រកឃើញក្បាលយក្សពីរទៀតនៅស្ពានហាល នៃផ្លូវចូលប្រាសាទបន្ទាយឆ្មារ cen.com.kh ដោយ : សុផុន (ថ្ងៃទី 14 កញ្ញា 2010)
លោក យ៉ង់ ចាន់ថា, លោក ពៅ សំណាង, លោក បែក វ៉ារី និង មន្ដ្រីពេលស្វាគមន៍ការរកឃើញក្បាលយក្ស ២ ទៀតនៅស្ពាន ហាលត្បូង ប្រាសាទបន្ទាយឆ្មារ ថ្មពួក-បន្ទាយមានជ័យ: ក្រុមមន្ត្រីវប្បធម៌ និងកម្មករជួសជុលប្រាសាទ បន្ទាយឆ្មារ ស្ថិតនៅឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ អះអាងថា ពួកខ្លួនទើបតែរកឃើញក្បាលយក្ស នៅល្អស្អាតចំនួន ២ ក្បាល ទៀត ដែលកប់ក្នុងភក់នៃគូទឹក ជាប់នឹងស្ពានហាលនៃផ្លូវចូល ខាងត្បូងប្រាសាទ បន្ទាប់ពីវារបេះដាច់ពីខ្លួន ឬដួលរលំនាពេល កន្លងមកយូរហើយ ។ លោក យ៉ង់ ចាន់ថា ប្រធាននាយកដ្ឋានគាំពារ និងអភិរក្សសំណង់បូរាណនៃ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងមន្ត្រីរបស់ខ្លួន, លោក ពៅ សំណាង ប្រធានមន្ទីរវប្បធម៌ខេត្តបន្ទាយមានជ័យ, លោក ប្លែក វ៉ារី អភិបាល ស្រុកថ្មពួក បានទៅទទួល និងពិនិត្យក្បាលយក្សដែលទើបរកឃើញកាលពី ថ្មីៗនេះ ។ ទីនោះជាការដ្ឋានជួសជុល ឡើងវិញរបស់ក្រសួងវប្បធម៌ក្រោម ការប្រើថវិការាជរដ្ឋាភិបាលកម្ពុជា ។ លោក គឹម សុធិន ប្រធានការិយាល័យស្រាវជ្រាវ និងចងក្រងឯកសារសំណង់បូរាណ នៃនាយកដ្ឋានគាំពារ និងអភិរក្សសំណង់បូរាណក្រសួងវប្បធម៌ប្រាប់ថា ៖ ក្បាលយក្ស១ ទើបរកឃើញបានប៉ុន្មានថ្ងៃ ក៏ស្រាប់តែគេរកឃើញក្បាល យក្ស ១ ទៀត នៅក្នុងកសិណជាប់នឹងស្ពានហាល នៃផ្លូវចូលខាងត្បូង ប្រាសាទបន្ទាយឆ្មារ ក្នុងនោះក្បាល១ គ្រោងនឹងយកមកប្រគល់ជូន សារមន្ទីរខេត្តបន្ទាយមានជ័យ និង ១ ទៀតខាងនគរបាលបេតិកភ័ណ្ឌ យកទៅ រក្សាទុកបណ្តោះអាសន្ននៅស្នាក់ការខ្លួនក្នុងប្រាសាទ ។ លោក គឹម សុធិន រំលឹកថា ៖ នៅស្ពានហាលដែលជាការដ្ឋានអភិរក្ស និង អភិវឌ្ឍន៍នេះក្រុមមន្ត្រី និងកម្មករបានរកឃើញខ្លួនយក្ស និងទេវតា ដែលដួលរលំចូលក្នុងភក់ និងដីចំនួន ២៧ រូបហើយ ។ ក្នុងនោះខ្លួន ចំនួន ១១ ត្រូវបានផ្តុំ អោយមានជំហរឡើងវិញ នៅជួរនៃស្ពានហាលផ្លូវ ចូលខាងត្បូង ។ ទោះយ៉ាងណាមន្ត្រីនានាទទួលស្កាល់ថា ៖ គេអាច រក្សាទុកតែខ្លួន និងផ្នែកផ្សេងទៀត នៃថ្មរូបចម្លាក់យក្ស ទេវតា នាគ ឬរូបដទៃទៀតតែក្បាលយក្ស, ក្បាលទេវតា ឬរូបចម្លាក់ក្បាច់សំខាន់ៗ ត្រូវតែជន្លៀសចេញ យកមករក្សាទុកនៅទីមានសុវត្ថិភាពដូចជា នៅ សារមន្ទីរខេត្តបន្ទាយមានជ័យជាដើម ។ មន្ត្រីវប្បធម៌ និងស្រាវជ្រាវសំណង់បូរាណថ្លែងថា ៖ នៅស្ពានហាលនៃ ផ្លូវចូលគ្រប់ទិសទាំង ៤ នៃប្រាសាទបន្ទាយឆ្មារនេះ គឺរូបខ្លួន និង ក្បាលយក្ស និងទេវតាមានចំនួន ៥៤ រូប ដូចរូបយក្ស និងទេវតា ទាញព្រ័ត្រនៅរានហាល នៃខ្លោងទ្វារចូលប្រាសាទអង្គរធំ (ក្រុម ប្រាសាទបាយ័ន) ឬហៅទន្លេអុំ ឯខេត្តសៀមរាបដែរ ។ រូប ៥៤ គឺជា និមិត្តរូបខេត្ត ទាំង ៥៤ នៃអាណាចក្រអធិរាជខ្មែរសម័យមហានគរ ។ លោក យ៉ង់ វ៉ាន់ថា ប្រធាននាយកដ្ឋានគាំពារ និងអភិរក្សសំណង់បូរាណ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រាប់ថា ៖ គម្រោងរបស់ក្រសួងវប្បធម៌ នៃរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួសជុលប្រាសាទបន្ទាយឆ្មារ គឺត្រូវ បន្តនៅឆ្នាំ ២០១០-២០១១ ទៀត ។ ក្នុងនោះមានពង្រីកពង្រឹងលូបង្ហូរទឹក ចេញពីប្រាសាទ និងគូទឹក និងជួសជុលស្ពានហាលខាងត្បូងជំហានពីរ ។ មន្ត្រីនិយាយដែរថា ៖ ប្រាសាទបន្ទាយឆ្មារនឹងក្លាយជាប្រាសាទលំដាប់ ទី២ បន្ទាប់ពីប្រាសាទសំបូរព្រៃគុហ៍ ខេត្តកំពង់ធំ ដែលកម្ពុជាត្រូវ ស្នើសុំចុះបញ្ជីជាបេតិកភ័ណ្ឌវប្បធម៌ពិភពលោក ៕ -- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to [email protected] To unsubscribe from this group, send email to [email protected] For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org

