ឮតែពាក្យជំនួយៗ ដល់ប្រទេសកម្ពុជាហ្នឹង យូរឆ្នាំហើយ 
តែមិនដឹងជំនួយទាំងនោះរត់ទៅជ្រុះបាត់ត្រងណា

ខ្លះទេ។ យ៉ាងម៉េចក៏យ៉ាងចុះ អាណិតតែកូនខ្មែរមិនទាន់កើតមក 
គ្នានិងត្រូវសងគេលៀនគ្រាប់ភ្នែកមិនខាន....។
 
> From: [email protected]
> To: [email protected]
> Subject: RE: ចិន ផ្ដល់ ប្រព័ន្ធ គមនាគមន៍ សុវត្ថិភាព គ្រាអាសន្ន ដល់ 
> លេខាធិការដ្ឋាន នៃ គណៈកម្មាធិការ ជាតិ ប្រឆាំង ភេរវកម្ម
> Date: Thu, 16 Sep 2010 21:24:15 +0200
> 
> ជំរាបសួរ,
> ជំនួយវាមានភាព២យ៉ាងខុសពីគ្នាស្រឡះ ខ្ញុំសូមពិនិត្យ​និងគិតមើលបន្តិច៖
> ទី១ ជំនួយពីប្រទេសចិន គឺឥតមានលក្ខ័ណមែន តែរដ្ឋអំណាចដែលយកជំនួយនោះមក 
> គឺមិនសូវបានយកមកធ្វើអ្វីដែលអោយប្រជារាស្ត្រដែលត្រូវការ​នោះឡើយ ។ 
> ចំណែកប្រទេសចិន ដែលជាម្ចាស់អំណោយ ឥតទៅឈឺក្បាលអ្វីទេ ចង់យកអំណោយទៅសង្កត់សង្កិន 
> ធ្វើបាបរាស្រ្ត ក៍គេឥតឈឺក្បាលដែរ ។ ដូច្នេះអ្នកទទួល​
> អំណោយ អាចនឹងជីះសេះលែងដៃបាន ។
> ទី២ ជំនួយពីប្រទេសខាងលិច ជាជំនួយដែលគេចង់បានឃើញជំនួយនោះទៅដល់ទីដៅរបស់គេ 
> គឺអ្វីដែលរាស្ត្រត្រូវការ ។ ដូច្នេះហើយបានជាគេចេះតែតាមដានមើល ។
> 
> ​​ តើខាងណាដែលមានលក្ខណៈប្រសើជាង ? ពឹតហើយអ្នកដែលទទួលជំនួយនោះ ពឹតជាចង់បាន 
> មិនចង់អោយគេមកតាមពិនិត្យមើលឡើយ ។ តើលោកមិនឈឺ​
> ​ ក្បាលទេឬអី នៅពេលដែលឃើញមហាអំណាចមួយ ធ្វើឬកអ្ហី 
> ពេលខ្លួនមានឥទ្ធិពលនៅលើប្រទេសខ្មែរ ហើយខ្មែរស្លាប់អស់រាប់លានអ្នកនោះ 
> ?​ហើយប្រទេស​មហា​ 
> អំណាចនេះ ធ្វើឬកអ្ហី មិនដឹងមិនឮ ផង ។ 
> គំណត់ ៖ ប្រឆាំងភេរវកម្ម ? ប្រទេសចិន ដូចជាពុំដែលមានទទួលភេរវកម្មផងទេ ? 
> រឿងអីបានជាប្រទេសនេះ គិតគូរពីរឿងភេរវកម្ម? ។ នេះគ្រាន់តែជាចំងល់ដ៍តិចតួច 
> ប៉ុណ្ណោះ ។
> 
> -----Message d'origine-----
> De : [email protected] [mailto:[email protected]] De la part de 
> Campatriot People Power CPP ?????????????????????
