នោះគ្រាន់តែទស្សនៈផ្ទាល់របស់លោកមន្រ្តីរូបនោះ ប្រត្តិកម្មបែបហ្នឹង មិនមែនហៅថានយោបាយស្មើរភាពទេ
ក្នុងរបបពហុបក្ស គេត្រូវទុកសិទ្ធឲ្យរាស្រ្តមានយោបល់។ ខុសនិងត្រូវ វាជារឿងធម្មតាសម្រាប់សង្គមជាតិដែលត្រូវ កែសម្រួល តែបើបិទភ្នែកកាត់ទោសអ្នកដ៏ទៃ ដោយគ្មានការថ្លឹងថ្លែង មិនមែនជាទង្វើរអ្នកប្រជាធិបតេយ្យឡើយ។ > Date: Wed, 15 Sep 2010 00:16:59 -0400 > Subject: មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ហៅរបាយការណ៍ ស្តីពី > កម្ពុជាត្រូវបានបំបិទមាត់ ថាបានបំរើឱ្យនយោបាយបក្សប្រឆាំង > From: [email protected] > To: [email protected] > > មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ហៅរបាយការណ៍ ស្តីពី កម្ពុជាត្រូវបាន > បំបិទមាត់ ថាបានបំរើឱ្យនយោបាយបក្សប្រឆាំង > cem.com.kh > ភ្នំពេញ: មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ > ២០១០ បានធ្វើការផ្សព្វផ្សាយនូវរបាយការណ៍ ស្តីពី សេរីភាពខាងបញ្ចោញ > មតិ នៅកម្ពុជា ដែលមានចំណងជើងថា កម្ពុជាត្រូវបានបំបិទមាត់៖ > លទ្ធិប្រជាធិបតេយ្យស្ថិតក្នុងគ្រោះថ្នាក់?។ > ក៏ប៉ុន្តែត្រូវបាន មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ចាត់ទុកថា ជា > របាយការណ៍ ដែលមានលក្ខណៈគាំទ្រ និងបំរើនយោបាយឱ្យបក្សប្រឆាំង > ពីព្រោះរបាយការណ៍នោះ មិនបង្ហាញនូវការពិត ក្នុងប្រទេសកម្ពុជាទេ។ > > ក្នុងសន្និសីទកាសែត នៅព្រឹកមិញ លោក អ៊ូ វីរៈ នាយកមជ្ឈមណ្ឌល > សិទ្ធិមនុស្សកម្ពុជា បានមានប្រសាសន៍ថា របាយការណ៍នេះ មិនមែនជា > របាយការណ៍រិះគន់រាជរដ្ឋាភិបាលទេ គឺគ្រាន់តែរំលឹកថា > លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា កំពុងតែប្រឈមនឹងគ្រោះថ្នាក់ បើសិន > ស្ថានភាពនៅដូចសព្វថ្ងៃនេះ កម្ពុជាអាចឈានទៅរកការគ្រប់គ្រងប្រទេស > តែគណបក្សតែមួយ ទោះបីជាមានការបោះឆ្នោតជារៀងរាល់អាណត្តិយ៉ាង > ទៀងទាត់ក៏ដោយ។ > លោក អ៊ូ វីរៈ បានបន្តថា អ្នកតំណាងរាស្ត្រនៃគណបក្សប្រឆាំង ពុំ > អាចបំពេញតាមតួនាទីរបស់ខ្លួន ឱ្យបានពេញលេញទេ ព្រមទាំងសកម្មជន > សិទ្ធិមនុស្សមួយចំនួន ត្រូវប្រឈមការគំរាមកំហែង និងរឹតត្បិតសេរីភាព > បញ្ចេញមតិ។ > ដោយឡែកលោកស្រី ពុង ឈីវកេក នាយិការអង្គការសិទ្ធិមនុស្ស លីកាដូ > បានជម្រុញឱ្យរដ្ឋាភិបាល ដែលកើតចេញពីការបោះឆ្នោត ត្រូវតែគោរពតាម > ច្បាប់រដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដូចជា គោរព > លទ្ធិប្រជាធិតេយ្យ សិទ្ធិមនុស្ស សិទ្ធិនយោបាយ និងសេរីភាពបញ្ចោញមតិ > ៘ > យ៉ាងណាក៏ដោយ មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល លោក ទិត សុធា និងជា > អ្នកនាំពាក្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស របស់ > ទីស្តីការគណៈរដ្ឋមន្ត្រី បានលើកឡើងថា របាយការណ៍ ដែលចេញផ្សាយនៅថ្ងៃនេះ > បាន និងកំពុងតែនិយាយបំផ្លើសពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងពេលដែល > មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា កំពុងតែធ្វើសកម្មភាពរបស់ខ្លួន បំរើ > ឱ្យនយោបាយគណបក្សប្រឆាំង បានដោយសេរី។ > លោក ទិត សុធា ក៏បានលើកឡើងថា របាយការណ៍នោះ គ្មានមូលដ្ឋានពិត > និងត្រូវបានចងក្រង ដោយក្រុមអង្គការក្រៅរដ្ឋាភិបាល ដែលមាននិន្នាការ > ប្រឆាំងរាជរដ្ឋាភិបាល ដោយពុំបានឆ្លុះបញ្ចំងពីការពិតជាក់ស្តែងនៅ > កម្ពុជាឡើយ ពីព្រោះបច្ទុប្បន្ននេះ រដ្ឋាភិបាលបានបើកទូលាយនូវសើភាព > បញ្ចេញមតិ ការគោរពច្បាប់ និងគោរពសិទ្ធិមនុស្ស ស្របតាម > លទ្ឋិប្រជាធិបតេយ្យ។ > លោក ទិត សុធា បានស្តីបន្ទោសថា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា > គឺគ្រាន់តែទទួលរបាយការណ៍មួយជ្រុង ពីបណ្តាអង្គការក្រៅរដ្ឋាភិបាល > ដែលគាំទ្រគណបក្សប្រឆាំង និងសរសេរគ្រាន់តែបំពេញចិត្តម្ចាស់ជំនួយ > របស់ខ្លួនតែប៉ុណ្ណោះ។ > លោក ទិត សុធា បានបន្តថា ក្រុមអង្គការក្រៅរដ្ឋាភិបាល គឺពុំ > អាចដាក់គំនាបណាមួយ មកលើរដ្ឋាភិបាលឱ្យធ្វើអ្វីតាមគំនិតខ្លួន > បានទេ ពីព្រោះក្រុមគណបក្សប្រឆាំងមួយចំនួន បានបំពេញតួនាទីហួស > ព្រំដែន ដែលរអិលធ្លាក់ចូលក្នុងភាពអនាធិបតេយ្យ ហើយពួកគេត្រូវតែ > ប្រឈមតាមផ្លូវច្បាប់។ > ចំណែកលោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្ស សម រង្ស៊ី ពុំបានធ្វើ > អត្ថាធិប្បាយយ៉ាងណាទេ ចំពោះរបាយការណ៍សិទ្ធិមនុស្សនេះ ដោយលោកបាន > អះអាងថា ជាប់ប្រជុំ ហើយបិទផ្តាច់ទូរស័ព្ទ។ > យ៉ាងណាក៏ដោយ លោក អ៊ូ វីរៈ បានអះអាងការពារនូវរបាយការណ៍របស់ > ខ្លួនថា របាយការណ៍នេះ មិនមែនជាការរិះគន់រាជរដ្ឋាភិបាលទាំងស្រុងទេ > ប៉ុន្តែរបាយការណ៍នោះ ត្រូវបានសរសេរតាមមុំទាំង ៥ របស់រដ្ឋាភិបាល > ដែលបង្ហាញឱ្យឃើញយ៉ាងច្បាស់ពីការរឹតត្បិត នូវសេរីភាពបញ្ចោញមតិ > ការមិនគោរពច្បាប់ ដែលអាចឈានទៅការគ្រប់គ្រងប្រទេស ដោយគណបក្សតែ > មួយ។ > របាយការណ៍ ចងក្រងជាសៀវភៅកម្រាស់ ៩៥ ទំព័រ ជាភាសាខ្មែរ និង > អង់គ្លេស ដែលមានក្របពណ៌ខ្មៅ រូបថ្លុក បុរសម្នាក់ត្រូវគេ > ចងស្លាបសេក និងបិទមាត់ លុតចង្គង់ មុខក្បាលមេក្រូ ត្រូវបានចែកដល់ > ក្រុមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ កាលពីព្រឹកថ្ងៃទី១៤ ខែកញ្ញា > ឆ្នាំ២០១០ គឺមុនមួយថ្ងៃ នៃទិវាលទ្ធិប្រជាធិបតេយ្យពិភពលោក ដែលនឹង > ប្រារព្ធឡើងនៅថ្ងៃទី១៥ ខែកញ្ញា៕ > > -- > You received this message because you are subscribed to the Google Groups > "Cambodia Discussion (CAMDISC) - www.cambodia.org" group. > This is an unmoderated forum. Please refrain from using foul language. > Thank you for your understanding. Peace among us and in Cambodia. > > To post to this group, send email to [email protected] > To unsubscribe from this group, send email to > [email protected] > For more options, visit this group at http://groups.google.com/group/camdisc > Learn more - http://www.cambodia.org -- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to [email protected] To unsubscribe from this group, send email to [email protected] For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org

