លោក Watkeo Kuma ទ្រាំទៅ បានប៉ិនណា យកប៉ិនហ្នុង ជាជាងអត់ ។សំខាន សម្រាប់ជាគំរូ ដល់អ្នកដឹកនាំដទៃទៀត កុំអោយពួកគេ ដឹកនាំប្រទេសតាមរបៀបរបប សហាវឃោឃៅដូចពួកខ្មែរក្រហមនេះទៀតឡើយ!!!!
2010/9/16 <[email protected]>: > សាលាក្តីកូនកាត់ សូន្យ១ សូន្យ២ ឬក៏សូន្យ៣ គឺកាត់ទោសតែមនុស្សមួយដំបរស្វាអញ្ជឹង > វាកាន់តែខាតប្រយោជន៌និងលុយកាក់ជាច្រើនសម្រាប់ប្រទេសកម្ពុជា។ គួរឲ្យស្តាយដែរ! > បើយកប្រាក់ទាំងនោះទៅចញ្ចឹមរាស្រ្ត ប្រហែលជាប្រសើរជាងនេះបន្តិច....។ > >> Date: Thu, 16 Sep 2010 12:48:20 -0400 >> Subject: សំណុំរឿង ០០២៖ អៀងសារី អៀងធីរិទ្ធ ខៀវសំផន និង នួនជា >> ត្រូវបញ្ជូនទៅជំនុំជម្រះ តែឌុច ត្រូវលើកលែងការចោទប្រកាន់ >> From: [email protected] >> To: [email protected] >> >> (((((លោកតាឌុច បានខកចិត្តយ៉ាងខ្លាំង >> ដោយសារគេមិនអនុញ្ញាតអោយមកចូលរួមវេទិកា ក្នុងសំណុំរឿង០០២ ព្រោះថា >> បើបានមកចូលរួមនិងគេ យ៉ាងហោចណាស់ក៏បានជួយកំដរបរិយាកាស់ មួយគ្រាដែរ >> គឺវាប្រសើរជាជាង អង្គុយនៅក្នុងបន្ទប់ឯកោ តែម្នាក់ឯង .CPP )))) >> >> សំណុំរឿង ០០២៖ អៀងសារី អៀងធីរិទ្ធ ខៀវសំផន និង នួនជា ត្រូវបញ្ជូនទៅ >> ជំនុំជម្រះ តែឌុច ត្រូវលើកលែងការចោទប្រកាន់ >> >> ដោយ លី ម៉េងហួរ >> >> សហចៅក្រមស៊ើបអង្កេត នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា >> លោក យូ ប៊ុនឡេង និងលោកចៅក្រមបារាំង ម៉ាសែល ឡឺម៉ុង ( Marcel >> Lemonde ) បានចុះហត្ថលេខារួមគ្នា លើដីកាដំណោះស្រាយ ក្នុងសំណុំរឿង >> ០០២ ដោយបានសម្រេចជាឯកច្ឆ័ន្ទ ដើម្បីបញ្ជូនសំណុំរឿងចោទប្រកាន់លើ >> អៀងសារី អៀងធីរិទ្ធ ខៀវសំផន និង នួនជា ទៅជំនុំជម្រះ។ ក៏ប៉ុន្តែ សហ >> ចៅក្រមស៊ើបអង្កេតទាំងពីររូប ក៏បានចុះហត្ថលេខារួមគ្នា លើដីកា >> លើកលែងការចោទប្រកាន់ចំពោះ កាំង ហ្កេកអ៊ាវ ហៅ ឌុច នៅក្នុង >> សំណុំរឿង ០០២។ >> >> បទអន្តរាគមន៍របស់ លី ម៉េងហួរ ពីទីក្រុងភ្នំពេញ >> >> 16/09/2010 >> by លី ម៉េងហួរ >> >> ស្តាប់ (06:22) >> More >> >> >> >> ដីកា ដំណោះស្រាយរបស់សហចៅក្រមស៊ើបអង្កេតនៃតុលាការខ្មែរក្រហម លោក >> ចៅក្រម យូ ប៊ុនឡេង និងលោកចៅក្រមបារាំង ម៉ាសែល ឡឺម៉ុង បានប្រកាសនៅ >> ថ្ងៃនេះ លើសំណុំរឿង ០០២ ដែលមានជនត្រូវចោទជាមេខ្មែរក្រហម ៥ រូប >> រួមមាន៖ នួនជា អៀងសារី អៀងធីរិទ្ធ ខៀវសំផន និងកាំង ហ្កេកអ៊ាវ ហៅ >> ឌុច ក្នុងសន្និសីទ កាសែត នៅព្រឹកមិញ លោកចៅក្រម យូ ប៊ុនឡេង បានលើក >> ឡើងថា មេដឹកនាំជាន់ខ្ពស់បំផុតរបស់របបខ្មែរក្រហមដែលជាជនត្រូវ >> ចោទ ៤ រូប រួមមាន៖ លោក នួន ជា អាយុ ៨៤ ឆ្នាំ ជាអតីតប្រធានរដ្ឋសភា >> សម័យខ្មែរក្រហម ដែលគេស្គាល់ថា ជាបទទី២ បន្ទាប់ពីប៉ុល ពត លោក អៀង >> សារី អាយុ ៨៤ ឆ្នាំ ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួង >> ការបរទេស សម័យខ្មែរក្រហម លោកស្រី អៀង ធីរិទ្ធ អាយុ ៧៧ ឆ្នាំ ជា >> រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច សម័យខ្មែរក្រហម និងលោក ខៀវ សំផន អាយុ ៧៨ >> ឆ្នាំ ជាអតីតប្រមុខរដ្ឋខ្មែរក្រហម ត្រូវបានបញ្ជូនទៅជំនុំជម្រះ។ >> សវនាការជំនុំជម្រះកាត់ទោសលើមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់ និងមាន >> វ័យចាស់ជរាទាំង ៤ រូប ក្នុងសំណុំរឿង ០០២ ត្រូវបានលោកចៅក្រម យូ >> ប៊ុនឡេងប្រកាសថា នឹងអាចធ្វើឡើងនៅក្នុងឆមាសទី១ ឆ្នាំ២០១១។ >> >> ដីកាដំណោះស្រាយនោះ សហចៅក្រមស៊ើបអង្កេត នៅព្រឹកមិញ ក៏បានប្រកាសពី >> ការលើកលែង ការចោទប្រកាន់លើអតីតមេគុកទួលស្លែង លោក កាំង ហ្កេក >> អ៊ាវ ហៅ ឌុច នៅក្នុងសំណុំរឿង ០០២។ ការសម្រេចដូច្នេះ ដោយសារតែ ឌុច >> ត្រូវបានជំនុំជម្រះ និងត្រូវបានតុលាការខ្មែរក្រហមប្រកាសសាលក្រម >> ផ្តន្ទាទោស ៣៥ ឆ្នាំ កាលពីថ្ងៃទី២៦ ខែកក្កដាកន្លងមក។ >> >> អតីតមេដឹកនាំកំពូលៗរបស់របបខ្មែរក្រហមទាំង ៤ រូប ត្រូវបានចោទ >> ប្រកាន់ក្នុងរឿងសម្លាប់រង្គាល ការធ្វើទារុណកម្ម ការរំលោភផ្លូវភេទ >> និងអំពើអមនុស្សធម៌ផ្សេងៗទៀត ក្នុងរបបខ្មែរក្រហម។ សហចៅក្រម >> ស៊ើបអង្កេតបានប្រកាសថា នួនជា អៀងសារី អៀងធីរិទ្ធ និងខៀវសំផន >> ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ >> ឧក្រិដ្ឋកម្មសង្គ្រាម អំពើប្រល័យពូជសាសន៍ ( លើជនជាតិចាម និងជនជាតិ >> វៀតណាម ) និងបទល្មើសនានា ដែលមានចែង និងផ្តន្ទាទោសដោយ >> ក្រមព្រហ្មទណ្ឌកម្ពុជាឆ្នាំ១៩៥៦ ដែលរួមមាន៖ ការធ្វើមនុស្សឃាត ការ >> ធ្វើទារុណកម្ម និងការវាយប្រហារលើសាសនា ជាដើម។ >> >> យោងតាមរបាយការណ៍របស់អ្នកជំនាញ ទំហំនៃឧក្រិដ្ឋកម្មដែលបាន >> ប្រព្រឹត្តក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ខ្មែរក្រហមនៅចន្លោះពី >> ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩ បានបង្ក >> ឲ្យមានជនរងគ្រោះរាប់លាននាក់ ក្នុងនោះ មានការស្លាប់បាត់បង់ជីវិត >> មនុស្សប្រមាណពី ១,៧ លាន ដល់ ២,២ លាននាក់ ហើយដែលក្នុងការស្លាប់ >> ទាំងនោះ មានមនុស្សចំនួនប្រមាណ ៨០០.០០០ នាក់ បានស្លាប់ដោយសារ >> អំពើហិង្សា។ >> >> នៅថ្ងៃនេះ សហចៅក្រមស៊ើបអង្កេត ក៏បានប្រកាសពីការទទួលយកជា >> ផ្លូវការ នូវពាក្យបណ្តឹង សុំតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណី >> ចំនួន ២.១២៣ នាក់ ក្នុងចំណោមពាក្យបណ្តឹងរបស់ជនរងគ្រោះជាង ៤.