៦ ថ្ងៃនៅហាណូយ ក្នុងដំណើរឆ្ពោះទៅកាន់ខួប ១០០០ ឆ្នាំ
cen.com.kh ដោយ : គឹមសេង (ថ្ងៃទី 18 កញ្ញា 2010) Ntyxntcwnt Mja0mzq0yw 1 of 2 ភ្នំពេញ: រដ្ឋាភិបាលនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម តាមរយៈ ក្រសួងការបរទេស និងគណៈកម្មាធិការ ប្រជាជនរដ្ឋធានីហាណូយ បានអញ្ជើញ អ្នកសារព័ត៌មាន កាសែត ទូរទស្សន៍ពីប្រទេសមួយចំនួនដូចជា អាល្លឺម៉ង់ អេ ហ្ស៊ីប គុយបា ហុងគ្រី សាធារណៈរដ្ឋកូរ៉េ សាធារណៈរដ្ឋប្រជាមានិត ប្រជាធិបតេយ្យឡាវ និងព្រះរាជណាចក្រកម្ពុជា ធ្វើទស្សនកិច្ចការងារ ដើម្បីស្វែងយល់ពីសកម្មភាពមួយចំនួន របស់ប្រជាជនវៀតណាម ដែលកំពុង ត្រៀម និងរៀបចំការងារក្នុងឱកាសបុណ្យខួប ១០០០ ឆ្នាំ នៃថ្ងៃបង្កើត ទីក្រុងហាណូយ (១០១០-២០១០) ដែលនឹងប្រព្រឹត្តទៅចាប់ពីថៃ្ងទី១ រហូត ថ្ងៃទី១០ ខែតុលា ឆ្នាំនេះ ។ នាថ្ងៃទី១០ ខែកញ្ញា ២០១០ គណៈកម្មាធិការប្រជាជនរដ្ឋធានីហាណូយ បានរៀបចំសន្និសីទកាសែតមួយ ស្តីពីដំណើរការឆ្ពោះទៅកាន់ខួប ១.០០០ ឆ្នាំ នៃថ្ងៃបង្កើតទីក្រុងហាណូយ ។ អតីតកាលគិតចាប់ពីឆ្នាំ១០១០ ទីក្រុងនេះត្រូវបានដាក់ឈ្មោះថា ក្រុងថាំងឡុង ក្រុងដុងឌូ និងហាណូយ រហូតបច្ចុប្បន្ន ។ ហាណូយមានប្រជាជនរស់នៅសរុបប្រមាណ ៦ លាន ៥ សែននាក់ ដែលមាន ផ្ទៃដីសរុបចំនួន ៣.៣៤៨ គីឡូម៉ែត្រក្រឡា ។ អង្គការយូណេស្កូបាន ទទួលស្គាល់ក្រុងហាណូយថាជា ’ទីក្រុងសន្តិភាព” ។ ហាណូយបាន ចងសម្ព័ន្ធភាពជាមួយទីក្រុងបរទេស ចំនួន២៩ លើពិភពលោក ។ លោក ហូ ក្វាងឡូយ ប្រធានគណៈកម្មាធិការអប់រំ និងគមនាគមន៍ក្រុង ហាណូយ បានឲ្យដឹងថា ចាប់តាំងពីឆ្នាំ២០០០ រហូតឆ្នាំ២០០៩ ផលិតផលសរុប ក្នុងស្រុកនៅហាណូយកើនឡើង ១១,៤៥% ជាពិសេសនៅឆ្នាំ២០០៩ ទោះបីមាន វិបត្តិសេដ្ឋកិច្ចពិភពលោកក៏ដោយ ផលិតផលសរុបក៏កើនឡើង ៦,៧% គឺស្មើនឹង ចំណូលសំរាប់មនុស្សម្នាក់ ១.៧៦៥ ដុល្លារក្នុង១ឆ្នាំ ។ ហាណូយមាន គំរោងវិនិយោគបរទេសចំនួន ៨.០០០ គំរោងដែលមានទឹកប្រាក់សរុប ១៨ ពាន់ លានដុល្លារអាមេរិក ហើយហាណូយរកចំណូលថវិកាបាន ១០% នៃផលិតផលសរុប ក្នុងស្រុករបស់ប្រទេសវៀតណាម ។ លោក ហូ ក្វាងឡូយ បានគូសបញ្ជាក់ទៀតថា ខួប ១.