក​ការ​សាងសង់​អគារ​កម្ពស់​៤២​ជាន់ Gold Tower នៅ​ភ្នំពេញ
ដោយ កែវ និមុល
2010-09-12

កាល​ពី​ពេល​ថ្មីៗ នេះ មាន​សេចក្ដី​រាយការណ៍​ថា ការ​សាង​សង់​អគារ​ខ្ពស់
មួយ​ទៀត​ឈ្មោះ​ថា ហ្គោល ថោវអឺ (Gold Tower) ដោយ​ថវិកា​វិនិយោគ​របស់
ក្រុមហ៊ុន​ប្រទេស​កូរ៉េ​ខាង​ត្បូង បាន​ផ្អាក​ដំណើរ​ការ​សាង​សង់​វិញ​។

RFA/An Sophearak

១៨-កក្កដា-២០១០: អគារ​ឈ្មោះ Gold Tower កម្ពស់ ៤២​ជាន់ ស្ថិត​ក្នុង
ដំណាក់​កាល​សាង​សង់ នៅ​ក្នុង​រាជធានី​ភ្នំពេញ។

ប្រភព​ពី​អ្នក​ទទួល​ខុស​ត្រូវ និង​កម្មករ​បំពេញ​ការ​ងារ​នៅ​កន្លែង​សាង
សង់​អគារ ហ្គោល ថោវអឺ (Gold Tower) បាន​មាន​ប្រសាសន៍​បញ្ជាក់​ឲ្យ​ដឹង​នៅ
ថ្ងៃ​ទី​១២ កញ្ញា​ថា ការ​ងារ​សាង​សង់​អគារ​នេះ បាន​ដល់​ជាន់​ទី​៣១​ហើយ
ហើយ​បច្ចុប្បន្ន​បាន​ផ្អាក​ការ​សាង​សង់​បណ្ដោះ​អាសន្ន​សិន។

លោក គីម ជន​ជាតិ​កូរ៉េ ដែល​ជា​អ្នក​ទទួល​ខុស​ត្រូវ​មួយ​រូប ក្នុង​ការ​សាង
សង់​អគារ​កម្ពស់​៤២​ជាន់ របស់​ក្រុមហ៊ុន​កូរ៉េ បាន​មាន​ប្រសាសន៍​ថា លោក
សុំ​មិន​និយាយ​ពី​មូល​ហេតុ​នៃ​ការ​ផ្អាក​សាង​សង់​បណ្ដោះ​អាសន្ន​នេះ​ទេ។

ប្រភព​ពី​កម្មករ​សំណង់ ដែល​បំពេញ​ការ​ងារ​នៅ​ក្នុង​ការដ្ឋាន​សាង​សង់​អគារ
កម្ពស់​៤២​ជាន់​នោះ សុំ​មិន​ចេញ​ឈ្មោះ ដោយ​សារ​ខ្លាច​គេ​មិន​ហៅ​ធ្វើ​ការ
វិញ បាន​ឲ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង​ថា ការ​ផ្អាក​សកម្មភាព​សាង​សង់​នោះ
ចាប់​ផ្ដើម​តាំង​ពី​ដើម​ខែ​កញ្ញា​នេះ ហើយ​ពេល​វេលា​ចាប់​ផ្ដើម​បន្ត​សាង
សង់​វិញ​នោះ អ្នក​ទទួល​ខុស​ត្រូវ​មិន​បាន​ប្រកាស​ឲ្យ​ដឹង​ទេ។

អគារ​កម្ពស់​៤២​ជាន់ ដែល​មាន​ឈ្មោះ​ថា ហ្គោល ថោវអឺ (Gold Tower) បាន​ចាប់
ផ្ដើម​ប្រកាស​បើក​ការ​សាង​សង់ កាល​ពី​ខែ​មករា ឆ្នាំ​២០០៨ ហើយ​តាម​គម្រោង
អគារ​នេះ​ត្រូវ​សង់​ឲ្យ​ចប់​រួច​រាល់ នៅ​ឆ្នាំ​២០១២ ខាង​មុខ​នេះ ដោយ
គម្រោង​ចំណាយ​ប្រាក់​ចំនួន ២៤០​លាន​ដុល្លារ​អាមេរិក។ ក្រុមហ៊ុន​ជា​ម្ចាស់
អគារ​ជា​ក្រុមហ៊ុន​របស់​កូរ៉េ មាន​ឈ្មោះ​ថា យន់ វូ (Yon Woo Co.,) ហើយ
ក្រុមហ៊ុន​ទទួល​សាង​សង់​ជា​ក្រុមហ៊ុន​កូរ៉េ​ដែរ មាន​ឈ្មោះ​ថា ហេ​នីល អ៊ិន
យ៉ីន​យរ័រីង អែន កុង​ស្រាក់​ស៊ិន (Hanil Engineering & Construction
Co.,)។

បុគ្គលិក ក្រុមហ៊ុន យន់ វូ ដែល​ជា​ម្ចាស់​អគារ​ធ្លាប់​បាន​ប្រកាស​ឲ្យ​ដឹង
ថា បន្ទប់​ចំនួន​៦០% នៃ​គម្រោង​សាង​សង់​អគារ បាន​លក់​ឲ្យ​អតិថិជន​រួច​ហើយ
ហើយ​អ្នក​ទិញ​ទាំង​នោះ មាន​សញ្ជាតិ​ខ្មែរ កូរ៉េ ចិន និង​អង់គ្លេស ជា​ដើម៕

-- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.

To post to this group, send email to [email protected]
To unsubscribe from this group, send email to 
[email protected]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org
  • ... Campatriot People Power CPP កម្លាំងអ្ នកស្នេហាជាតិ
    • ... Campatriot People Power CPP កម្លាំងអ្ នកស្នេហាជាតិ

Reply via email to