សួស្ដី លោកទាំងពីរនាក់
យើង គួរតែសម្លឹងមើលទៅមុខ   រឿងកន្លងមកនោះ គឺជាបញ្ហាអតីតកាល  ។​នយោបាយនៅ
លើឆាកអន្តរជាតិ វាតែងតែមានការវិវឌ្ឍយ៉ាងដូច្នេះហើយ  ។  ជួនកាលយើងឃើញ
ប្រទេសដែលធ្លាប់ជាគូសត្រូវនិងគ្នា  បែរជា
នាំគ្នារិតចំណងមិត្តភាពយ៉ាងស្អិតរមួត  ចាក់ទឹកមិនលិច
ដោយពួកនាំគ្នាបំភ្លេចចោលទាំងអស់នៅ អតីតកាលដ៏ជូរចត់ទាំងឡាយ ឧ៖ជាជប៉ុន
និងអមេរិកជាដើម  ។   បច្ចុប្បន្ន ចិនជួយកម្ពុជា
គឺចិនចង់បង្ហាញប្រាប់ពិភពមហាអំណាចនៅបស្ចឹមប្រទេសថា  កម្ពុជា
គឺជាដែនប្រមាញ់របស់ចិន ។ចិនមិនចង់អោយ ប្រទេសដ៏ទៃមកធ្វើជាអាណាព្យា
បាលកម្ពុជាឡើយ ម្លោះហើយបាន ជាចិនប៉ាវដាច់ក្នុងការផ្ដល់ជំនួយ ជាពិសេស
គឺជាចំនួយឥតលក្ខណ ។ លោកហ៊ុនសែនធ្លាប់បានរអ៊ូរទាំច្រើនដងមកហើយ
អំពីជំនួយពីបស្ចឹមប្រទេសមួយចំនួន ដោយលោកបានថ្លែងថា
ទំរាំទទួលបានជំនួយទាំងនោះ ​គឺត្រូវគេសូត្រធម៌អោយស្ដាប់
ឬដាក់លក្ខណរាប់ពាន់
ពោលគឺក្នុងលក្ខណះមើលស្រាលមកលើអធិបតេយ្យភាពប្រទេសកម្ពុជាទាំងមូល !!


