សាលាក្តីកូនកាត់ សូន្យ១ សូន្យ២ ឬក៏សូន្យ៣ គឺកាត់ទោសតែមនុស្សមួយដំបរស្វាអញ្ជឹង
វាកាន់តែខាតប្រយោជន៌និងលុយកាក់ជាច្រើនសម្រាប់ប្រទេសកម្ពុជា។ គួរឲ្យស្តាយដែរ! បើយកប្រាក់ទាំងនោះទៅចញ្ចឹមរាស្រ្ត ប្រហែលជាប្រសើរជាងនេះបន្តិច....។ > Date: Thu, 16 Sep 2010 12:48:20 -0400 > Subject: សំណុំរឿង ០០២៖ អៀងសារី អៀងធីរិទ្ធ ខៀវសំផន និង នួនជា > ត្រូវបញ្ជូនទៅជំនុំជម្រះ តែឌុច ត្រូវលើកលែងការចោទប្រកាន់ > From: [email protected] > To: [email protected] > > (((((លោកតាឌុច បានខកចិត្តយ៉ាងខ្លាំង > ដោយសារគេមិនអនុញ្ញាតអោយមកចូលរួមវេទិកា ក្នុងសំណុំរឿង០០២ ព្រោះថា > បើបានមកចូលរួមនិងគេ យ៉ាងហោចណាស់ក៏បានជួយកំដរបរិយាកាស់ មួយគ្រាដែរ > គឺវាប្រសើរជាជាង អង្គុយនៅក្នុងបន្ទប់ឯកោ តែម្នាក់ឯង .CPP )))) > > សំណុំរឿង ០០២៖ អៀងសារី អៀងធីរិទ្ធ ខៀវសំផន និង នួនជា ត្រូវបញ្ជូនទៅ > ជំនុំជម្រះ តែឌុច ត្រូវលើកលែងការចោទប្រកាន់ > > ដោយ លី ម៉េងហួរ > > សហចៅក្រមស៊ើបអង្កេត នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា > លោក យូ ប៊ុនឡេង និងលោកចៅក្រមបារាំង ម៉ាសែល ឡឺម៉ុង ( Marcel > Lemonde ) បានចុះហត្ថលេខារួមគ្នា លើដីកាដំណោះស្រាយ ក្នុងសំណុំរឿង > ០០២ ដោយបានសម្រេចជាឯកច្ឆ័ន្ទ ដើម្បីបញ្ជូនសំណុំរឿងចោទប្រកាន់លើ > អៀងសារី អៀងធីរិទ្ធ ខៀវសំផន និង នួនជា ទៅជំនុំជម្រះ។ ក៏ប៉ុន្តែ សហ > ចៅក្រមស៊ើបអង្កេតទាំងពីររូប ក៏បានចុះហត្ថលេខារួមគ្នា លើដីកា > លើកលែងការចោទប្រកាន់ចំពោះ កាំង ហ្កេកអ៊ាវ ហៅ ឌុច នៅក្នុង > សំណុំរឿង ០០២។ > > បទអន្តរាគមន៍របស់ លី ម៉េងហួរ ពីទីក្រុងភ្នំពេញ > > 16/09/2010 > by លី ម៉េងហួរ > > ស្តាប់ (06:22) > More > > > > ដីកា ដំណោះស្រាយរបស់សហចៅក្រមស៊ើបអង្កេតនៃតុលាការខ្មែរក្រហម លោក > ចៅក្រម យូ ប៊ុនឡេង និងលោកចៅក្រមបារាំង ម៉ាសែល ឡឺម៉ុង បានប្រកាសនៅ > ថ្ងៃនេះ លើសំណុំរឿង ០០២ ដែលមានជនត្រូវចោទជាមេខ្មែរក្រហម ៥ រូប > រួមមាន៖ នួនជា អៀងសារី អៀងធីរិទ្ធ ខៀវសំផន និងកាំង ហ្កេកអ៊ាវ ហៅ > ឌុច ក្នុងសន្និសីទ កាសែត នៅព្រឹកមិញ លោកចៅក្រម យូ ប៊ុនឡេង បានលើក > ឡើងថា មេដឹកនាំជាន់ខ្ពស់បំផុតរបស់របបខ្មែរក្រហមដែលជាជនត្រូវ > ចោទ ៤ រូប រួមមាន៖ លោក នួន ជា អាយុ ៨៤ ឆ្នាំ ជាអតីតប្រធានរដ្ឋសភា > សម័យខ្មែរក្រហម ដែលគេស្គាល់ថា ជាបទទី២ បន្ទាប់ពីប៉ុល ពត លោក អៀង > សារី