សម្តេច ហ៊ុន សែន​៖ បក្សប្រឆាំង ធ្វើតេស្ត​គណបក្ស​ប្រជាជន ក្នុង​រឿង​សុំ
អន្តរាគមន៍​ជួយ​មេ​បក្ស​ប្រឆាំង

cen.com.kh

ដោយ : លីហូវ (ថ្ងៃទី 20 កញ្ញា 2010)
ភ្នំពេញ: សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានចាត់ទុក​សំណើ​របស់
គណបក្សប្រឆាំង ដែល​បាន​ស្នើសុំ​ដល់​សម្តេច ជា ស៊ីម ឲ្យជួយ​អន្តរាគមន៍​លើ
មេ​បក្ស​ប្រឆាំង សម រង្ស៊ី ថា​ជា​ការ​ធ្វើ​តេស្ត មក​លើ​គណបក្ស​ប្រជាជន
កម្ពុជា ដែល​កំពុង​ដឹកនាំ​ប្រទេស​។

​    ​ក្នុង​ពិធី​បើក​សម្ពោធ​ស្ពាន​ព្រែក​ព្នៅ ឆ្លងកាត់​ដង​ទន្លេសាប នា
ព្រឹក​ថ្ងៃទី​២០ ខែ​កញ្ញា ឆ្នាំ​២០១០ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន
បាន​មានប្រសាសន៍ថា ថ្មីៗ​នេះ គណបក្សប្រឆាំង បាន​ធ្វើ​តេស្ត ( មក​លើ
គណបក្ស​ប្រជាជន​កម្ពុជា ) ដូចជា ការស្នើ​ទៅកាន់ សម្តេច ជា ស៊ីម ដើម្បី
សុំ​អន្តរាគមន៍ ជួយ​ប្រធាន​គណបក្សប្រឆាំង​។ ប៉ុ​នែ្ត ជា​ការឆ្លើយតប
សម្តេច ជា ស៊ីម បាន​អះអាង​ថា រឿង​នោះ ( បញ្ហា​របស់​លោក សម រង្ស៊ី ) គឺជា
សិទ្ធិ​របស់​តុលាការ​។
​    ​ជាមួយនឹង​ប្រសាសន៍​ដូច្នេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន
បន្ថែមថា ប្រសិនបើ​មាន​សំណើ​បែបនេះ មកកាន់​ស​មេ្តច នោះ​ស​មេ្តច​នឹង​ចារ
ត្រឡប់​ទៅ​វិញ​ថា អា​អាយ៉ង គ្មាន​សិទ្ធិ​ដោះស្រាយ​ទេ​។
​    ​ការលើក​ឡើង​ដូច្នេះ ដោយសារ​តែ​ស​មេ្តច ហ៊ុន សែន ចង់​បញ្ចើ​ត​បញ្ចើ
ចំពោះ​ការរិះគន់​ជាច្រើន​កន្លងមក របស់​គណបក្សប្រឆាំង ដែល​តែងតែ​លើកឡើងថា
គណបក្ស​ប្រជាជន​កម្ពុជា​របស់​សម្តេច ពិសេស​រូប​សម្តេច​នាយក​រដ្ឋមន្ត្រី
ហ៊ុន​សែន ជា​មេដឹកនាំ ដែល​ស្តាប់​តាម​បញ្ជា​របស់​ប្រទេស​វៀតណាម​។
​    ​លោក គង់ គាំ ប្រធានស្តីទី​គណបក្ស​ស​ម​រង្ស៊ី ដែល​ជា​ម្ចាស់​សំណើ
បាន​លើកឡើង​ថា ក្រោយពី​សម្តេច ជា ស៊ីម ប្រធានព្រឹទ្ធសភា និង​ជា​ប្រធាន
គណបក្ស​ប្រជាជន​កម្ពុជា ដែល​មិន​មាន​អំណាច ដើម្បី​អន្តរាគមន៍​ក្នុង​រឿង
ប្តឹងផ្តល់​លោក សម រង្ស៊ី រួចមក គណបក្ស​ប្រឆាំង​នឹង​ស្វែងរក​អន្តរាគមន៍
ក្នុង​រឿង​លោក សម រង្ស៊ី ពី​អន្តរជាតិ និង​មេដឹកនាំ​សហរដ្ឋ​មេរិក ដើម្បី
ជួយ​លោក សមរង្ស៊ី ឲ្យបាន​ចូល​ស្រុក រួច​ពី​ការផ្តន្ទាទោស ក្នុង​រឿង​ដក
តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា​-​វៀតណាម ដែល​លោក សម រង្ស៊ី អះអាងថា
ការបោះបង្គោល​ព្រំដែន​នោះ បាន​ធ្វើឲ្យ​កម្ពុជា​ខាតបង់​ទឹកដី​។
​     ​ក៏​ប៉ុន្តែ​ចំណុច​នេះ ត្រូវបាន​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន
លើកឡើងថា មិន​ដែល​មាន មេ​បក្ស​ប្រឆាំង​ឯណា ដើរ​ទៅ​ដក​បង្គោល​ព្រំដែន​ហើយ
ស្វែងរក​អន្តរាគមន៍​ពី​បរទេស​នោះទេ​។ ម្យ៉ាងទៀត នៅសល់​តែ​ពេល ៤ ថ្ងៃ​ទៀត
ប៉ុណ្ណោះ ( ថ្ងៃទី​២៤ កញ្ញា​) ស​មេ្តច​នឹង​ជួប ហើយ​ទទួល​បាយ និង​ប្រជុំ
ជាមួយ​លោក​ប្រធានាធិបតី​អាមេរិក បា​រ៉ាក់ អូ​បា​ម៉ា​។
​    ​អំពី​ជំនួប​រវាង​មេដឹកនាំ​អាស៊ាន និង​អាមេរិក លើក​ទី​២ នៅ​បូរី
ញូយ៉ក ដែល​សម្តេច ហ៊ុន សែន នឹង​ត្រូវ​ជួប​ជាមួយនឹង​លោក​ប្រធានាធិបតី
អាមេរិក ក្នុង​សប្តាហ៍​នេះ ត្រូវបាន​សម្តេច​នាយក​រដ្ឋមន្ត្រី
គូសបញ្ជាក់ថា សម្តេច​នឹង​ស្នើ​ឲ្យ​អាមេរិក លុបចោល​នូវ​ប្រាក់​បំណុល (
ប្រហែល ៣០០ លាន​ដុល្លារ ) ដែល​កម្ពុជា បាន​ជំពាក់​អាមេរិក តាំងពី​សម័យ
លន់ នល់ ដោយ​សមេ្តចបាន​ចាត់ទុកថា ជា​ប្រាក់​បំណុល​កខ្វក់ ដូច្នេះ​បំណុល
នោះ ត្រូវតែ​លុបចោល​។
​    ​ក៏ប៉ុន្តែ​អំពី​បញ្ហា​កម្ពុជា​-​ថៃ មិន​ត្រូវបាន​សម្តេច​នាយក
រដ្ឋមន្ត្រី ហ៊ុន សែន លើកឡើង​ទេ នៅ​ព្រឹក​មិញ ខណៈ​ដែល​សម្តេច គ្រោង​នឹង
ជួប​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី​ថៃ អាប់​ភិស៊ី​ត វេចា​ជីវ៉ា នៅក្រោយ
កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អាមេរិក លើក​ទី​២ នា​ថ្ងៃ​ទី​២៤ ខែ​កញ្ញា
ឆ្នាំ​២០១០ នៅ​សហរដ្ឋអាមេរិក​៕

-- 
You received this message because you are subscribed to the Google Groups 
"Cambodia Discussion (CAMDISC) - www.cambodia.org" group.
This is an unmoderated forum. Please refrain from using foul language. 
Thank you for your understanding. Peace among us and in Cambodia.

To post to this group, send email to [email protected]
To unsubscribe from this group, send email to 
[email protected]
For more options, visit this group at http://groups.google.com/group/camdisc
Learn more - http://www.cambodia.org

Reply via email to