សាកលវិទ្យាល័យសហរដ្ឋអាមេរិកមួយផ្ដល់សញ្ញាប័ត្របណ្ឌិតជូនសម្ដេច ជា ស៊ីម cen.com.kh
ដោយ : សេរី (ថ្ងៃទី 13 កញ្ញា 2010) ភ្នំពេញ: សម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភា នៃ ព្រះរាជាណាចក្រកម្ពុជា បានទទួលសញ្ញាប័ត្របណ្ឌិតផ្នែកភាពជា អ្នកដឹកនាំ ជាន់ខ្ពស់នៃកិច្ចការព្រឹទ្ធសភា ពីសាកលវិទ្យាល័យ The Open Seminary រដ្ឋកាលីហ្វ័ញ៉ា សហរដ្ឋអាមេរិក កាលពីព្រឹកថ្ងៃទី១៣ ខែកញ្ញា នេះ នៅវិមានព្រឹទ្ធសភា ។ លោកស្រី ផេង គន្ធាបុរី នាយិកាពិធីការសម្ដេច ជា ស៊ីម បានដកស្រង់ សំដីរបស់លោកបណ្ឌិត អាល់ ហ្វុនសូក្លេតូ (Alfonso Cleto) សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ The Open Seminary រដ្ឋកាលីហ្វ័នីញ៉ា សហរដ្ឋអាមេរិកថា មូលហេតុដែលសាកលវិទ្យាល័យនេះ សម្រេចផ្ដល់សញ្ញាប័ត្រ បណ្ឌិតផ្នែកភាពជាអ្នកដឹកនាំ ជាន់ខ្ពស់នៃកិច្ចការព្រឹទ្ធសភា ជូនដល់ សម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភានៃ ព្រះរាជាណាចក្រកម្ពុជា គឺដោយសារសាកលវិទ្យាល័យនេះ បានស្វែងយល់យ៉ាង ច្បាស់លាស់ ពីប្រវិត្ដរូប ស្នាដៃ និងបទពិសោធន៍លើការដឹកនាំរបស់ សម្ដេច នាពេលកន្លងមកនេះ ។ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ The Open Seminary រដ្ឋ កាលីហ្វ័ញ៉ា សហរដ្ឋអាមេរិករូបនេះបានបញ្ជាក់ថា : “សាកលវិទ្យាល័យ នេះ មានគោលការណ៍មួយថា ការផ្ដល់នូវសញ្ញាប័ត្របណ្ឌិតនេះ គឺធ្វើឡើង តាមការជ្រើសរើសតែឥស្សរជនជាន់ខ្ពស់ ពិសេសៗនៃប្រទេសនីមួយៗ ដើម្បី ផ្ដល់ជូនតែប៉ុណ្ណោះ ដូច្នេះសម្ដេចត្រូវបានជ្រើសរើស សម្រាប់ផ្ដល់ជូន នូវសញ្ញាប័ត្របណ្ឌិតនេះ ពីព្រោះសម្ដេចជាឥស្សរជនដ៏ពិសេសមួយរូប របស់ប្រទេសកម្ពុជា ក្នុងចំណោមឥស្សរជនជាន់ខ្ពស់ដទៃទៀត នៅក្នុងតំបន់ អាស៊ីក៏ដូចជា នៅក្នុងតំបន់ផ្សេងៗទៀតលើសាកលលោក ដែលមានភាពជា អ្នកដឹកនាំដ៏ល្អប្រសើរ ដែលគួរផ្ដល់ជូននូវ សញ្ញាប័ត្របណ្ឌិតនេះ” ។ បណ្ឌិត អាល់ ហ្វុនសូក្លេតូ បានបញ្ជាក់ទៀតថា : “សាកលវិទ្យាល័យ The Open Seminary រដ្ឋកាលីហ្វ័ញ៉ា សហរដ្ឋអាមេរិក មិនអាចផ្ដល់ជូននូវ សញ្ញាប័ត្របណ្ឌិតនេះ ទៅអ្នកធម្មតាបានទេ” ៕ -- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to [email protected] To unsubscribe from this group, send email to [email protected] For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org