០០០ នៅ >> ក្នុងសំណុំរឿង ០០២។ >> >> ក្នុងសន្និសីទកាសែតនៅព្រឹកមិញ លោក ម៉ាសែល ឡឺម៉ុង សហចៅក្រម >> ស៊ើបអង្កេតរបស់តុលាការខ្មែរក្រហមបានប្រកាសលាឈប់ពីតំណែង ។ >> ប៉ុន្តែលោកចៅក្រមបារាំងដែលបានចាប់ផ្តើមការងារក្នុងតុលាការ >> ខ្មែរក្រហម កាលពីឆ្នាំ២០០៦ នឹងបញ្ចប់ការងាររបស់ខ្លួននៅខែធ្នូ >> ខាងមុខ ដោយជំនួសមកវិញនូវសហចៅក្រមស៊ើបអង្កេតអន្តរជាតិថ្មី ជា >> ជនជាតិអាល្លឺម៉ង់ លោក Sigfried Blunk ។ >> >> លោកចៅក្រមបារាំង ម៉ាសែល ឡឺម៉ុង ជាអ្នកផ្តើមការងារស៊ើបអង្កេតតែ >> ម្នាក់ឯង ដោយគ្មានការយល់ពីសហចៅក្រមជាតិ លោក យូ ប៊ុនឡេង ទៅលើ >> សំណុំរឿង ០០៣ និងសំណុំរឿង ០០៤ ដែលអាចឈានទៅដល់ការចោទប្រកាន់ និង >> ចាប់មកកាត់ទោសលើមេដឹកនាំខ្មែរក្រហមច្រើនរូបផ្សេងទៀត។ ប៉ុន្តែ >> សំណុំរឿង ០០៣ ឬ ០០៤ មិនដឹងបើកការស៊ើបអង្កេតពេលណាទេ ដោយលោកចៅក្រម >> យូ ប៊ុនឡេង បានលើកឡើងថា លោកនឹងសិក្សា និងលើកមកពិចារណាលើ >> សំណុំរឿងលេខ ០០៣ បន្ទាប់ពីចៅក្រមអន្តរជាតិថ្មី សិក្សា និងពិនិត្យ >> តាមផ្លូវច្បាប់ លើសំណុំរឿងនោះថា តើត្រូវធ្វើបែបណា?។ >> >> យ៉ាងណាក៏ដោយ រដ្ឋាភិបាលកម្ពុជាបានបង្ហាញជំហររួចហើយ ដោយមិនឲ្យ >> មានការបើកការស៊ើបអង្កេត ឈានដល់ការចាប់ខ្លួន និងកាត់ទោស >> មេខ្មែរក្រហមផ្សេងទៀត ក្រៅតែពីមេខ្មែរក្រហម ៥ រូប ដែលកំពុងតែ >> ជាប់ឃុំឃាំងនៅតុលាការខ្មែរក្រហមនាពេលនេះទេ៕ >> >> -- >> You received this message because you are subscribed to the Google Groups >> "Cambodia Discussion (CAMDISC) - www.cambodia.org" group. >> This is an unmoderated forum. Please refrain from using foul language. >> Thank you for your understanding. Peace among us and in Cambodia. >> >> To post to this group, send email to [email protected] >> To unsubscribe from this group, send email to >> [email protected] >> For more options, visit this group at >> http://groups.google.com/group/camdisc >> Learn more - http://www.cambodia.org > > -- > You received this message because you are subscribed to the Google Groups > "Cambodia Discussion (CAMDISC) - www.cambodia.org" group. > This is an unmoderated forum. Please refrain from using foul language. > Thank you for your understanding. Peace among us and in Cambodia. > > To post to this group, send email to [email protected] > To unsubscribe from this group, send email to > [email protected] > For more options, visit this group at http://groups.google.com/group/camdisc > Learn more - http://www.cambodia.org -- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to [email protected] To unsubscribe from this group, send email to [email protected] For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org

