(((((លោកតាឌុច បានខកចិត្តយ៉ាងខ្លាំង
ដោយសារគេមិនអនុញ្ញាតអោយមកចូលរួមវេទិកា ក្នុងសំណុំរឿង០០២  ព្រោះថា
បើបានមកចូលរួមនិងគេ  យ៉ាងហោចណាស់ក៏បានជួយកំដរបរិយាកាស់ មួយគ្រាដែរ
គឺវាប្រសើរជាជាង អង្គុយនៅក្នុងបន្ទប់ឯកោ តែម្នាក់ឯង    .CPP ))))

សំណុំរឿង ០០២៖ អៀងសារី អៀងធីរិទ្ធ ខៀវសំផន និង នួនជា ត្រូវ​បញ្ជូន​ទៅ
ជំនុំជម្រះ តែ​ឌុច ត្រូវ​លើក​លែង​ការ​ចោទ​ប្រកាន់

ដោយ លី ម៉េងហួរ

សហ​ចៅក្រម​ស៊ើបអង្កេត នៃ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា
លោក យូ ប៊ុន​ឡេង និង​លោក​ចៅក្រម​បារាំង ម៉ា​សែ​ល ឡឺ​ម៉ុង ( Marcel
Lemonde ) បាន​ចុះហត្ថលេខា​រួមគ្នា លើ​ដីកា​ដំណោះស្រាយ ក្នុង​សំណុំរឿង
០០២ ដោយ​បាន​សម្រេច​ជា​ឯកច្ឆ័ន្ទ ដើម្បី​បញ្ជូន​សំណុំរឿង​ចោទប្រកាន់​លើ
អៀង​សារី អៀង​ធីរិទ្ធ ខៀវ​សំផន និង នួន​ជា ទៅ​ជំនុំជម្រះ​។ ក៏ប៉ុន្តែ ​សហ
ចៅក្រម​ស៊ើបអង្កេត​ទាំង​ពីរ​រូប ក៏​បាន​ចុះហត្ថលេខា​រួមគ្នា លើ​ដីកា
លើកលែង​ការចោទប្រកាន់​ចំពោះ កាំ​ង ហ្កេ​ក​អ៊ា​វ ហៅ ឌុ​ច នៅ​ក្នុង
សំណុំរឿង ០០២​។

បទអន្តរាគមន៍​របស់ លី ម៉េងហួរ ពីទីក្រុង​ភ្នំពេញ

16/09/2010
by លី ម៉េងហួរ

ស្តាប់ (06:22)
More



ដីកា ​ដំណោះស្រាយ​របស់​សហ​ចៅក្រម​ស៊ើបអង្កេត​នៃ​តុលាការ​ខ្មែរក្រហម លោក
ចៅក្រម យូ ប៊ុន​ឡេង និង​លោក​ចៅក្រម​បារាំង ម៉ា​សែល ឡឺម៉ុង បាន​ប្រកាស​នៅ
ថ្ងៃ​នេះ លើ​សំណុំរឿង ០០២ ដែល​មាន​ជន​ត្រូវ​ចោទ​ជា​មេ​ខ្មែរក្រហម ៥ រូប
រួម​មាន៖ នួន​ជា អៀង​សារី អៀង​ធីរិទ្ធ ខៀវ​សំផន និង​កាំង ហ្កេក​អ៊ាវ ហៅ
ឌុ​ច ក្នុង​សន្និសីទ កាសែត នៅ​ព្រឹក​មិញ លោក​ចៅក្រម យូ ប៊ុន​ឡេង បាន​លើក
ឡើង​ថា មេដឹកនាំ​ជាន់​ខ្ពស់​បំផុត​របស់​របប​ខ្មែរក្រហម​ដែល​ជា​ជន​ត្រូវ
ចោទ ៤ រូប រួម​មាន៖ លោក នួន ជា អាយុ ៨៤ ឆ្នាំ ជា​អតីត​ប្រធាន​រដ្ឋសភា
សម័យ​ខ្មែរក្រហម ដែល​គេ​ស្គាល់​ថា ជា​បទ​ទី​២ បន្ទាប់​ពី​ប៉ុល ពត លោក អៀង
សារី អាយុ ៨៤ ឆ្នាំ ជា​ឧប​នាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង
ការបរទេស សម័យ​ខ្មែរក្រហម លោកស្រី អៀង ធីរិទ្ធ អាយុ ៧៧ ឆ្នាំ ជា
រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច សម័យ​ខ្មែរក្រហម និង​លោក ខៀវ សំផន អាយុ ៧៨
ឆ្នាំ ជា​អតីត​ប្រមុខរដ្ឋ​ខ្មែរក្រហម ត្រូវ​បាន​បញ្ជូន​ទៅ​ជំនុំជម្រះ​។
សវនាការ​ជំនុំជម្រះ​កាត់ទោស​លើ​មេដឹកនាំ​ខ្មែរក្រហម​ជាន់ខ្ពស់ និង​មាន
វ័យ​ចាស់​ជរា​ទាំង ៤ រូប ក្នុង​សំណុំរឿង ០០២ ត្រូវ​បាន​លោក​ចៅក្រម យូ
ប៊ុន​ឡេង​ប្រកាស​ថា នឹង​អាច​ធ្វើ​ឡើង​នៅ​ក្នុង​ឆមាស​ទី១ ឆ្នាំ​២០១១។

