ចិន​ផ្ដល់​ប្រព័ន្ធ​គមនាគមន៍​សុវត្ថិភាព​គ្រាអាសន្ន ដល់​លេខាធិការដ្ឋាន
នៃ​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ភេរវកម្ម

cen.com.kh

ដោយ : សេរី (ថ្ងៃទី 16 កញ្ញា 2010)
ភ្នំពេញ: ប្រព័ន្ធ​គមនាគមន៍​សុវត្ថិភាព​គ្រាអាសន្ន (ECV System) ត្រូវបាន
ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា ប្រគល់ជូន​លេខាធិការដ្ឋាន នៃ
គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ភេរវកម្ម កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែកញ្ញា​នេះ
ដើម្បី​ជា​ផ្នែក​មួយ​នៃ​ការទប់ស្កាត់​នូវ​គ្រោះមហន្ដរាយ​ជាយថាហេតុ ឬក៏
ការគំរាមកំហែង​ក៏ដូចជា​ហានិភ័យ​ផ្សេងៗ ដែល​បណ្ដាលមកពី​អំពើ​ភេរវកម្ម ។

​     ​បើ​តាម​របាយការណ៍​មួយ​របស់​ភាគី​ចិន​បានឲ្យដឹងថា ប្រព័ន្ធ
គមនាគមន៍​សុវត្ថិភាព​គ្រាអាសន្ន​នេះ មាន​ប្រយោជន៍ ដែល​អាច​ជួយ​ធ្វើ
ការទំនាក់ទំនង​ជាបន្ទាន់ ដែល​ប្រព័ន្ធ​នេះ​អាច​ប្រើប្រាស់​បាន​គ្រប់​គ្រា
អាសន្ន បើ​ទោះ​ជា​ប្រព័ន្ធ​ភ្លើង ប្រព័ន្ធ​ទូរស័ព្ទ​ទាំងអស់ ត្រូវបាន
កាត់ផ្ដាច់ ឬ​នៅ​ក្រោម​ស្ថានភាព​ដ៏​អាក្រក់ ដែល​តម្រូវ​ការជួយ​សង្គ្រោះ
ក៏ដោយ ។

​     ​លោក​ឧត្ដមសេនីយ៍ត្រី ហ៊ុន ម៉ា​ណែ​ត អនុប្រធាន​ប្រចាំការ​នៃ
លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ជាតិ ប្រឆាំង​ភេរវកម្ម​បាន​ថ្លែង
នៅក្នុង​ពិធី​ប្រគល់​-​ទទួល ប្រព័ន្ធ​គមនាគមន៍​សុវត្ថិភាព​គ្រាអាសន្ន នោះ
ថា : “​ប្រព័ន្ធ​គមនាគមន៍​សុវត្ថិភាព​គ្រាអាសន្ន​នេះ គឺ​ពិតជា​មាន
សារៈសំខាន់​យ៉ាង​មហាសាល ដល់​អង្គភាព​ប្រឆាំង​ភេរវកម្ម​របស់​កម្ពុជា
ស្របពេល​ដែល​លេខាធិកា​រដ្ឋា​ន នៃ​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ភេរវកម្ម
កំពុង​ជួបប្រទះ​ការខ្វះខាត នា​ពេលកន្លងមក​” ។

​    ​លោក​បាន​មានប្រសាសន៍​បន្ដ​ថា : “​ចាប់តាំងពី​មាន​ព្រឹត្ដិការណ៍
វាយប្រហា​រ​ភេរវកម្ម ទៅលើ​អគារ​ពាណិជ្ជកម្ម​ពិភពលោក នៅ​ទីក្រុង​ញូវយ៉ក
សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០០១ និង​ការវាយប្រហារ
ភេរវកម្ម​ជា​បន្ដបន្ទាប់​ពាសពេញ​សាកលលោក ក៏ដូចជា​នៅ​ក្នុង​តំបន់ បាន
ជម្រុញ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា ចាំបាច់​ត្រូវ​ប្រកាន់យក​នូវ​វិធានការ
សន្ដិសុខ​ម៉ឺងម៉ាត់​មួយចំនួន ដើម្បី​ទប់ស្កាត់​ឲ្យបាន​នូវ​មហន្ដរាយ​ណាមួយ
ជា​យថាហេតុ​” ។

​    ​លោក​ក៏​បាន​បញ្ជាក់ថា : “​ទោះបីជា​មាន​ការវាយតម្លៃ​ថា
ការគំរាមកំហែង​ភេរវកម្ម​នៅ​កម្ពុជា មាន​កម្រិត​ទាប​យ៉ាងណាក៏ដោយ ក៏​នៅ​មាន
ភស្ដុតាង​មួយចំនួន​ផងដែរ ដែល​បាន​បង្ហាញថា បញ្ហា​ភេរវកម្ម គឺជា
ការគំរាមកំហែង​យ៉ាង​ពិតប្រាកដ ចំពោះ​សន្ដិសុខ និង​ស្ថេរភាព​សង្គម ជាពិសេស
ហានិភ័យ ដែល​កម្ពុជា​អាច​ក្លាយជា​កន្លែង​ជ្រកកោន ដ៏​មាន​សុវត្ថិភាព​របស់
ក្រុម​ភេរ​វករ​” ។
​    ​លោក​ទេសរដ្ឋមន្ដ្រី ឱម យិនទៀង អនុប្រធាន​លេខាធិការដ្ឋាន​នៃ
គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ភេរវកម្ម បាន​មានប្រសាសន៍ថា : “​ការប្រឆាំង
ភេរវកម្ម គឺជា​កិច្ចការ​ដែល​ទាមទារ​ឲ្យមាន​កិច្ចសហប្រតិបត្ដិការ​ជាតិ និង
អន្ដរជាតិ ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី ពហុភាគី ទាំង​កម្រិត​តំបន់ និង
ពិភពលោក​” ។

​     ​ទន្ទឹមនឹងនេះ​លោក​បាន​មានប្រសាសន៍ថា : “​ការផ្ដល់​នូវ​ប្រព័ន្ធ
គមនាគមន៍​សុវត្ថិភាព​គ្រាអាសន្ន នៅ​ក្នុង​ថ្ងៃនេះ គឺជា​ការចូលរួម​ចំណែក
ដ៏​ធំ​មួយ ក្នុង​ការពង្រឹង​សមត្ថភាព​របស់​លេខាធិការដ្ឋាន នៃ
គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ភេរវកម្ម និង​សម្រាប់​ការប្រើប្រាស់
ក្នុងករណី​អាសន្ន​ណាមួយ ដែល​មាន​ចរិត​គំរាមកំហែង​បែប​ភេរវកម្ម ដើម្បី
ធានា​នូវ​សន្ដិសុខ​ជាតិ និង​ចូលរួម​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​នូវ
ការទប់ស្កាត់ និង​ប្រឆាំង​នូវ​អំពើ​ភេរវកម្ម​ពិភពលោក​” ៕

-- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.

To post to this group, send email to [email protected]
To unsubscribe from this group, send email to 
[email protected]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org
  • ... Campatriot People Power CPP កម្លាំងអ្ នកស្នេហាជាតិ
    • ... Krakmo Kaing
    • ... Watkeo Kuma

Reply via email to