សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដឹកនាំ​គណៈប្រតិភូ ទៅ​ប្រជុំ នៅ​បូរី
ញូយ៉ក ថ្ងៃទី​២៤ កញ្ញា

cen.com.kh
ភ្នំពេញ: ក្រសួងការបរទេស​កម្ពុជា បាន​ប្រកាស​ជា​ផ្លូវការ​អំពី​ដំណើរ​របស់
សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​នឹង​ត្រូវ​ដឹកនាំ​គណៈប្រតិភូ
ជាន់ខ្ពស់​រាជរដ្ឋាភិបាល ទៅ​ចូលរួម​កិច្ចប្រជុំ​ថ្នាក់​ដឹកនាំ​អាស៊ាន និង
សហរដ្ឋអាមេរិក លើក​ទី​២ នៅ​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ឆ្នាំ​២០១០ នៅ​ទីក្រុង
ញូយ៉ក​។

​    ​សេចក្តី​ជូន​ព័ត៌មាន របស់​ក្រសួងការបរទេស ចុះ​ថ្ងៃ​ទី​១៦ ខែ​កញ្ញា
ឆ្នាំ​២០១០ បានបង្ហាញ​ថា ដំណើរ​របស់​សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា
ទៅកាន់​តុ​ប្រជុំ នៅ​សហរដ្ឋអាមេរិក នាពេលនេះ តប​តាម​ការអញ្ជើញ​របស់​លោក
បា​រ៉ាក់ អូ​បា​ម៉ា ( Barack Obama ) ប្រធានាធិបតី​សហរដ្ឋអាមេរិក​។ ក្នុង
កិច្ចប្រជុំ​នោះ មេដឹកនាំ​អាស៊ាន និង​សហរដ្ឋអាមេរិក នឹង​ធ្វើ
ការផ្លាស់ប្តូ​រទ​ស្សនៈ​គ្នា លើ​បញ្ហា​អត្ថប្រយោជន៍​រួម សំខាន់ៗ ក្នុង
តំបន់ អន្តរជាតិ និង​បញ្ហា​កង្វល់​មួយចំនួនទៀត ព្រមទាំង
កិច្ចសហប្រតិបត្តិកា​ររ​វាង​អាស៊ាន និង​សហរដ្ឋអាមេរិក​។
​    ​សេចក្តី​ជូន​ព័ត៌មាន​ដដែល បាន​លើកឡើង​ថា គណៈប្រតិភូ​នឹង​អមដំណើរ
ដោយ​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង
សហប្រតិបត្តិការ​អន្តរជាតិ និង​មន្ត្រី​ជាន់ខ្ពស់​ដទៃ​ទៀត នៃ
រាជរដ្ឋាភិបាល​កម្ពុជា​។
​    ​សេចក្តី​ជូន​ព័ត៌មាន ក៏​បាន​បន្ថែមថា សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន
សែន នឹង​ជួប​ប្រជុំ​ទ្វេភាគី​ជាមួយ​លោក អាប់​ភី​ស៊ីត វេចា​ជីវ៉ា (
Abhisit Vejjajiva ) នាយករដ្ឋមន្ត្រី​ថៃ នៅក្រោយ​កិច្ចប្រជុំ​ថ្នាក់
ដឹកនាំ​អាស៊ាន​-​សហរដ្ឋអាមេរិក លើក​ទី​២​។
​     ​ក្រៅពីនេះ លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នឹង​ដឹកនាំ​គណៈប្រតិភូ
អញ្ជើញ​ចូលរួម ក្នុង​កិច្ចប្រជុំ​ពេញអង្គ​ថ្នាក់ខ្ពស់ ស្តី​ពី​គោលដៅ
អភិវឌ្ឍន៍​សហ្សវត្ស និង​សម័យប្រជុំ​នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ
លើក​ទី​៦៥ ដែល​នឹង​ប្រព្រឹត្ត ចាប់ពី​ថ្ងៃ​ទី​២០ ដល់​ថ្ងៃ​ទី​២២ ខែ​កញ្ញា
ឆ្នាំ​២០១០ និង​ពី​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ដល់​ថ្ងៃ​ទី​១ ខែតុលា ឆ្នាំ​២០១០