អាយុ ៨៤ ឆ្នាំ ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួង > ការបរទេស សម័យខ្មែរក្រហម លោកស្រី អៀង ធីរិទ្ធ អាយុ ៧៧ ឆ្នាំ ជា > រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច សម័យខ្មែរក្រហម និងលោក ខៀវ សំផន អាយុ ៧៨ > ឆ្នាំ ជាអតីតប្រមុខរដ្ឋខ្មែរក្រហម ត្រូវបានបញ្ជូនទៅជំនុំជម្រះ។ > សវនាការជំនុំជម្រះកាត់ទោសលើមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់ និងមាន > វ័យចាស់ជរាទាំង ៤ រូប ក្នុងសំណុំរឿង ០០២ ត្រូវបានលោកចៅក្រម យូ > ប៊ុនឡេងប្រកាសថា នឹងអាចធ្វើឡើងនៅក្នុងឆមាសទី១ ឆ្នាំ២០១១។ > > ដីកាដំណោះស្រាយនោះ សហចៅក្រមស៊ើបអង្កេត នៅព្រឹកមិញ ក៏បានប្រកាសពី > ការលើកលែង ការចោទប្រកាន់លើអតីតមេគុកទួលស្លែង លោក កាំង ហ្កេក > អ៊ាវ ហៅ ឌុច នៅក្នុងសំណុំរឿង ០០២។ ការសម្រេចដូច្នេះ ដោយសារតែ ឌុច > ត្រូវបានជំនុំជម្រះ និងត្រូវបានតុលាការខ្មែរក្រហមប្រកាសសាលក្រម > ផ្តន្ទាទោស ៣៥ ឆ្នាំ កាលពីថ្ងៃទី២៦ ខែកក្កដាកន្លងមក។ > > អតីតមេដឹកនាំកំពូលៗរបស់របបខ្មែរក្រហមទាំង ៤ រូប ត្រូវបានចោទ > ប្រកាន់ក្នុងរឿងសម្លាប់រង្គាល ការធ្វើទារុណកម្ម ការរំលោភផ្លូវភេទ > និងអំពើអមនុស្សធម៌ផ្សេងៗទៀត ក្នុងរបបខ្មែរក្រហម។ សហចៅក្រម > ស៊ើបអង្កេតបានប្រកាសថា នួនជា អៀងសារី អៀងធីរិទ្ធ និងខៀវសំផន > ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ > ឧក្រិដ្ឋកម្មសង្គ្រាម អំពើប្រល័យពូជសាសន៍ ( លើជនជាតិចាម និងជនជាតិ > វៀតណាម ) និងបទល្មើសនានា ដែលមានចែង និងផ្តន្ទាទោសដោយ > ក្រមព្រហ្មទណ្ឌកម្ពុជាឆ្នាំ១៩៥៦ ដែលរួមមាន៖ ការធ្វើមនុស្សឃាត ការ > ធ្វើទារុណកម្ម និងការវាយប្រហារលើសាសនា ជាដើម។ > > យោងតាមរបាយការណ៍របស់អ្នកជំនាញ ទំហំនៃឧក្រិដ្ឋកម្មដែលបាន > ប្រព្រឹត្តក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ខ្មែរក្រហមនៅចន្លោះពី > ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩ បានបង្ក > ឲ្យមានជនរងគ្រោះរាប់លាននាក់ ក្នុងនោះ មានការស្លាប់បាត់បង់ជីវិត > មនុស្សប្រមាណពី ១,៧ លាន ដល់ ២,២ លាននាក់ ហើយដែលក្នុងការស្លាប់ > ទាំងនោះ មានមនុស្សចំនួនប្រមាណ ៨០០.០០០ នាក់ បានស្លាប់ដោយសារ > អំពើហិង្សា។ > > នៅថ្ងៃនេះ សហចៅក្រមស៊ើបអង្កេត ក៏បានប្រកាសពីការទទួលយកជា > ផ្លូវការ នូវពាក្យបណ្តឹង សុំតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណី > ចំនួន ២.