លោក សម រង្ស៊ី ស្វែងរកអន្តរាគមន៍តំណាងរាស្ត្របណ្តាប្រទេសលើពិភពលោក
cen.com.kh ដោយ : សុភ័ក្ត្រ (ថ្ងៃទី 20 កញ្ញា 2010) ភ្នំពេញ: លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំង ដែលកំពុងនិរទ្ទេសខ្លួន នៅក្រៅប្រទេស នៅថ្ងៃ២០ កញ្ញា ២០១០ បានផ្ញើលិខិតសមាជិកសភាតាមបណ្តា ប្រទេសលើពិភពលោក ដោយសុំឲ្យសមាជិកសភាបណ្តាប្រទេសទាំងនោះ ប្រាប់ទៅ រដ្ឋាភិបាលរសប់ខ្លួន ឲ្យរួមគ្នាដកការកាបសង្កត់កាទូតមកលើរដ្ឋ កម្ពុជា ដែលប្រើប្រាស់តុលាការតង់តួរ៉ូ ដែលជាអ្នកតំណាងរាស្ត្រ ដែល គ្មានទោសកំហុស ។ ការស្នើសុំដកបំរាមផ្នែកកាទូតបែបនេះ ពីបណ្តាប្រទេសនានាលើ ពិភពលោក ក្នុងគោលបំណងជួយឲ្យគាត់ (សម រង្ស៊ី) មានឱកាសវិលត្រឡប់មក ប្រទេសកម្ពុជាវិញ បំពេញតួនាទីជាអ្នកតំណាងរាស្ត្រ តាមគោលការណ៍ លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ។ ការស្នើសុំបែបបន្ទាប់ពីសម្តេច ជា ស៊ីម ប្រធានព្រឹទ្ធសភា និងប្រធាន PP កាលពីថ្ងៃ១៧ កញ្ញា ២០១០ ច្រានចោលសំណើសុំអន្តរាគមន៍របស់ គង់ គាំ ប្រធានស្តីទីគណបក្សប្រឆាំង ដែលសុំឲ្យសម្តេច ជា ស៊ីម ស្នើសុំ ទៅរដ្ឋាភិបាលដកពាក្យបណ្តឹងប្តឹងលោក សម រង្ស៊ី ពីតុលាការឲ្យគាត់ វិញត្រឡប់មកប្រទេសកម្ពុជា មិនប្រឈម និងការចាប់ខ្លួន និងទទួលបាន អភ័យឯកសិទ្ធិជាអ្នកតំណាងរាស្ត្រ ៕ -- You received this message because you are subscribed to the Google Groups "Cambodia Discussion (CAMDISC) - www.cambodia.org" group. This is an unmoderated forum. Please refrain from using foul language. Thank you for your understanding. Peace among us and in Cambodia. To post to this group, send email to [email protected] To unsubscribe from this group, send email to [email protected] For more options, visit this group at http://groups.google.com/group/camdisc Learn more - http://www.cambodia.org