ដីកា​ដំណោះស្រាយ​នោះ សហ​ចៅក្រម​ស៊ើបអង្កេត នៅ​ព្រឹក​មិញ ក៏​បាន​ប្រកាស​ពី
ការ​លើក​លែង ការ​ចោទ​ប្រកាន់​លើ​អតីត​មេ​គុក​ទួលស្លែង លោក កាំង ហ្កេក
អ៊ាវ ហៅ ឌុច នៅ​ក្នុង​សំណុំរឿង ០០២​។ ការ​សម្រេច​ដូច្នេះ ដោយសារ​តែ ឌុច
ត្រូវ​បាន​ជំនុំជម្រះ និង​ត្រូវ​បាន​តុលាការ​ខ្មែរក្រហម​ប្រកាស​សាលក្រម
ផ្តន្ទាទោស ៣៥ ឆ្នាំ កាល​ពី​ថ្ងៃ​ទី​២៦ ខែកក្កដា​កន្លង​មក​។

អតីត​មេដឹកនាំ​កំពូលៗ​របស់​របប​ខ្មែរក្រហម​ទាំង ៤ រូប ត្រូវ​បាន​ចោទ
ប្រកាន់​ក្នុង​រឿង​សម្លាប់​រង្គាល ការ​ធ្វើ​ទារុណកម្ម ការ​រំលោភ​ផ្លូវភេទ
និង​អំពើ​អមនុស្សធម៌​ផ្សេងៗ​ទៀត ក្នុង​របប​ខ្មែរក្រហម។ សហ​ចៅក្រម
ស៊ើបអង្កេត​បាន​ប្រកាស​ថា នួន​ជា អៀង​សារី អៀង​ធីរិទ្ធ និង​ខៀវ​សំផន
ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ
ឧក្រិដ្ឋកម្ម​សង្គ្រាម អំពើ​ប្រល័យ​ពូជសាសន៍ ( លើ​ជនជាតិ​ចាម និង​ជនជាតិ
វៀតណាម ) និង​បទល្មើស​នានា ដែល​មាន​ចែង និង​ផ្តន្ទាទោស​ដោយ
ក្រមព្រហ្មទណ្ឌ​កម្ពុជា​ឆ្នាំ​១៩៥៦ ដែល​រួម​មាន៖ ការ​ធ្វើ​មនុស្ស​ឃាត ការ
ធ្វើ​ទារុណកម្ម និង​ការ​វាយប្រហារ​លើ​សាសនា ជា​ដើម។

យោង​តាម​របាយការណ៍​របស់​អ្នក​ជំនាញ ទំហំ​នៃ​ឧក្រិដ្ឋកម្ម​ដែល​បាន
ប្រព្រឹត្ត​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ខ្មែរក្រហម​នៅ​ចន្លោះ​ពី
ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥ ដល់​ថ្ងៃទី៦ ខែ​មករា ឆ្នាំ​១៩៧៩ បាន​បង្ក
ឲ្យ​មាន​ជនរងគ្រោះ​រាប់​លាន​នាក់ ក្នុង​នោះ មាន​ការ​ស្លាប់​បាត់បង់​ជីវិត
មនុស្ស​ប្រមាណ​ពី ១,៧ លាន ដល់ ២,២ លាន​នាក់ ហើយ​ដែល​ក្នុង​ការ​ស្លាប់
ទាំង​នោះ មាន​មនុស្ស​ចំនួន​ប្រមាណ ៨០០.០០០ នាក់ បាន​ស្លាប់​ដោយសារ
អំពើហិង្សា​។