០០០ ឆ្នាំនៃថ្ងៃ បង្កើតទីក្រុងហាណូយ ត្រូវបានប្រារព្ធធ្វើឡើងចំពេល ដែលប្រទេស វៀតណាមមានការរីកចំរើន ទាំងសេដ្ឋកិច្ច វប្បធម៌ និងនយោបាយថ្នាក់ជាតិ និងអន្តរជាតិ ។ ៥ ថ្ងៃបន្ទាប់ពីសន្និសីទកាសែតគណៈប្រតិភូសារព័ត៌មាន ទាំង ៧ ប្រទេស បានធ្វើដំណើរទស្សនកិច្ចទៅកាន់តំបន់ទេសចរណ៍ ឧស្សាហកម្ម សិប្បកម្ម សិល្បៈ និងវប្បធម៌ នៅភាគខាងជើង និងជាយក្រុង ហាណូយ ។ តាំកុក ជាតំបន់ទេសចរណ៍ធម្មជាតិ ដែលមានលក្ខណៈសម្បត្តិដូច តំបន់ទេសចរណ៍ ហាឡុងបេ រឺឆកសមុទ្រហាឡុង គឺមានថ្មភ្មំស្រួចៗដុះ ក្នុងទឹក និងមានរូងដែលអាចជិះទូកឆ្លងកាត់ ទៅមកបានទស្សនាក្រុង ហាវលូ ក្នុងខេត្តនិញប៊ិញជារដ្ឋធានីចាស់ របស់ដាយវៀត (វៀតណាម) វត្តវ៉ាន់មៀវគួកទឺហ្សាម ជាសាកលវិទ្យាល័យជាតិទី១ របស់វៀតណាម (១០៧៦) បន្ទាយសឺនតី ភូមិបានហ្វ៊ុកជាភូមិផលិតសូត្រ និងក្រណាត់ សូត្រ សាជីវកម្មហាប្រ៉ូ ភូមិបាតចាំងផលិតផលសេរាមិក និងទីកន្លែង មួយ ចំនួនទៀតក្នុងទីក្រុង ។ ការពង្រីកទីក្រុងហាណូយ មានអំណោយផលដល់កិច្ចអផិវឌ្ឍន៍ សេដ្ឋកិច្ច សង្គមកិច្ច ដែលធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធទីក្រុង មាន លក្ខណៈកាន់តែទំនើបឈានមុខ ក្នុងចំណោមរដ្ឋធានីនានានៅលើពិភពលោក ។ ហាណូយជាទីក្រុងធំទី ១៧ ក្នុងចំណោមទីក្រុងលើពិភពលោក ដែលមាន ផ្ទៃដីធំទូលាយ ។ ហាណូយមានភូមិសិប្បកម្មចំនួន ១.១៨០ ភូមិ (ភូមិ១ ផលិតផល១) និងវត្ថុបុរាណចំនួន ៥.០០០ ក្នុងនោះមានវត្ថុបុរាណចំនួន ជាង ២.០០០ ដែលត្រូវបានទទួលស្គាល់ ដោយអង្គការយូណេស្កូថា ជាវត្ថុ បុរាណចំណាត់ថ្នាក់ពិភពលោក ។ ពីមុនមកហាណូយមានផ្ទៃដីប្រមាណ ៩២១ គីឡូម៉ែត្រក្រឡាប៉ុណ្ណោះ ប៉ុន្តែពេលនេះ ហាណូយបានបង្កើតតំបន់ ជាយក្រុងចំនួនជាង ៥០ កន្លែង ។ បច្ចុប្បន្នហាណូយមានផ្ទៃដីសរុប ៣.៣៤៨ គីឡូម៉ែត្រក្រឡា ។ ក្នុងរយៈពេល ១០ ថ្ងៃ នៃការប្រារព្ធធ្វើបុណ្យខួប ១ សហស្សវត្ស នៃថ្ងៃបង្កើតក្រុងហាណូយ គណៈកម្មាធិការប្រជាជនរដ្ឋធានី ហាណូយ បានត្រៀម និងរៀបចំការសំដែងសិល្បៈបរទេសចំនួន ៣៨ ឈុត និង ការសំដែងសិល្បៈក្នុងស្រុកចំនួន ២៤៥ ឈុត ៕ -- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to [email protected] To unsubscribe from this group, send email to [email protected] For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org