2010/9/16 Watkeo Kuma <[email protected]>:
> នៅសម័យខ្មែរក្រហម ចិនលបស្ងាត់ៗជួយខ្មែរ រាស្រ្តអត់បាយស្លាប់
> សម័យចិនចេញមុខជួយខ្មែរ សង្ស័យតែ........
>
>
>> Date: Thu, 16 Sep 2010 01:25:43 -0400
>> Subject: ចិនផ្ដល់ប្រព័ន្ធគមនាគមន៍សុវត្ថិភាពគ្រាអាសន្ន ដល់លេខាធិការដ្ឋាន
>> នៃគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម
>> From: [email protected]
>> To: [email protected]
>>
>> ចិនផ្ដល់ប្រព័ន្ធគមនាគមន៍សុវត្ថិភាពគ្រាអាសន្ន ដល់លេខាធិការដ្ឋាន
>> នៃគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម
>>
>> cen.com.kh
>>
>> ដោយ : សេរី (ថ្ងៃទី 16 កញ្ញា 2010)
>> ភ្នំពេញ: ប្រព័ន្ធគមនាគមន៍សុវត្ថិភាពគ្រាអាសន្ន (ECV System) ត្រូវបាន
>> ស្ថានទូតចិនប្រចាំនៅកម្ពុជា ប្រគល់ជូនលេខាធិការដ្ឋាន នៃ
>> គណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម កាលពីព្រឹកថ្ងៃទី១៥ ខែកញ្ញានេះ
>> ដើម្បីជាផ្នែកមួយនៃការទប់ស្កាត់នូវគ្រោះមហន្ដរាយជាយថាហេតុ ឬក៏
>> ការគំរាមកំហែងក៏ដូចជាហានិភ័យផ្សេងៗ ដែលបណ្ដាលមកពីអំពើភេរវកម្ម ។
>>
>> បើតាមរបាយការណ៍មួយរបស់ភាគីចិនបានឲ្យដឹងថា ប្រព័ន្ធ
>> គមនាគមន៍សុវត្ថិភាពគ្រាអាសន្ននេះ មានប្រយោជន៍ ដែលអាចជួយធ្វើ
>> ការទំនាក់ទំនងជាបន្ទាន់ ដែលប្រព័ន្ធនេះអាចប្រើប្រាស់បានគ្រប់គ្រា
>> អាសន្ន បើទោះជាប្រព័ន្ធភ្លើង ប្រព័ន្ធទូរស័ព្ទទាំងអស់ ត្រូវបាន
>> កាត់ផ្ដាច់ ឬនៅក្រោមស្ថានភាពដ៏អាក្រក់ ដែលតម្រូវការជួយសង្គ្រោះ
>> ក៏ដោយ ។
>>
>> លោកឧត្ដមសេនីយ៍ត្រី ហ៊ុន ម៉ាណែត អនុប្រធានប្រចាំការនៃ
>> លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិ ប្រឆាំងភេរវកម្មបានថ្លែង
>> នៅក្នុងពិធីប្រគល់-ទទួល ប្រព័ន្ធគមនាគមន៍សុវត្ថិភាពគ្រាអាសន្ន នោះ
>> ថា : “ប្រព័ន្ធគមនាគមន៍សុវត្ថិភាពគ្រាអាសន្ននេះ គឺពិតជាមាន
>> សារៈសំខាន់យ៉ាងមហាសាល ដល់អង្គភាពប្រឆាំងភេរវកម្មរបស់កម្ពុជា
>> ស្របពេលដែលលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម
>> កំពុងជួបប្រទះការខ្វះខាត នាពេលកន្លងមក” ។
>>
>> លោកបានមានប្រសាសន៍បន្ដថា : “ចាប់តាំងពីមានព្រឹត្ដិការណ៍
>> វាយប្រហារភេរវកម្ម ទៅលើអគារពាណិជ្ជកម្មពិភពលោក នៅទីក្រុងញូវយ៉ក
>> សហរដ្ឋអាមេរិក កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ និងការវាយប្រហារ
>> ភេរវកម្មជាបន្ដបន្ទាប់ពាសពេញសាកលលោក ក៏ដូចជានៅក្នុងតំបន់ បាន
>> ជម្រុញឲ្យរាជរដ្ឋាភិបាលកម្ពុជា ចាំបាច់ត្រូវប្រកាន់យកនូវវិធានការ
>> សន្ដិសុខម៉ឺងម៉ាត់មួយចំនួន ដើម្បីទប់ស្កាត់ឲ្យបាននូវមហន្ដរាយណាមួយ
>> ជាយថាហេតុ” ។
>>
>> លោកក៏បានបញ្ជាក់ថា : “ទោះបីជាមានការវាយតម្លៃថា
>> ការគំរាមកំហែងភេរវកម្មនៅកម្ពុជា មានកម្រិតទាបយ៉ាងណាក៏ដោយ ក៏នៅមាន
>> ភស្ដុតាងមួយចំនួនផងដែរ ដែលបានបង្ហាញថា បញ្ហាភេរវកម្ម គឺជា
>> ការគំរាមកំហែងយ៉ាងពិតប្រាកដ ចំពោះសន្ដិសុខ និងស្ថេរភាពសង្គម ជាពិសេស
>> ហានិភ័យ ដែលកម្ពុជាអាចក្លាយជាកន្លែងជ្រកកោន ដ៏មានសុវត្ថិភាពរបស់
>> ក្រុមភេរវករ” ។
>> លោកទេសរដ្ឋមន្ដ្រី ឱម យិនទៀង អនុប្រធានលេខាធិការដ្ឋាននៃ
>> គណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម បានមានប្រសាសន៍ថា : “ការប្រឆាំង
>> ភេរវកម្ម គឺជាកិច្ចការដែលទាមទារឲ្យមានកិច្ចសហប្រតិបត្ដិការជាតិ និង
>> អន្ដរជាតិ ក្នុងក្របខ័ណ្ឌទ្វេភាគី ពហុភាគី ទាំងកម្រិតតំបន់ និង
>> ពិភពលោក” ។
>>
>> ទន្ទឹមនឹងនេះលោកបានមានប្រសាសន៍ថា : “ការផ្ដល់នូវប្រព័ន្ធ
>> គមនាគមន៍សុវត្ថិភាពគ្រាអាសន្ន នៅក្នុងថ្ងៃនេះ គឺជាការចូលរួមចំណែក
>> ដ៏ធំមួយ ក្នុងការពង្រឹងសមត្ថភាពរបស់លេខាធិការដ្ឋាន នៃ
>> គណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម និងសម្រាប់ការប្រើប្រាស់
>> ក្នុងករណីអាសន្នណាមួយ ដែលមានចរិតគំរាមកំហែងបែបភេរវកម្ម ដើម្បី
>> ធានានូវសន្ដិសុខជាតិ និងចូលរួមឲ្យកាន់តែមានប្រសិទ្ធភាពនូវ
>> ការទប់ស្កាត់ និងប្រឆាំងនូវអំពើភេរវកម្មពិភពលោក” ៕
>>
>> --
>> You received this message because you are subscribed to the Google Groups
>> "Cambodia Discussion (CAMDISC) - www.cambodia.org" group.
>> This is an unmoderated forum. Please refrain from using foul language.
>> Thank you for your understanding. Peace among us and in Cambodia.
>>
>> To post to this group, send email to [email protected]
>> To unsubscribe from this group, send email to
>> [email protected]
>> For more options, visit this group at
>> http://groups.google.com/group/camdisc
>> Learn more - http://www.cambodia.org
>
> --
> You received this message because you are subscribed to the Google Groups
> "Cambodia Discussion (CAMDISC) - www.cambodia.org" group.
> This is an unmoderated forum. Please refrain from using foul language.
> Thank you for your understanding. Peace among us and in Cambodia.
>
> To post to this group, send email to [email protected]
> To unsubscribe from this group, send email to
> [email protected]
> For more options, visit this group at http://groups.google.com/group/camdisc
> Learn more - http://www.cambodia.org

-- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.

To post to this group, send email to [email protected]
To unsubscribe from this group, send email to 
[email protected]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org
  • ... Campatriot People Power CPP កម្លាំងអ្ នកស្នេហាជាតិ
    • ... Krakmo Kaing
      • ... Watkeo Kuma
    • ... Campatriot People Power CPP កម្លាំងអ្ នកស្នេហាជាតិ

Reply via email to