នៅ​ថ្ងៃ​នេះ សហ​ចៅក្រម​ស៊ើបអង្កេត ក៏​បាន​ប្រកាស​ពី​ការ​ទទួល​យក​ជា
ផ្លូវការ នូវ​ពាក្យ​បណ្តឹង សុំ​តាំង​ខ្លួន​ជា​ដើមបណ្តឹង​រដ្ឋប្បវេណី
ចំនួន ២.១២៣ នាក់ ក្នុង​ចំណោម​ពាក្យ​បណ្តឹង​របស់​ជន​រងគ្រោះ​ជាង ៤.០០០ នៅ
ក្នុង​សំណុំរឿង ០០២​។

ក្នុង​សន្និសីទ​កាសែត​នៅ​ព្រឹក​មិញ លោក ម៉ា​សែល ឡឺ​ម៉ុង សហ​ចៅក្រម
ស៊ើបអង្កេត​របស់​តុលាការ​ខ្មែរក្រហម​បាន​ប្រកាស​លា​ឈប់​ពី​តំណែង​ ។
ប៉ុន្តែ​លោក​ចៅក្រម​បារាំង​ដែល​បាន​ចាប់​ផ្តើម​ការងារ​ក្នុង​តុលាការ
ខ្មែរក្រហម កាល​ពី​ឆ្នាំ​២០០៦ នឹង​បញ្ចប់​ការងារ​របស់​ខ្លួន​នៅ​ខែ​ធ្នូ
ខាង​មុខ ដោយ​ជំនួស​មក​វិញ​នូវ​សហ​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ​ថ្មី ជា
ជនជាតិ​អាល្លឺម៉ង់ លោក Sigfried Blunk ។

លោក​ចៅក្រម​បារាំង ម៉ា​សែល ឡឺ​ម៉ុង ជា​អ្នក​ផ្តើម​ការងារ​ស៊ើបអង្កេត​តែ
ម្នាក់​ឯង ដោយ​គ្មាន​ការ​យល់​ពី​សហ​ចៅក្រម​ជាតិ លោក យូ ប៊ុន​ឡេង ទៅ​លើ
សំណុំរឿង ០០៣ និង​សំណុំរឿង ០០៤ ដែល​អាច​ឈាន​ទៅ​ដល់​ការ​ចោទ​ប្រកាន់ និង
ចាប់​មក​កាត់​ទោស​លើ​មេដឹកនាំ​ខ្មែរក្រហម​ច្រើន​រូប​ផ្សេង​ទៀត។ ប៉ុន្តែ
សំណុំរឿង ០០៣ ឬ ០០៤ មិន​ដឹង​បើក​ការ​ស៊ើបអង្កេត​ពេល​ណា​ទេ ដោយ​លោក​ចៅក្រម
យូ ប៊ុន​ឡេង បាន​លើក​ឡើង​ថា លោក​នឹង​សិក្សា និង​លើក​មក​ពិចារណា​លើ
សំណុំរឿង​លេខ ០០៣ បន្ទាប់​ពី​ចៅក្រម​អន្តរជាតិ​ថ្មី សិក្សា និង​ពិនិត្យ
តាម​ផ្លូវច្បាប់ លើ​សំណុំរឿង​នោះ​ថា តើ​ត្រូវ​ធ្វើ​បែបណា​?​។

យ៉ាង​ណា​ក៏​ដោយ រដ្ឋាភិបាល​កម្ពុជា​បាន​បង្ហាញ​ជំហរ​រួច​ហើយ ដោយ​មិន​ឲ្យ
មាន​ការ​បើក​ការ​ស៊ើបអង្កេត ឈាន​ដល់​ការ​ចាប់​ខ្លួន និង​កាត់ទោស
មេខ្មែរក្រហម​ផ្សេង​ទៀត ក្រៅ​តែ​ពី​មេ​ខ្មែរក្រហម ៥ រូប ដែល​កំពុង​តែ
ជាប់​ឃុំឃាំង​នៅ​តុលាការ​ខ្មែរក្រហម​នា​ពេល​នេះ​ទេ៕

-- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.

To post to this group, send email to [email protected]
To unsubscribe from this group, send email to 
[email protected]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org
  • ... Campatriot People Power CPP កម្លាំងអ្ នកស្នេហាជាតិ
    • ... Watkeo Kuma

Reply via email to