កម្ពុជាទទួលរង្វាន់ពីអង្គការសហប្រជាជាតិក្នុងMDG6 rfi កម្ពុជាបានទទួលការសរសើរពីអ ស ប ក្នុងការប្រយុទ្ធទល់នឹងជម្អឺអេដស៍ © សុវណ្ណារា ដោយ លាង ដឺលុច
រដ្ឋាភិបាលកម្ពុជាបានទទួលការសរសើរពីអង្គការសហប្រជាជាតិ ក្នុងការ សម្រេចកិច្ចការកាត់បន្ថយការឆ្លងរាលដាលមេរោគអេដស៍ គ្រុនចាញ់ និង ជំងឺឆ្លងផ្សេងទៀតដែលស្ថិតនៅក្នុងចំនុចទី៦នៃគោលដៅសហស្សវត្សរ៍។ អង្គការសហប្រជាជាតិបានសរសេរលិខិតកោតសរសើររដ្ឋាភិបាលកម្ពុជាកាល ពីថ្ងៃទី៧កញ្ញា ដើម្បីអញ្ជើញតំណាងរដ្ឋាភិបាលកម្ពុជាមកទទួល រង្វាន់នៅទីក្រុងញូយ៉ក នៅថ្ងៃទី១៩កញ្ញានេះ។ សេចក្តីរាយការណ៍របស់ លាង ដឺលុច 14/09/2010 by លាង ដឺលុច ស្តាប់ (02:11) More នៅល្ងាច ថ្ងៃអាទិត្យទី១៩កញ្ញាខាងមុខនេះ តំណាងរដ្ឋាភិបាលកម្ពុជា នឹងត្រូវឡើងទទួលពានរង្វាន់ពីអង្គការ សហប្រជាជាតិនៅទីក្រុងញូយ៉ក ក្នុងសហរដ្ឋអាមេរិក សម្រាប់ជោគជ័យនៃការសម្រេចគោលដៅសហស្សវត្សរ៍ ចំនុចទី៦របស់ខ្លួន។ គោលដៅសហស្សវត្សរ៍ចំនុចទី៦ គឺការប្រយុទ្ធ ប្រឆាំងការឆ្លងរាលដាលមេរោគអេដស៍ គ្រុនចាញ់ និងជំងឺឆ្លងផ្សេងទៀត។ ព័ត៌មានល្អនេះត្រូវបានបញ្ជាក់ដោយលោកតែង គន្ធី អគ្គលេខាធិការ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។លោកតែង គន្ធីដែលបានវាយតម្លៃថា នេះគឺជាព័ត៌មានដ៏មោទនៈរបស់កម្ពុជា។ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានអត្ថាធិប្បាយ បន្ត ថា រង្វាន់របស់អង្គការសហប្រជាជាតិដែលផ្តល់មកអោយកម្ពុជានេះ គឺជាការឆ្លើយតប និងការលើកទឹកចិត្តដល់កិច្ចខិតខំប្រឹងប្រែងរបស់ មន្ត្រីកម្ពុជា និងអង្គការសង្គមស៊ីវិលទាំងអស់ដែលបានធ្វើការ ក្នុងភាពជាដៃគូយ៉ាង គំរូក្នុងកិច្ចការប្រយុទ្ធប្រឆាំងជំងឺអេដស៍ ជំងឺឆ្លងផ្សេងទៀត។ ការផ្តល់រង្វាន់ដល់កម្ពុជាមិនមែនត្រូវធ្វើឡើងដោយចៃដន្យនោះឡើយ។ អង្គការសហប្រជាជាតិបានមើលឃើញលទ្ធផលការងាររបស់កម្ពុជា។ អត្រា ឆ្លងមេរោគអេដស៍បានធ្លាក់ចុះជាលំដាប់ពី២,២ភាគរយក្នុងចំណោម មនុស្សអាយុពី១៥ទៅ៤៩ឆ្នាំ១៩៩៨មកនៅ០,៩ភាគរយនៅឆ្នាំ២០០៦។ លោកតែង គន្ធីបានបញ្ជាក់ថានៅពេលដែលកម្ពុជាដាក់គោលដៅអោយអត្រាឆ្លងមេរោគ អេដស៍នៅត្រឹមកម្រិតយ៉ាងហោចណាស់០,៦ភាគរយនៅឆ្នាំ២០១៥ នៅក្នុងការ អង្កេតលើកចុងក្រោយនេះដែលនឹងត្រូវបង្ហាញនៅក្នុងត្រីមាស ទី១ ឆ្នាំក្រោយ ត្រូវបានប៉ាន់ស្មានថា អត្រាឆ្លងមេរោគអេដស៏អាចធ្លាក់ មកនៅត្រឹម០,៧ភាគរយរួចទៅហើយ។ ទោះយ៉ាងណាក៏ដោយ សម្រាប់លោកតែង គន្ធី កម្ពុជានឹងមិនភ្លេចខ្លួន ជាមួយរង្វាន់របស់អង្គការសហប្រជាជាតិ នេះឡើយ។ លោកតែង គន្ធីអះអាងថា កម្ពុជានៅព្រួយបារម្ភចំពោះរលកនៃការឆ្លងនៅក្នុងពេលក្រោយនេះ។ នោះ គឺលទ្ធភាពនៃការផ្ទុះការឆ្លងក្នុងចំណោមមនុស្ស៣ក្រុមសព្វថ្ងៃ រួមមាន៖ អ្នកធ្វើការក្នុងកន្លែងសប្បាយ ក្រុមបុរសស្រលាញ់ភេទដូចគ្នា និងក្រុមយុវជនដែលប្រើប្រាស់គ្រឿងញៀន៕ -- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to [email protected] To unsubscribe from this group, send email to [email protected] For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org