នៅ​ទីក្រុង​ញូយ៉ក​។
​    ​សេចក្តី​ជូន​ព័ត៌មាន បានបញ្ជាក់​ថា លោក​ឧបនាយករដ្ឋមន្ត្រី ហោ
ណាំហុង នឹង​ថ្លែង​សន្ទរកថា  នៅក្នុង​កិច្ចប្រជុំ​ពេញអង្គ​ថ្នាក់ខ្ពស់
ស្តីពី គោលដៅ​អភិវឌ្ឍន៍​សហស្សវត្សរ៍ នៅ​ថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​២០១០
និង​ក្នុង​សម័យប្រជុំ​នៃ​មហាសន្និបាត​សហប្រជាជាតិ លើក​ទី​៦៥ នៅ​ថ្ងៃ​ទី
២៨ ខែ​កញ្ញា ឆ្នាំ​២០១០​។
​    ​សេចក្តីប្រកាស​របស់​អគ្គ​លេខាធិការ​អាស៊ាន កាលពី​ថ្ងៃ​ទី​៦ ខែ
កញ្ញា ឆ្នាំ​២០១០ បានបង្ហាញ​ថា លោក​ប្រធានាធិបតី​អាមេរិក ប៉ា​រ៉ាក់ អូ​បា
ម៉ា បាន​អញ្ជើញ​ថ្នាក់​ដឹកនាំ​អាស៊ាន​ទាំង ១០ ប្រទេស រួមទាំង
អគ្គលេខាធិការ​អាស៊ាន ដើម្បី​ចូលរួម ក្នុង​កិច្ចប្រជុំ​ថ្នាក់​ដឹកនាំ
អាស៊ាន​-​អាមេរិក ជា​លើក​ទី​២​។ កិច្ចប្រជុំ​អាស៊ាន​-​អាមេរិក លើក​ទី​១
បាន​ធ្វើឡើង​នៅ​ប្រទេ​សឹង្ហបូរី កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០០៩​។
​    ​សូម​រម្លឹកថា កាលពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ​២០១០ សម្តេច​ប្រមុខ
រាជរដ្ឋាភិបាល ហ៊ុន សែន បាន​ប្រកាស​ពី​លទ្ធភាព ដែល​អាច​នឹង​ជួបចរចា​រវាង
សម្តេច ជាមួយនឹង​លោកនាយក​រដ្ឋមន្ត្រី​ថៃ អាប់​ភី​ស៊ីត វេចា​ជីវ៉ា នៅក្នុង
កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប នៅ​ទីក្រុង ប្រ៊ុយ​ហ្សែ​ល ប្រទេស​ប៊ែលហ្ស៊ីក
នា​ដើមខែ​តុលា​ខាងមុខ​។
​    ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើង​ពី​លទ្ធភាព​នៃ​ការជួប
ទ្វេភាគី រវាង​សម្តេច និង​លោក​នាយករដ្ឋមន្ត្រី​ថៃ អាប់​ភី​ស៊ីត គឺ​អាច
ធ្វើ​ទៅ​រួច ដោយ​មិន​មាន​បញ្ហា​អ្វី​នោះ​ទេ​។ ជំនួប​ទ្វេភាគី​រវាង
ថ្នាក់ដឹកនាំ​ទាំង​ពីរ មិនមែន​ពិភាក្សា​ត្រឹម​តែ​បញ្ហា​ជម្លោះ​ព្រំដែន
ប្រាសាទ​ព្រះវិហារ ដែល​អូសបន្លាយ​ជាង​ពីរ​ឆ្នាំ​មកហើយ​នោះទេ គឺ​មាន
ការពិភាក្សា​ទាំង​លើ​បញ្ហា​ពាណិជ្ជកម្ម សេដ្ឋកិច្ច និង​វិនិយោគទុន​ផងដែរ
៕

-- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.

To post to this group, send email to [email protected]
To unsubscribe from this group, send email to 
[email protected]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org

Reply via email to