> Envoyé : jeudi 16 septembre 2010 18:28
> À : [email protected]
> Objet : Re: ចិន ផ្ដល់ ប្រព័ន្ធ គមនាគមន៍ សុវត្ថិភាព គ្រាអាសន្ន ដល់ 
> លេខាធិការដ្ឋាន នៃ គណៈកម្មាធិការ ជាតិ ប្រឆាំង ភេរវកម្ម
> 
> សួស្ដី លោកទាំងពីរនាក់
> យើង គួរតែសម្លឹងមើលទៅមុខ រឿងកន្លងមកនោះ គឺជាបញ្ហាអតីតកាល ។​នយោបាយនៅ
> លើឆាកអន្តរជាតិ វាតែងតែមានការវិវឌ្ឍយ៉ាងដូច្នេះហើយ ។ ជួនកាលយើងឃើញ
> ប្រទេសដែលធ្លាប់ជាគូសត្រូវនិងគ្នា បែរជា
> នាំគ្នារិតចំណងមិត្តភាពយ៉ាងស្អិតរមួត ចាក់ទឹកមិនលិច
> ដោយពួកនាំគ្នាបំភ្លេចចោលទាំងអស់នៅ អតីតកាលដ៏ជូរចត់ទាំងឡាយ ឧ៖ជាជប៉ុន
> និងអមេរិកជាដើម ។ បច្ចុប្បន្ន ចិនជួយកម្ពុជា
> គឺចិនចង់បង្ហាញប្រាប់ពិភពមហាអំណាចនៅបស្ចឹមប្រទេសថា កម្ពុជា
> គឺជាដែនប្រមាញ់របស់ចិន ។ចិនមិនចង់អោយ ប្រទេសដ៏ទៃមកធ្វើជាអាណាព្យា
> បាលកម្ពុជាឡើយ ម្លោះហើយបាន ជាចិនប៉ាវដាច់ក្នុងការផ្ដល់ជំនួយ ជាពិសេស
> គឺជាចំនួយឥតលក្ខណ ។ លោកហ៊ុនសែនធ្លាប់បានរអ៊ូរទាំច្រើនដងមកហើយ
> អំពីជំនួយពីបស្ចឹមប្រទេសមួយចំនួន ដោយលោកបានថ្លែងថា
> ទំរាំទទួលបានជំនួយទាំងនោះ ​គឺត្រូវគេសូត្រធម៌អោយស្ដាប់
> ឬដាក់លក្ខណរាប់ពាន់
> ពោលគឺក្នុងលក្ខណះមើលស្រាលមកលើអធិបតេយ្យភាពប្រទេសកម្ពុជាទាំងមូល !!
> 
> 
> 2010/9/16 Watkeo Kuma <[email protected]>:
> > នៅសម័យខ្មែរក្រហម ចិនលបស្ងាត់ៗជួយខ្មែរ រាស្រ្តអត់បាយស្លាប់
> > សម័យចិនចេញមុខជួយខ្មែរ សង្ស័យតែ........
> >
> >
> >> Date: Thu, 16 Sep 2010 01:25:43 -0400
> >> Subject: ចិនផ្ដល់ប្រព័ន្ធគមនាគមន៍សុវត្ថិភាពគ្រាអាសន្ន ដល់លេខាធិការដ្ឋាន
> >> នៃគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម
> >> From: [email protected]
> >> To: [email protected]
> >>
> >> ចិនផ្ដល់ប្រព័ន្ធគមនាគមន៍សុវត្ថិភាពគ្រាអាសន្ន ដល់លេខាធិការដ្ឋាន
> >> នៃគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម
> >>
> >> cen.com.kh
> >>
> >> ដោយ : សេរី (ថ្ងៃទី 16 កញ្ញា 2010)
> >> ភ្នំពេញ: ប្រព័ន្ធគមនាគមន៍សុវត្ថិភាពគ្រាអាសន្ន (ECV System) ត្រូវបាន
> >> ស្ថានទូតចិនប្រចាំនៅកម្ពុជា ប្រគល់ជូនលេខាធិការដ្ឋាន នៃ
> >> គណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម កាលពីព្រឹកថ្ងៃទី១៥ ខែកញ្ញានេះ
> >> ដើម្បីជាផ្នែកមួយនៃការទប់ស្កាត់នូវគ្រោះមហន្ដរាយជាយថាហេតុ ឬក៏
> >> ការគំរាមកំហែងក៏ដូចជាហានិភ័យផ្សេងៗ ដែលបណ្ដាលមកពីអំពើភេរវកម្ម ។
> >>
> >> បើតាមរបាយការណ៍មួយរបស់ភាគីចិនបានឲ្យដឹងថា ប្រព័ន្ធ
> >> គមនាគមន៍សុវត្ថិភាពគ្រាអាសន្ននេះ មានប្រយោជន៍ ដែលអាចជួយធ្វើ
> >> ការទំនាក់ទំនងជាបន្ទាន់ ដែលប្រព័ន្ធនេះអាចប្រើប្រាស់បានគ្រប់គ្រា
> >> អាសន្ន បើទោះជាប្រព័ន្ធភ្លើង ប្រព័ន្ធទូរស័ព្ទទាំងអស់ ត្រូវបាន
> >> កាត់ផ្ដាច់ ឬនៅក្រោមស្ថានភាពដ៏អាក្រក់ ដែលតម្រូវការជួយសង្គ្រោះ
> >> ក៏ដោយ ។
> >>