១២៣ នាក់ ក្នុងចំណោមពាក្យបណ្តឹងរបស់ជនរងគ្រោះជាង ៤.០០០ នៅ > ក្នុងសំណុំរឿង ០០២។ > > ក្នុងសន្និសីទកាសែតនៅព្រឹកមិញ លោក ម៉ាសែល ឡឺម៉ុង សហចៅក្រម > ស៊ើបអង្កេតរបស់តុលាការខ្មែរក្រហមបានប្រកាសលាឈប់ពីតំណែង ។ > ប៉ុន្តែលោកចៅក្រមបារាំងដែលបានចាប់ផ្តើមការងារក្នុងតុលាការ > ខ្មែរក្រហម កាលពីឆ្នាំ២០០៦ នឹងបញ្ចប់ការងាររបស់ខ្លួននៅខែធ្នូ > ខាងមុខ ដោយជំនួសមកវិញនូវសហចៅក្រមស៊ើបអង្កេតអន្តរជាតិថ្មី ជា > ជនជាតិអាល្លឺម៉ង់ លោក Sigfried Blunk ។ > > លោកចៅក្រមបារាំង ម៉ាសែល ឡឺម៉ុង ជាអ្នកផ្តើមការងារស៊ើបអង្កេតតែ > ម្នាក់ឯង ដោយគ្មានការយល់ពីសហចៅក្រមជាតិ លោក យូ ប៊ុនឡេង ទៅលើ > សំណុំរឿង ០០៣ និងសំណុំរឿង ០០៤ ដែលអាចឈានទៅដល់ការចោទប្រកាន់ និង > ចាប់មកកាត់ទោសលើមេដឹកនាំខ្មែរក្រហមច្រើនរូបផ្សេងទៀត។ ប៉ុន្តែ > សំណុំរឿង ០០៣ ឬ ០០៤ មិនដឹងបើកការស៊ើបអង្កេតពេលណាទេ ដោយលោកចៅក្រម > យូ ប៊ុនឡេង បានលើកឡើងថា លោកនឹងសិក្សា និងលើកមកពិចារណាលើ > សំណុំរឿងលេខ ០០៣ បន្ទាប់ពីចៅក្រមអន្តរជាតិថ្មី សិក្សា និងពិនិត្យ > តាមផ្លូវច្បាប់ លើសំណុំរឿងនោះថា តើត្រូវធ្វើបែបណា?។ > > យ៉ាងណាក៏ដោយ រដ្ឋាភិបាលកម្ពុជាបានបង្ហាញជំហររួចហើយ ដោយមិនឲ្យ > មានការបើកការស៊ើបអង្កេត ឈានដល់ការចាប់ខ្លួន និងកាត់ទោស > មេខ្មែរក្រហមផ្សេងទៀត ក្រៅតែពីមេខ្មែរក្រហម ៥ រូប ដែលកំពុងតែ > ជាប់ឃុំឃាំងនៅតុលាការខ្មែរក្រហមនាពេលនេះទេ៕ > > -- > You received this message because you are subscribed to the Google Groups > "Cambodia Discussion (CAMDISC) - www.cambodia.org" group. > This is an unmoderated forum. Please refrain from using foul language. > Thank you for your understanding. Peace among us and in Cambodia. > > To post to this group, send email to [email protected] > To unsubscribe from this group, send email to > [email protected] > For more options, visit this group at http://groups.google.com/group/camdisc > Learn more - http://www.cambodia.org -- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to [email protected] To unsubscribe from this group, send email to [email protected] For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org

