ខ្មែរក្រោមនៅភ្នំពេញជួបជុំដើម្បីបង្កើតមិត្តសមាគមឡើងវិញ ដោយ គឹម ពៅ 2010-09-19
មិត្តសមាគមខ្មែរក្រោម ដែលជាសមាគមខ្មែរក្រោមដំបូងគេបំផុត បង្កើត ឡើងដោយឧកញ៉ា ឡាំ ឯម នៅក្នុងទឹកដីកម្ពុជាក្រោម នាឆ្នាំ១៩៣៧ មក ដល់ពេលនេះ ត្រូវបានពលរដ្ឋខ្មែរក្រោមដែលរស់នៅទីក្រុងភ្នំពេញ រៀបចំប ឥស្សរជននយោបាយខ្មែរ និងប្រជាពលរដ្ឋខ្មែរក្រោមជាច្រើននាក់ នៅ ថ្ងៃអាទិត្យ ទី១៩ កញ្ញា បានជួបជុំគ្នានៅវត្តសាមគ្គីរង្សី ក្រុង ភ្នំពេញ ក្នុងសន្និបាតមួយ ដើម្បីរៀបចំមិត្តសមាគមខ្មែរក្រោមឡើង វិញ ក្រោយពីសមាគមនេះ បានបាត់ឈ្មោះអស់ជាង៦០ឆ្នាំ។ ប្រធានសមាគមមិត្តសមាគមខ្មែរក្រោម បានឲ្យដឹងថា ការរៀបចំសមាគម នេះឡើងវិញ គឺដើម្បីបន្តឆន្ទៈនៃសមាគមនេះតទៅទៀត ក្នុងប្រយោជន៍ ជួយប្រជាពលរដ្ឋខ្មែរក្រោមផ្នែកសង្គមកិច្ច និងវប្បធម៌។ លោក ថាច់ សាង ប្រធានមិត្តសមាគមខ្មែរក្រោមរៀបរាប់ដូច្នេះ ៖ «គោលដៅរបស់យើង ខ្ញុំគឺថា មួយចង់អភិវឌ្ឍផ្នែកវប្បធម៌ អក្សរសាស្ត្រ ហើយនិង ប្រពៃណី ចង់បង្ហាញនូវអត្តសញ្ញាណខ្មែរកម្ពុជាក្រោម ជាពូជសាស្ត្រ ខ្មែរឈាមជ័រខ្មែរ»។ ប្រភពដដែលបានអះអាងថា មិត្តសមាគមខ្មែរក្រោម ដែលមានសញ្ញារាហូលេប ព្រះច័ន្ទ ត្រូវបានបង្កើតឡើងដោយលោកឧកញ៉ា ឡាំ ឯម នៅក្នុងខេត្ត ឃ្លាំង ឬហៅជាភាសាវៀតណាមថា សុកត្រាំង ដែលជាទឹកដីខ្មែរក្រោម កំពុងកាន់កាប់ដោយវៀតណាម ឬហៅថាវៀតណាមខាងត្បូង។ ក្រោយមកក៏បានផ្លាស់ប្ដូរទីតាំងមកកម្ពុជាវិញ ក្រោយពីមានការ បង្ក្រាបពីអាជ្ញាធរវៀតណាម។ លុះដល់ឆ្នាំ១៩៧៩ ក៏បានបាត់មុខមួយ រយៈ ហើយក៏បានបង្កើតជាថ្មីនៅទឹកដីកម្ពុជា នៅឆ្នាំ១៩៩៣ តែពុំ សូវមានសកម្មភាពឡើយ។ លោក ថាច់ សាង ប្រធានសមាគមនាពេលបច្ចុប្បន្ន បានបញ្ជាក់ថា ពួកគេនឹង ប្រឹងប្រែងសម្រួលជាមួយអាជ្ញាធរខ្មែរ ឲ្យគិតគូរជាចម្បងទៅក្នុង ការជួយពលរដ្ឋខ្មែរក្រោម ដែលភៀសខ្លួនមកពីវៀតណាម ឲ្យមាន អត្តសញ្ញាណប័ណ្ណ និងគិតគូរក្នុងការផ្សព្វផ្សាយវប្បធម៌របស់ខ្មែរ ក្រោម។ លោក តាំង សារៈ តំណាងសហព័ន្ធខ្មែរក្រោម នៅទីក្រុងភ្នំពេញបានសុំ មិត្តសមាគមគិតគូរបន្ថែមទៀតដូច្នេះ ៖ «បើ សិនជាសមាគមមានលទ្ធភាព ទី១ អាចស្រោចស្រង់ប្រជាពលរដ្ឋខ្មែរពីកម្ពុជាក្រោម ដែលគាត់បាន ភៀសខ្លួនឲ្យមានលទ្ធភាពផ្នែកជីវភាព ទី២ ផ្នែកនារី នៅឯវៀតណាម បើ រៀនបានតែភាសាវៀតណាម រីឯភាសាខ្មែររៀនមិនបានជ្រៅជ្រះទេ គឺថា បើសិនជាមិត្តសមាគមអាចបង្កើនការយល់ដឹងដល់នារីបានប្រសើរឡើង»។ លោក យន្ត ថារ៉ូ តំណាងរាស្ត្រគណបក្សប្រឆាំងថ្លែងថា ៖ «យើងខ្ញុំ គិតថា បើសិនជាមិត្តសមាគមខ្មែរក្រោម បានពង្រឹងនូវរចនាសម្ព័ន្ធ ឡើងវិញ ខ្ញុំគិតថាកិច្ចការងារនេះ ជាការល្អ ត្រឹមត្រូវ ហើយផល ប្រយោជន៍នឹងដល់ខ្មែរកម្ពុជាក្រោម បើសិនជាមិត្តសមាគមធ្វើត្រឹម ត្រូវ»។ មកដល់ពេលនេះ មានសមាគមខ្មែរក្រោមសរុបចំនួន ១៣សមាគម ហើយដែលកំពុង មានវត្តមាននៅក្នុងប្រទេសកម្ពុជា។ សមាគមខ្លះបានធ្វើការងារផ្ដោត ទៅលើការជួយជ្រោមជ្រែងខ្មែរក្រោម លើផ្នែកសិទ្ធិមនុស្ស និងខ្លះ ទៀតបានធ្វើការងារផ្ដោតទៅលើការបណ្ដុះបណ្ដាលកូនចៅខ្មែរ ក្រោម ដោយផ្ដល់ឲ្យមានអាហារូបករណ៍ជាដើម។ មន្ត្រីសមាគមខ្មែរក្រោមដែលធ្វើសកម្មភាពការពារសិទ្ធិខ្មែរក្រោម បានធ្លាប់ត្អូញថា សកម្មភាពរបស់ពួកគេក្នុងការតវ៉ាដើម្បីមានការ គោរពសិទ្ធិខ្មែរ ក្រោមនៅកម្ពុជា តែងតែជួបការលំបាកដោយមានការ រាំងខ្ទប់ពីអាជ្ញាធរខ្មែរ។ ហើយជាមួយគ្នានេះដែរ កាលពីខែកក្កដាកន្លងទៅ នៅក្នុងកិច្ច ប្រជុំធំមួយ រវាងគណៈប្រតិភូវៀតណាម និងមន្ត្រីខ្មែរ មន្ត្រីជាន់ ខ្ពស់នគរបាលវៀតណាមបានស្នើឲ្យកម្ពុជាចាត់ការចំពោះ អង្គការសមាគម ខ្មែរកម្ពុជាក្រោម ដែលធ្វើសកម្មភាពប្រឆាំងនឹងវៀតណាម នៅលើទឹកដី កម្ពុជាផងដែរ៕ -- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to [email protected] To unsubscribe from this group, send email to [email protected] For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org