> >> លោកឧត្ដមសេនីយ៍ត្រី ហ៊ុន ម៉ាណែត អនុប្រធានប្រចាំការនៃ
> >> លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិ ប្រឆាំងភេរវកម្មបានថ្លែង
> >> នៅក្នុងពិធីប្រគល់-ទទួល ប្រព័ន្ធគមនាគមន៍សុវត្ថិភាពគ្រាអាសន្ន នោះ
> >> ថា : “ប្រព័ន្ធគមនាគមន៍សុវត្ថិភាពគ្រាអាសន្ននេះ គឺពិតជាមាន
> >> សារៈសំខាន់យ៉ាងមហាសាល ដល់អង្គភាពប្រឆាំងភេរវកម្មរបស់កម្ពុជា
> >> ស្របពេលដែលលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម
> >> កំពុងជួបប្រទះការខ្វះខាត នាពេលកន្លងមក” ។
> >>
> >> លោកបានមានប្រសាសន៍បន្ដថា : “ចាប់តាំងពីមានព្រឹត្ដិការណ៍
> >> វាយប្រហារភេរវកម្ម ទៅលើអគារពាណិជ្ជកម្មពិភពលោក នៅទីក្រុងញូវយ៉ក
> >> សហរដ្ឋអាមេរិក កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ និងការវាយប្រហារ
> >> ភេរវកម្មជាបន្ដបន្ទាប់ពាសពេញសាកលលោក ក៏ដូចជានៅក្នុងតំបន់ បាន
> >> ជម្រុញឲ្យរាជរដ្ឋាភិបាលកម្ពុជា ចាំបាច់ត្រូវប្រកាន់យកនូវវិធានការ
> >> សន្ដិសុខម៉ឺងម៉ាត់មួយចំនួន ដើម្បីទប់ស្កាត់ឲ្យបាននូវមហន្ដរាយណាមួយ
> >> ជាយថាហេតុ” ។
> >>
> >> លោកក៏បានបញ្ជាក់ថា : “ទោះបីជាមានការវាយតម្លៃថា
> >> ការគំរាមកំហែងភេរវកម្មនៅកម្ពុជា មានកម្រិតទាបយ៉ាងណាក៏ដោយ ក៏នៅមាន
> >> ភស្ដុតាងមួយចំនួនផងដែរ ដែលបានបង្ហាញថា បញ្ហាភេរវកម្ម គឺជា
> >> ការគំរាមកំហែងយ៉ាងពិតប្រាកដ ចំពោះសន្ដិសុខ និងស្ថេរភាពសង្គម ជាពិសេស
> >> ហានិភ័យ ដែលកម្ពុជាអាចក្លាយជាកន្លែងជ្រកកោន ដ៏មានសុវត្ថិភាពរបស់
> >> ក្រុមភេរវករ” ។
> >> លោកទេសរដ្ឋមន្ដ្រី ឱម យិនទៀង អនុប្រធានលេខាធិការដ្ឋាននៃ
> >> គណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម បានមានប្រសាសន៍ថា : “ការប្រឆាំង
> >> ភេរវកម្ម គឺជាកិច្ចការដែលទាមទារឲ្យមានកិច្ចសហប្រតិបត្ដិការជាតិ និង
> >> អន្ដរជាតិ ក្នុងក្របខ័ណ្ឌទ្វេភាគី ពហុភាគី ទាំងកម្រិតតំបន់ និង
> >> ពិភពលោក” ។
> >>
> >> ទន្ទឹមនឹងនេះលោកបានមានប្រសាសន៍ថា : “ការផ្ដល់នូវប្រព័ន្ធ
> >> គមនាគមន៍សុវត្ថិភាពគ្រាអាសន្ន នៅក្នុងថ្ងៃនេះ គឺជាការចូលរួមចំណែក
> >> ដ៏ធំមួយ ក្នុងការពង្រឹងសមត្ថភាពរបស់លេខាធិការដ្ឋាន នៃ
> >> គណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម និងសម្រាប់ការប្រើប្រាស់
> >> ក្នុងករណីអាសន្នណាមួយ ដែលមានចរិតគំរាមកំហែងបែបភេរវកម្ម ដើម្បី
> >> ធានានូវសន្ដិសុខជាតិ និងចូលរួមឲ្យកាន់តែមានប្រសិទ្ធភាពនូវ
> >> ការទប់ស្កាត់ និងប្រឆាំងនូវអំពើភេរវកម្មពិភពលោក” ៕
> >>
> >> --
> >> You received this message because you are subscribed to the Google Groups
> >> "Cambodia Discussion (CAMDISC) - www.cambodia.org" group.
> >> This is an unmoderated forum. Please refrain from using foul language.
> >> Thank you for your understanding. Peace among us and in Cambodia.
> >>
> >> To post to this group, send email to [email protected]
