នៅសម័យខ្មែរក្រហម ចិនលបស្ងាត់ៗជួយខ្មែរ រាស្រ្តអត់បាយស្លាប់
សម័យចិនចេញមុខជួយខ្មែរ សង្ស័យតែ........ > Date: Thu, 16 Sep 2010 01:25:43 -0400 > Subject: ចិនផ្ដល់ប្រព័ន្ធគមនាគមន៍សុវត្ថិភាពគ្រាអាសន្ន ដល់លេខាធិការដ្ឋាន > នៃគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម > From: [email protected] > To: [email protected] > > ចិនផ្ដល់ប្រព័ន្ធគមនាគមន៍សុវត្ថិភាពគ្រាអាសន្ន ដល់លេខាធិការដ្ឋាន > នៃគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម > > cen.com.kh > > ដោយ : សេរី (ថ្ងៃទី 16 កញ្ញា 2010) > ភ្នំពេញ: ប្រព័ន្ធគមនាគមន៍សុវត្ថិភាពគ្រាអាសន្ន (ECV System) ត្រូវបាន > ស្ថានទូតចិនប្រចាំនៅកម្ពុជា ប្រគល់ជូនលេខាធិការដ្ឋាន នៃ > គណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម កាលពីព្រឹកថ្ងៃទី១៥ ខែកញ្ញានេះ > ដើម្បីជាផ្នែកមួយនៃការទប់ស្កាត់នូវគ្រោះមហន្ដរាយជាយថាហេតុ ឬក៏ > ការគំរាមកំហែងក៏ដូចជាហានិភ័យផ្សេងៗ ដែលបណ្ដាលមកពីអំពើភេរវកម្ម ។ > > បើតាមរបាយការណ៍មួយរបស់ភាគីចិនបានឲ្យដឹងថា ប្រព័ន្ធ > គមនាគមន៍សុវត្ថិភាពគ្រាអាសន្ននេះ មានប្រយោជន៍ ដែលអាចជួយធ្វើ > ការទំនាក់ទំនងជាបន្ទាន់ ដែលប្រព័ន្ធនេះអាចប្រើប្រាស់បានគ្រប់គ្រា > អាសន្ន បើទោះជាប្រព័ន្ធភ្លើង ប្រព័ន្ធទូរស័ព្ទទាំងអស់ ត្រូវបាន > កាត់ផ្ដាច់ ឬនៅក្រោមស្ថានភាពដ៏អាក្រក់ ដែលតម្រូវការជួយសង្គ្រោះ > ក៏ដោយ ។ > > លោកឧត្ដមសេនីយ៍ត្រី ហ៊ុន ម៉ាណែត អនុប្រធានប្រចាំការនៃ > លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិ ប្រឆាំងភេរវកម្មបានថ្លែង > នៅក្នុងពិធីប្រគល់-ទទួល ប្រព័ន្ធគមនាគមន៍សុវត្ថិភាពគ្រាអាសន្ន នោះ > ថា : “ប្រព័ន្ធគមនាគមន៍សុវត្ថិភាពគ្រាអាសន្ននេះ គឺពិតជាមាន > សារៈសំខាន់យ៉ាងមហាសាល ដល់អង្គភាពប្រឆាំងភេរវកម្មរបស់កម្ពុជា > ស្របពេលដែលលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម > កំពុងជួបប្រទះការខ្វះខាត នាពេលកន្លងមក” ។ > > លោកបានមានប្រសាសន៍បន្ដថា : “ចាប់តាំងពីមានព្រឹត្ដិការណ៍ > វាយប្រហារភេរវកម្ម ទៅលើអគារពាណិជ្ជកម្មពិភពលោក នៅទីក្រុងញូវយ៉ក > សហរដ្ឋអាមេរិក កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ និងការវាយប្រហារ > ភេរវកម្មជាបន្ដបន្ទាប់ពាសពេញសាកលលោក ក៏ដូចជានៅក្នុងតំបន់ បាន > ជម្រុញឲ្យរាជរដ្ឋាភិបាលកម្ពុជា ចាំបាច់ត្រូវប្រកាន់យកនូវវិធានការ > សន្ដិសុខម៉ឺងម៉ាត់មួយចំនួន ដើម្បីទប់ស្កាត់ឲ្យបាននូវមហន្ដរាយណាមួយ > ជាយថាហេតុ” ។ > > លោកក៏បានបញ្ជាក់ថា : “ទោះបីជាមានការវាយតម្លៃថា > ការគំរាមកំហែងភេរវកម្មនៅកម្ពុជា មានកម្រិតទាបយ៉ាងណាក៏ដោយ ក៏នៅមាន > ភស្ដុតាងមួយចំនួនផងដែរ ដែលបានបង្ហាញថា បញ្ហាភេរវកម្ម គឺជា > ការគំរាមកំហែងយ៉ាងពិតប្រាកដ ចំពោះសន្ដិសុខ និងស្ថេរភាពសង្គម ជាពិសេស > ហានិភ័យ ដែលកម្ពុជាអាចក្លាយជាកន្លែងជ្រកកោន ដ៏មានសុវត្ថិភាពរបស់ > ក្រុមភេរវករ” ។ > លោកទេសរដ្ឋមន្ដ្រី ឱម យិនទៀង អនុប្រធានលេខាធិការដ្ឋាននៃ > គណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម បានមានប្រសាសន៍ថា : “ការប្រឆាំង > ភេរវកម្ម គឺជាកិច្ចការដែលទាមទារឲ្យមានកិច្ចសហប្រតិបត្ដិការជាតិ និង > អន្ដរជាតិ ក្នុងក្របខ័ណ្ឌទ្វេភាគី ពហុភាគី ទាំងកម្រិតតំបន់ និង > ពិភពលោក” ។ > > ទន្ទឹមនឹងនេះលោកបានមានប្រសាសន៍ថា : “ការផ្ដល់នូវប្រព័ន្ធ > គមនាគមន៍សុវត្ថិភាពគ្រាអាសន្ន នៅក្នុងថ្ងៃនេះ គឺជាការចូលរួមចំណែក > ដ៏ធំមួយ ក្នុងការពង្រឹងសមត្ថភាពរបស់លេខាធិការដ្ឋាន នៃ > គណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម និងសម្រាប់ការប្រើប្រាស់ > ក្នុងករណីអាសន្នណាមួយ ដែលមានចរិតគំរាមកំហែងបែបភេរវកម្ម ដើម្បី > ធានានូវសន្ដិសុខជាតិ និងចូលរួមឲ្យកាន់តែមានប្រសិទ្ធភាពនូវ > ការទប់ស្កាត់ និងប្រឆាំងនូវអំពើភេរវកម្មពិភពលោក” ៕ > > -- > You received this message because you are subscribed to the Google Groups > "Cambodia Discussion (CAMDISC) - www.cambodia.org" group. > This is an unmoderated forum. Please refrain from using foul language. > Thank you for your understanding. Peace among us and in Cambodia. > > To post to this group, send email to [email protected] > To unsubscribe from this group, send email to > [email protected] > For more options, visit this group at http://groups.google.com/group/camdisc > Learn more - http://www.cambodia.org -- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to [email protected] To unsubscribe from this group, send email to [email protected] For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org

