​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល ហៅ​របាយការណ៍ ស្តីពី កម្ពុជា​ត្រូវបាន
បំបិទ​មាត់​ ​ថា​បាន​បំរើ​ឱ្យ​នយោបាយ​បក្សប្រឆាំង
cem.com.kh
ភ្នំពេញ: មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា នៅ​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ
២០១០ បាន​ធ្វើ​ការផ្សព្វផ្សាយ​នូវ​របាយការណ៍ ស្តីពី សេរីភាព​ខាង​បញ្ចោ​ញ
មតិ នៅ​កម្ពុជា ដែល​មាន​ចំណងជើង​ថា កម្ពុជា​ត្រូវបាន​បំបិទ​មាត់​៖
លទ្ធិប្រជាធិបតេយ្យ​ស្ថិតក្នុង​គ្រោះថ្នាក់​?​។
​ក៏ប៉ុន្តែ​ត្រូវ​បាន​ មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល ចាត់ទុកថា ជា
របាយការណ៍ ដែល​មាន​លក្ខណៈ​គាំទ្រ និង​បំរើ​នយោបាយ​ឱ្យ​បក្សប្រឆាំង
ពីព្រោះ​របាយការណ៍​នោះ មិន​បង្ហាញ​នូវ​ការពិត ក្នុងប្រទេស​កម្ពុជា​ទេ​។

