ចិនជំរុញឲ្យមានចំណងមិត្តភាពខាងវិស័យយោធាជាមួយកម្ពុជាបន្ថែមទៀត ដោយ តាំង សារ៉ាដា 2010-09-18
ក្រុមមន្ត្រីជាន់ខ្ពស់យោធាចិន កាលពីថ្ងៃទី១៧ ខែកញ្ញា បានឲ្យ ដឹងថា កងទ័ពចិន មានឆន្ទៈបង្កើនចំណងមិត្តភាព និងកិច្ចសហ ប្រតិបត្តិការថែមទៀតជាមួយសមភាគីកម្ពុជារបស់ខ្លួន។ ការជំរុញឲ្យមានចំណងមិត្តភាពយ៉ាងស្អិតល្មួតខាងវិស័យយោធារវាង កម្ពុជា និងចិននេះ ធ្វើក្នុងកំឡុងជំនួបរវាងឧបនាយករដ្ឋមន្ត្រី និង ជារដ្ឋមន្ត្រីការពារប្រទេសរបស់កម្ពុជា លោក ទៀ បាញ់ ជាមួយ រដ្ឋមន្ត្រីក្រសួងការពារជាតិចិន លោក លាំង គួងលី (Liang Guanglie) ក្នុងទីក្រុងប៉េកាំង កាលពីពេលថ្មីៗនេះ។ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួ (Xinhua) បានដកស្រង់សម្ដីរបស់ រដ្ឋមន្ត្រីក្រសួងការពារជាតិចិន លោក លោក លាំង គួងលី ដែលថា លោកបាន គាំទ្រយ៉ាងពេញទំហឹងសម្រាប់កិច្ចប្រឹងប្រែង ដើម្បីឲ្យទំនាក់ទំនង រវាងកម្ពុជា និងចិន កាន់តែរឹងមាំថែមទៀត និងពង្រីកកិច្ចសហ ប្រតិបត្តិការលើគ្រប់វិស័យ។ រដ្ឋមន្ត្រីក្រសួងការពារជាតិខាងភាគីកម្ពុជា លោក ទៀ បាញ់ បានសម្ដែង ការអបអរសាទរចំពោះការគាំទ្ររបស់ចិន ក្នុងការជួយអភិវឌ្ឍប្រទេស កម្ពុជា រួមនឹងការផ្សាភ្ជាប់នៃចំណងមិត្តភាពផ្នែកយោធារវាង ប្រទេសទាំងពីរ ផងដែរ។ ប៉ុន្តែក្រុមអ្នកវិភាគនិយាយថា គេនៅមិន ទាន់ដឹងថា តើទំនាក់ទំនងយោធា រវាងមហាអំណាចចិន ដែលប្រកាន់របប កុម្មុយនីស្ត និងកម្ពុជានេះ អាចធ្វើឲ្យអន់ខ្សោយដល់ទំនាក់ទំនង របស់កម្ពុជា ជាមួយនឹងមហាអំណាចអាមេរិក ខាងលោកសេរីនោះយ៉ាងណាទេ៕ -- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to [email protected] To unsubscribe from this group, send email to [email protected] For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org