> >> To unsubscribe from this group, send email to
> >> [email protected]
> >> For more options, visit this group at
> >> http://groups.google.com/group/camdisc
> >> Learn more - http://www.cambodia.org
> >
> > --
> > You received this message because you are subscribed to the Google Groups
> > "Cambodia Discussion (CAMDISC) - www.cambodia.org" group.
> > This is an unmoderated forum. Please refrain from using foul language.
> > Thank you for your understanding. Peace among us and in Cambodia.
> >
> > To post to this group, send email to [email protected]
> > To unsubscribe from this group, send email to
> > [email protected]
> > For more options, visit this group at http://groups.google.com/group/camdisc
> > Learn more - http://www.cambodia.org
> 
> -- 
> You received this message because you are subscribed to the Google Groups 
> "Cambodia Discussion (CAMDISC) - www.cambodia.org" group.
> This is an unmoderated forum. Please refrain from using foul language. 
> Thank you for your understanding. Peace among us and in Cambodia.
> 
> To post to this group, send email to [email protected]
> To unsubscribe from this group, send email to 
> [email protected]
> For more options, visit this group at http://groups.google.com/group/camdisc
> Learn more - http://www.cambodia.org
> 
> -- 
> You received this message because you are subscribed to the Google Groups 
> "Cambodia Discussion (CAMDISC) - www.cambodia.org" group.
> This is an unmoderated forum. Please refrain from using foul language. 
> Thank you for your understanding. Peace among us and in Cambodia.
> 
> To post to this group, send email to [email protected]
> To unsubscribe from this group, send email to 
> [email protected]
> For more options, visit this group at http://groups.google.com/group/camdisc
> Learn more - http://www.cambodia.org
                                          

-- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.

To post to this group, send email to [email protected]
To unsubscribe from this group, send email to 
[email protected]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org
  • ... Campatriot People Power CPP កម្លាំងអ្ នកស្នេហាជាតិ
    • ... Krakmo Kaing
      • ... Watkeo Kuma
    • ... Campatriot People Power CPP កម្លាំងអ្ នកស្នេហាជាតិ

Reply via email to