​    ​ក្នុង​សន្និសីទកាសែត នៅ​ព្រឹក​មិញ លោក អ៊ូ វីរៈ នាយក​មជ្ឈមណ្ឌល
សិទ្ធិមនុស្ស​កម្ពុជា បាន​មានប្រសាសន៍ថា របាយការណ៍​នេះ មិនមែនជា
របាយការណ៍​រិះគន់​រាជរដ្ឋាភិបាល​ទេ គឺ​គ្រាន់តែ​រំលឹកថា
លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា កំពុងតែ​ប្រឈម​នឹង​គ្រោះថ្នាក់ បើសិន
ស្ថានភាព​នៅ​ដូច​សព្វថ្ងៃនេះ កម្ពុជា​អាច​ឈាន​ទៅរក​ការគ្រប់គ្រង​ប្រទេស
តែ​គណបក្ស​តែមួយ ទោះបីជា​មាន​ការបោះឆ្នោត​ជា​រៀងរាល់​អាណត្តិ​យ៉ាង
ទៀងទាត់​ក៏ដោយ​។
​    ​លោក អ៊ូ វីរៈ បាន​បន្តថា អ្នកតំណាងរាស្ត្រ​នៃ​គណបក្សប្រឆាំង ពុំ
អាច​បំពេញ​តាម​តួនាទី​របស់​ខ្លួន ឱ្យបាន​ពេញលេញ​ទេ ព្រមទាំង​សកម្មជន
សិទ្ធិ​មនុស្ស​មួយចំនួន ត្រូវ​ប្រឈម​ការគំរាមកំហែង និង​រឹតត្បិត​សេរីភាព
បញ្ចេញមតិ​។
​    ​ដោយឡែក​លោក​ស្រី ពុង ឈី​វ​កេក នាយិការ​អង្គការ​សិទ្ធិមនុស្ស លីកាដូ
បាន​ជម្រុញ​ឱ្យ​រដ្ឋាភិបាល ដែល​កើតចេញ​ពី​ការបោះឆ្នោត ត្រូវតែ​គោរព​តាម
ច្បាប់​រដ្ឋធម្មនុញ្ញ និង​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ដូចជា គោរព
លទ្ធិ​ប្រជាធិតេយ្យ សិទ្ធិមនុស្ស សិទ្ធិ​នយោបាយ និង​សេរីភាព​បញ្ចោ​ញ​មតិ
៘
​    ​យ៉ាងណាក៏ដោយ មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល លោក ទិត សុធា និង​ជា
អ្នកនាំពាក្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស របស់
ទីស្តីការគណៈរដ្ឋមន្ត្រី បាន​លើកឡើង​ថា របាយការណ៍ ដែល​ចេញផ្សាយ​នៅថ្ងៃនេះ
បាន និង​កំពុងតែ​និយាយ​បំផ្លើស​ពី​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងពេល​ដែល
មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា កំពុងតែ​ធ្វើ​សកម្មភាព​របស់​ខ្លួន បំរើ
ឱ្យ​នយោបាយ​គណបក្សប្រឆាំង បាន​ដោយ​សេរី​។
​    ​លោក ទិត សុធា ក៏បាន​លើកឡើង​ថា របាយការណ៍​នោះ គ្មាន​មូលដ្ឋាន​ពិត
និង​ត្រូវបាន​ចងក្រង ដោយ​ក្រុម​អង្គការក្រៅរដ្ឋាភិបាល ដែល​មាន​និន្នាការ
ប្រឆាំង​រាជរដ្ឋាភិបាល ដោយ​ពុំ​បាន​ឆ្លុះ​បញ្ចំង​ពី​ការពិត​ជាក់ស្តែង​នៅ
កម្ពុជា​ឡើយ ពីព្រោះ​បច្ទុប្បន្ននេះ រដ្ឋាភិបាល​បាន​បើក​ទូលាយ​នូវ​សើ​ភាព
បញ្ចេញមតិ ការគោរព​ច្បាប់ និង​គោរព​សិទ្ធិមនុស្ស ស្រប​តាម
លទ្ឋិប្រជាធិបតេយ្យ​។
​     ​លោក ទិត សុធា បាន​ស្តីបន្ទោស​ថា មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា
គឺ​គ្រាន់តែ​ទទួល​របាយការណ៍​មួយ​ជ្រុង ពី​បណ្តា​អង្គការក្រៅរដ្ឋាភិបាល
ដែល​គាំទ្រ​គណបក្សប្រឆាំង និង​សរសេរ​គ្រាន់តែ​បំពេញចិត្ត​ម្ចាស់​ជំនួយ
របស់​ខ្លួន​តែ​ប៉ុណ្ណោះ​។
​     ​លោក ទិត សុធា បាន​បន្តថា ក្រុម​អង្គការក្រៅរដ្ឋាភិបាល គឺ​ពុំ
អាចដាក់​គំនាប​ណាមួយ មកលើ​រដ្ឋាភិបាល​ឱ្យ​ធ្វើ​អ្វី​តាម​គំនិត​ខ្លួន
បានទេ ពី​ព្រោះ​ក្រុម​គណបក្ស​ប្រឆាំង​មួយចំនួន បាន​បំពេញ​តួនាទី​ហួស
ព្រំដែន ដែល​រអិល​ធ្លាក់​ចូល​ក្នុង​ភាពអនាធិបតេយ្យ ហើយ​ពួកគេ​ត្រូវតែ
ប្រឈម​តាម​ផ្លូវច្បាប់​។
​    ​ចំណែក​លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស សម រង្ស៊ី ពុំ​បាន​ធ្វើ
អត្ថាធិប្បាយ​យ៉ាងណាទេ ចំពោះ​របាយការណ៍​សិទ្ធិមនុស្ស​នេះ ដោយ​លោក​បាន
អះអាងថា ជាប់​ប្រជុំ ហើយ​បិទ​ផ្តាច់​ទូរស័ព្ទ​។
​    ​យ៉ាងណាក៏ដោយ លោក អ៊ូ វីរៈ បាន​អះអាង​ការពារ​នូវ​របាយការណ៍​របស់
ខ្លួន​ថា របាយការណ៍​នេះ មិនមែន​ជា​ការរិះគន់​រាជរដ្ឋាភិបាល​ទាំង​ស្រុង​ទេ
ប៉ុន្តែ​របាយការណ៍​នោះ ត្រូវ​បាន​សរសេរ​តាម​មុំ​ទាំង ៥ របស់​រដ្ឋាភិបាល
ដែល​បង្ហាញ​ឱ្យឃើញ​យ៉ាងច្បាស់​ពី​ការ​រឹត​ត្បិត នូវ​សេរីភាព​បញ្ចោ​ញ​មតិ
ការ​មិន​គោរព​ច្បាប់ ដែល​អាច​ឈាន​ទៅ​ការគ្រប់គ្រង​ប្រទេស ដោយ​គណបក្ស​តែ
មួយ​។
​    ​របាយការណ៍ ចងក្រង​ជា​សៀវភៅ​កម្រាស់ ៩៥ ទំព័រ ជា​ភាសា​ខ្មែរ និង
អង់គ្លេស ដែល​មាន​ក្រប​ពណ៌​ខ្មៅ រូប​ថ្លុក បុរស​ម្នាក់​ត្រូវ​គេ
ចងស្លាបសេក និង​បិទមាត់ លុត​ចង្គង់ មុខ​ក្បាល​មេក្រូ ត្រូវបាន​ចែក​ដល់
ក្រុម​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែ​កញ្ញា
ឆ្នាំ​២០១០ គឺ​មុន​មួយថ្ងៃ នៃ​ទិវា​លទ្ធិប្រជាធិបតេយ្យ​ពិភពលោក ដែល​នឹង
ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​ទី​១៥ ខែ​កញ្ញា​៕

-- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.

To post to this group, send email to [email protected]
To unsubscribe from this group, send email to 
[email protected]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org
  • ... Campatriot People Power CPP កម្លាំងអ្ នកស្នេហាជាតិ
    • ... Krakmo Kaing
    • ... Watkeo Kuma
      • ... Khmer Young

Reply via email to