លោកWatkeo Kuma អសច្ចារ្យណាស់កំណាព្យលោក
លោកពិតជា មានថ្វីដៃល្អមែន !
ចំពោះបញ្ហារបស់លោកសមរង្សី  បើសម្លឹងមើល ពីជ្រុងមួយទៀត
គែអាចបកស្រាយផ្ទុយស្រឡះពីអត្ថន័យកំណាព្យរបស់លោកទាំងស្រុង។
មែនទេនទៅ ឈើមួយដុំដែលលោកសមរង្ស៊ីបានដក​នោះ  វាគ្មានតម្លៃអីទាល់តែសោះ  ។
តែបញ្ហានៅត្រង់ថា លោកសមរង្ស៊ីទេ ដែលចង់
ឆ្លៀតឧិកាសកេងចំណេញផ្នែកនយោបាយ។ តែទង្វើរបស់គាត់នោះ
វាប៉ះពាល់ធំណាស់ទៅលើរាជរដ្ឋាភិបាល ដោយសារថាលោកលោកសមរង្ស៊ី
ចង់និយាយប្រាប់សាធារណះជនថា  ការបោះបង្គោលព្រំដែន​គឺគ្មានតម្លាភាព
ខ្មែរយើងបានបាត់បង់ទឹកដីច្រើនណាស់ ពោល  លោកសមរង្ស៊ី
ចង់បន្ដុះបង្អាប់ គណបក្សកាន់អំណាចបច្ចុប្បន្ន  ថាជារដ្ឋាភិបាលអាយ៉ង  ។
សូមសួរថា ក្នុងរឿងនេះ  បើលោកសមរង្ស៊ី កើតទុកមិនសុខចិត្ត
ក្នុងការបោះបង្គោលនោះ ហេតុអីបានជាលោកសមរង្ស៊ី មិនយកបញ្ហានេះ
ទៅនិយាយក្នុងកិច្ចប្រជុំរដ្ឋសភាទៅ  បែរ មកដកបង្គោល
តម្រុយទាំងនោះក្រវាត់ចោល ក្នុងករណីមកបញ្ឈឺរាជរដ្ឋាភិបាល  ។
អ្វីដែលយើងទាំងអស់គ្នាត្រូវដឹងនោះ គឺថាបង្គោលចាស់ៗដែលបានដោត
តាំងពីសម័យបារាំងនោះមក គឺវាបាត់បង់ស្ទើតែគ្មានសល់ឡើយ
ដូច្នេះការស្វែងរកគំនូសព្រំដែនសារជាថ្មី គឺប្រាកដជាមានការលំបាកបន្តិច។
ជាមួយគ្នាដែរ វាជារឿងធម្មតាទេ ទាំងពលរដ្ឋខ្មែរទាំងពលរដ្ឋវៀតណាម
ដែលពួកគាត់មានដីធ្លីនៅក្នុងតំបន់ព្រំដែននោះ ដីធ្លីរបស់ពួកគាត់
តែងតែមានការប៉ះពាល់ជាមួយនិងគំនូសបន្ទាត់ដែលកំណត់ព្រំដែនថ្មី
ដោយចៀសពុំរួចឡើយ ។  ដូច្នេះ គណបក្សសមរង្ស៊ី បែរជាឆ្លៀត
ឧិកាសនេះ មកញុះញុង បំផុសបំផុល ពោល គឺក្នុងចេតនាបង្ហាញមតិសាធារណះថា
គណបក្សដែលកាន់អំណាចសព្វថ្ងៃ ជាគណបក្សរណព
យួន ។ មួយវិញទៀត រដ្ឋាភិបាលខ្មែរយើងបានអះអាង ជាច្រើនលើករួចមកហើយ គឺថា
ការចុះសន្ធិសញ្ញាព្រំដែនខ្មែរវៀតណាម គឺគេបាន
យកផែនទីផ្លូវការ ១ភាគ៥០០០០ ដែលតម្កល់នៅឯអង្គការសហប្រជាជាតិ មកធ្វើជាគោល ។
ម្យ៉ាងវិញទៀត ទាំងភាគីខ្មែរទាំងភាគីវៀតណាមពួកគេ
មានអ្នកជំនាញឯកទេសផ្នែកភូមិសាស្រ្ដជាច្រើននាក់
ដែលបានចុះទៅផ្ទាល់ទៅតាមមូលដ្ឋានក្នុងប្រតិបត្តិការនេះ  ។
រីឯខ្មែរមួយក្រុមដែលនៅស្រុកបារាំងវិញ
ដែលពួកគេឧទ្ទិសនាមអោយឈ្មោះក្រុមខ្លួនថា
ជាក្រុមការពារព្រំដែនខ្មែរដែរផងនោះ ពួកគេមិនទាំងដែល
ដាក់ជើងចុះទៅមើលព្រំដែនបន្តិចសោះ បែរជានាំគ្នាស្រែកថា ការបោះបង្គោលនោះ
នឹងធ្វើអោយខ្មែរយើងខាតបង់ទៅវិញ ។  មែនទេនទៅ លោកសមរង្ស៊ីដែលសព្វថ្ងៃ
គាត់បានដើរមកដល់ផ្លូវទាល់ច្រក ដូចអីឡូវនេះ
  គឺមកពីគាត់ស្ដាប់ការញុះញុងពីពួកខ្មែរក្រៅស្រុកទាំងនេះច្រើនពេក   ៕

Compatiot  pp


On Sat, Sep 18, 2010 at 3:55 PM,  <[email protected]> wrote:
> Please see attachment....
>
> --
> You received this message because you are subscribed to the Google Groups
> "Cambodia Discussion (CAMDISC) - www.cambodia.org" group.
> This is an unmoderated forum. Please refrain from using foul language.
> Thank you for your understanding. Peace among us and in Cambodia.
>
> To post to this group, send email to [email protected]
> To unsubscribe from this group, send email to
> [email protected]
> For more options, visit this group at http://groups.google.com/group/camdisc
> Learn more - http://www.cambodia.org

-- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.

To post to this group, send email to [email protected]
To unsubscribe from this group, send email to 
[email protected]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org
  • ... Watkeo Kuma
    • ... Campatriot People Power CPP កម្លាំងអ្ នកស្នេហាជាតិ

Reply via email to